Connect with us

កីឡា

គ្រូតា Sir Alex ចង់បានម្នាក់នេះ មកដឹកនាំ Man Utd បន្ទាប់ពី Solskjaer

បានផុស

នៅ

គ្រូតា Sir Alex Ferguson ចង់ឲ្យគ្រូបង្វឹកក្លិបអ្នកមាន PSG លោក Mauricio Pochettino មកជំនួសតំណែងលោក Ole Gunnar Solskjaer ជាអ្នកចាត់ការក្លិបបិសាចក្រហម Manchester United។

Sir Alex Ferguson

បន្ទាប់ពីការបណ្តេញលោក Solskjaer កាលពីព្រឹកថ្ងៃអាទិត្យ ពេលនេះ Man Utd កំពុងស្វែងរកអ្នកចាត់ការទីប្រាំ ចាប់តាំងពីលោក Ferguson ចូលនិវត្តន៍។

គ្រូបង្វឹកសញ្ជាតិន័រវេសរូបនេះ ត្រូវបានបញ្ចប់តួនាទី បន្ទាប់ពីបិសាចក្រហមចាញ់ Watford យ៉ាងអាម៉ាស់ក្នុងលទ្ធផល ៤-១។

Ole Gunnar Solskjaer

លោក Ferguson នៅតែមានឥទ្ធិពលនៅ Old Trafford និងជាតួអង្គដ៏សំខាន់ក្នុងការនាំយកខ្សែប្រយុទ្ធ Cristiano Ronaldo ត្រឡប់មកវិញហើយបុរសញ្ជាតិស្កុតឡែនរូបនេះ កំពុងសម្លឹងឃើញអ្នកដែលមានសមត្ថភាពស្រោចស្រង់ Man Utd បាន។

ដោយសារតែបច្ចុប្បន្ន លោក Zinedine Zidane ត្រូវបានគេមើលឃើញថា នឹងចូលរួមជាមួយ PSG, នេះនឹងអនុញ្ញាតឲ្យអតីតគ្រូបង្វឹកក្លិបមាន់ខ្នាយមាស Tottenham លោក Pochettino អាចមកដឹកនាំ Man Utd បាន។

Mauricio Pochettino

បុរសសញ្ជាតិអាហ្សង់ទីនរូបនេះ ​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​អ្នកចាត់ការទាំង​ប្រាំ​ដែល​ស្ថិតនៅមុខព្រួញមកកាន់ទឹកដី Old Trafford ដែលក្នុងនោះ​រួម​មាន Ralf Rangnick, Erik ten Hag, Brendan Rodgers និង Zidane។

វីរបុរសរបស់បិសាចក្រហមបានសរសើរលោក Pochettino ជាសាធារណៈកាលពីខែមេសា ឆ្នាំ ២០១៦ ដោយប្រាប់អ្នកសារព័ត៌មានថា “អ្នកចាត់ការរូបនេះ ពិតជាអស្ចារ្យណាស់។ Spurs មានកំណត់ត្រាអ្នកចាត់ការមិនល្អ គ្មានអ្វីគួរឲ្យសង្ស័យទេអំពីរឿងនោះ ប៉ុន្តែក្មេងម្នាក់នេះមានភាពស្ងប់ស្ងាត់។ អ្នកមិនដែលឃើញគាត់ច្របូកច្របល់ទេ ហើយរបៀបលេងជាក្រុមរបស់គាត់គឺបង្ហាញពីការងារដែលគាត់កំពុងធ្វើ”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ ទីបំផុត Man Utd បណ្ដេញលោក Solskjaer ចេញពីតំណែងហើយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៧ នាទី មុន

ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង

ព័ត៌មានជាតិ១៦ នាទី មុន

​ចរាចរប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទសវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម២៩ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ៤២ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម