Connect with us

កីឡា

អ្នកលេង​គុន​ចម្រុះ ចាន់ រតនា ប្រាប់​ពី​ដំណឹង​ទៅ​ប្រកួត​នៅ ONE ជាថ្មី

បានផុស

នៅ

អ្នកលេង​គុន​ចម្រុះ​លេខ​១​កម្ពុជា ចាន់ រតនា មិនបាន​ទៅ​ប្រកួត​រយៈពេល​ជិត​១​ឆ្នាំ​ហើយ ចាប់តាំងពី​រូបគេ​បាន​ប្រកួត​លើកចុងក្រោយ​បំផុត ONE Championship កាលពី​ខែធ្នូ ឆ្នាំ​២០២០​នៅ​ប្រទេស​សិង្ហ​បុរី​។

ការប្រកួត​ចុងក្រោយ ចាន់ រតនា បាន​ចាញ់​កីឡាករ​ចិន Wei Xie ក្នុង​ទឹក​ទី​៣​ក្នុង​ព្រឹត្តិការណ៍​ប្រកួត ONE: Collison Course កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២០​។ រយៈពេល​ជិត​១​ឆ្នាំ​ចុង​ក្រោយនេះ អ្នកគាំទ្រ​ពិតជា​ទន្ទឹងរង់ចាំ​វត្តមាន​របស់​អ្នកលេង​គុន​ចម្រុះ​រូបនេះ​លេច​មុខ​ប្រកួត​ជាថ្មី​ណាស់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមពិត​ទៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​មិនមែន​គ្មាន​ការផ្គូផ្គង​ឲ្យ​កីឡាករ​កម្ពុជា​រូបនេះ​ទៅ​ប្រកួត​ទេ ប៉ុន្តែ​ដោយសារ​បញ្ហា​វិបត្តិ​កូ​វីដ​-១៩​មិន​អំណោយផល​ទើប​ការផ្គូផ្គង​ត្រូវបាន​ផ្អាក​វិញ​ជា​បន្តបន្ទាប់​។

ចាន់ រតនា បាន​ឲ្យ​ដឹងថា កាលពី​ប៉ុន្មាន​ខែ​មុន ខាង​កម្មវិធី​បាន​ផ្គូផ្គង​ឲ្យ​ប្រកួត​ជាមួយ​កីឡាករ​ឥណ្ឌូណេស៊ី Eko Roni Suputra​។ ពេលនោះ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ទាំង​អ្នកគាំទ្រ​កម្ពុជា និង​ឥណ្ឌូណេស៊ី ពីព្រោះ​កីឡាករ​ឥណ្ឌូណេស៊ី​រូបនេះ​ចង់​សងសឹក​ឲ្យ​មិត្ត​រួម​ជាតិ​២​ដែល​ធ្លាប់​ចាញ់​រូបគេ​ក្នុង​ទឹក​ទី​២​ដូចគ្នា ប៉ុន្តែ​ស្ថានភាព​កូ​វីដ​មិន​ប្រសើរ​ធ្វើ​ឲ្យ​ការ​ផ្គូ​ផ្គង់​នោះ​ត្រូវបាន​ផ្អាក​វិញ​។

បន្ទាប់មក​កាលពី​ខែតុលា​កន្លង​ទៅ​នេះ ចាន់ រតនា ត្រូវបាន​ផ្គូផ្គង​ជាថ្មី​ឲ្យ​ជួបនឹង​កីឡាករ​ចិន​ម្នាក់ទៀត ប៉ុន្តែ​ការផ្គូផ្គង​មិនទាន់​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ផង ក៏ត្រូវ​បាន​ផ្អាក​វិញ​ដោយសារ​នៅ​ប្រទេស​សិង្ហ​បុរី​ដែលជា​កន្លែង​រៀបចំ​ការប្រកួត​នៅតែមាន​ហានិភ័យ​ខ្ពស់​នៃ​កូ​វីដ​-១៩​។

ចាន់ រតនា បាន​និយាយ​ថា «​ស្តាយ​ដែរ តាមពិត​ត្រូវ​បាន​ទៅ​ប្រកួត​ហើយ តែ​ខកខាន​វិញ ព្រោះ​បញ្ហា​កូ​វីដ​។ យ៉ាងណា ខ្ញុំ​នៅតែ​ខំប្រឹង​ហ្វឹកហាត់​រហូត​។ និយាយ​ទៅ​តាំងពីដើម​ឆ្នាំ​មក ខ្ញុំ​នៅតែ​បន្ត​ហ្វឹកហាត់​រហូត​»​។

បើ​ទោះបី​ជា​ការផ្គូផ្គង​ពីរ​បី​លើក​ត្រូវ​បាន​ផ្អាក ប៉ុន្តែ​អ្នកលេង​គុន​កម្ពុជា​ដែល​ត្រូវបាន​គេ​ចាត់ទុក​លេចធ្លោ​ជាងគេ​លើ​ឆាក​អន្តរជាតិ​សង្ឃឹម​ទទួលបាន​ដំណឹង​ល្អ​នៅ​ដើមឆ្នាំ​២០២២ ពីព្រោះ​ស្ថានភាព​កូ​វីដ​-​កាន់តែ​ល្អ​ប្រសើរ​ហើយ​។

សូម​បញ្ជាក់​ថា ចាន់ រតនា ធ្លាប់​បាន​ទៅ​ប្រកួត​នៅ​សង្វៀន​អន្តរជាតិ ONE Championship ចំនួន​១១​ដង​ក្នុងនោះ​ទទួលបាន​ជ័យជម្នះ​៧​ដង និង​ចាញ់​៤​ដង​។ ក្នុងចំណោម​ចាញ់​៤​លើក​នោះ​គឺ​១​លើក​ត្រូវបាន​កាត់​ក្តី​ឲ្យ​ចាញ់ សំអាង ឌុន ដោយសារ​វ៉ៃ​ខុស​បច្ចេកទេស និង​៣​លើក​ទៀត​ចាញ់​កីឡាករ​ចិន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម