Connect with us

កីឡា

នៅ​សង្វៀន ONE: WINTER WARRIORS មាន​គូ​ដណ្តើម​ខ្សែក្រវាត់ និង​ផ្ដាច់ព្រ័ត្រ Grand Prix

បានផុស

នៅ

សមរភូមិ ONE: WINTER WARRIORS នឹងត្រូវ​ផ្សាយ​ផ្ទាល់​នៅ​ថ្ងៃ​សុក្រ ទី​៣ ខែធ្នូ ខាងមុខ នៅ​កីឡដ្ឋាន Singapore Indoor Stadium ឯ​ប្រទេស​សិង្ហ​បុរី​។ កម្មវិធី​នេះ​ដោយមាន​គូប្រកួត​ចំនួន​៦​គូ ក្នុងនោះ​មានការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​មួយគូ និង ផ្ដាច់ព្រ័ត្រ លោក ONE Women’s Atomweight World Grand Prix​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គូ​ឯក​ប្រចាំ​រាត្រី ម្ចាស់​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង​ពិភពលោក ONE Lightweight កីឡាករ Regian “The Immortal” Eersel ទទួល​ភារកិច្ច​ការពារ​ខ្សែក្រវាត់​របស់ខ្លួន​នៅពេល​ត្រូវ​ប្រឈម​នឹង​ជើង​ខ្លាំង Islam Murtazaev​។

គូ​ឯក​រង​ប្រចាំ​ព្រឹត្តិការណ៍​ក៏​ជាការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​ នៅ​ពេល​អតីត​រា​ជនី​លើស​ង្វៀន​ពីរ​ប្រភេទ​កីឡា​របស់​ថៃ Stamp Fairtex ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ជាមួយ​ខ្លា​ញី​ឥណ្ឌា Ritu “The Indian Tigress” Phogat ដើម្បី​ដណ្តើម​ជើងឯក ONE Women’s Atomweight World Grand Prix​។

និយាយ​ពី​ជើងឯក​ពិភពលោក Eersel មាន​កំណត់ត្រា​ល្អឥតខ្ចោះ​លើស​ង្វៀន​អន្តរជាតិ ONE​។ កីឡាករ​សញ្ជាតិ​ហុ​ល្លង់​-​សូ​រី​ណា​ម​មាន​ប្រវត្តិ​ឡើង​សង្វៀន​ឃី​ក​បុក​សី​ង​ចំនួន​៦០​ដង ក្នុងនោះ​ឈ្នះ​៥៦​ដង និង​ចាញ់​៤​ដង ប៉ុន្តែ​វត្តមាន​៥​ដង​នៅ ONE គឺ​មិនទាន់​ស្គាល់​ពាក្យ​ចាញ់​ឡើយ​។ ក្នុងចំណោម​ជ័យជម្នះ​ទាំងនោះ​រូបគេ​បាន​ឡើង​ការពារ​ខ្សែក្រវាត់​ជោគជ័យ​ពីរដង​លើ Nieky “The Natural” Holzken និង Mustapha “Dynamite” Haida ។

ឥឡូវនេះ រូបគេ​ត្រូវ​ឡើង​ការពារ​ខ្សែក្រវាត់ ONE Lightweight របស់ខ្លួន​ជា​លើក​ទី​៣​ដោយ​ត្រូវ​ជួបនឹង​កីឡាករ Murtazaev ដែល​ត្រូវ​បាន​ផ្គូផ្គង​ឲ្យ​ជួបគ្នា​កាលពីដើម​ឆ្នាំនេះ ប៉ុន្តែ​ត្រូវបាន​រំសាយ​ចោល​វិញ​។​

​កីឡាករ Murtazaev ដែល​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ជាតិ Beybulat Isaev ធ្លាប់​ប្រកួត​បាន​២៤​ដង ក្នុងនោះ​ឈ្នះ​២០​ដង និង​ចាញ់​៤​ដង ប៉ុន្តែ​នេះ​ជាការ​បង្ហាញខ្លួន​លើកដំបូង​នៅ ONE​។

ទោះ​ជា​ការ​បង្ហាញមុខ​លើកដំបូង ប៉ុន្តែ​រូបគេ​ហាក់​បាន​សិក្សា​ពី Eersel ច្បាស់លាស់​ណាស់ និង​ជឿជាក់ថា រូបគេ​មាន​យុទ្ធសាស្ត្រ​ដើម្បី​ដណ្តើម​យក​ខ្សែក្រវាត់​មក​គ្រប់គ្រង​បាន​។​

មុន​ពេល​វគ្គ​ផ្តាច់ព្រ័ត្រ​មកដល់ អ្នកគាំទ្រ​ទូទាំង​ពិភពលោក​ប្រហែលជា​បាន​ស្គា​ល់ហើយ​កីឡាការិនី​ថៃ និង​កីឡាការិនី​ឥណ្ឌា​ដែល​បាន​ប្រកួត​ក្នុង​កម្មវិធី​ខ្សែក្រវាត់​ពិភពលោក​នេះ​។​

Stamp ដែល​ធ្លាប់​គ្រង​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង និង​មួយ​ថៃ​ពិភពលោក ONE Atomweight បានធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ស​ម្រា​ប់​ពីរ​ប្រកួត​ក្នុង​កម្មវិធី​នេះ​។ គេ​ឈ្នះ កីឡាការិនី​អ៊ុយ​ក្រែ​ន Alyona Rassohyna ដោយ​ពិន្ទុ​កាលពី​ខែសីហា មុនពេល​យកឈ្នះ​កីឡាការិនី​ប្រេ​ស៊ី​ល Julie Mezabarba ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ អ្នក​ដែល​ឈ្នះ​ជើងឯក ONE Women’s Atomweight World Grand Prix មានឱកាស​ឡើងទៅ​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក ONE Women’s Atomweight “Unstoppable” Angela Lee នៅ​ឆ្នាំ​២០២២​។

​សមាសភាព​គូ​ប្រ​កូត​នៅ​សមរភូមិ ONE: WINTER WARRIORS

•​ ​កីឡាករ Regian Eersel ជួប Islam Murtazaev (​ដណ្តើម​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង​ពិភពលោក ONE Lightweight)

•​ ​កីឡាការិនី Stamp Fairtex ជួប Ritu Phogat (​វគ្គ​ផ្តាច់ព្រ័ត្រ​ខ្សែក្រវាត់​ពិភពលោក Atomweight World Grand Prix)

•​ ​កីឡាករ Qiu Jianliang ជួប Hiroki Akimoto (​ប្រកួត​ឃី​ក​បុក​សី​ង​)

•​ ​កីឡាករ Saygid Guseyn Arslanaliev ជួប Timofey Nastyukhin (​ប្រកួត​គុន​ចម្រុះ​)

•​ ​កីឡាករ Marcus Almeida ជួប Kang Ji Won (​ប្រកួត​គុន​ចម្រុះ​)

•​ ​កីឡាករ Hu Yong ជួប Yuya Wakamatsu (​ប្រកួត​គុន​ចម្រុះ​)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ១ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម