Connect with us

កីឡា

ចំណុចខ្លាំង​ដែល Ramazanov និង Pongsiri អាចមាន​ប្រៀប​ឈ្នះ​រៀងៗ​ខ្លួន

បានផុស

នៅ

Alaverdi “Babyface Killer” Ramazanov និង Pongsiri PK.Saenchai Muaythaigym សុទ្ធ​តែមាន​គោលដៅ​ដូចគ្នា​ដើម្បី​ឆ្ពោះ​ប្រជែង​ខ្សែក្រវាត់​ជាមួយ​ថៃ ONE Bantamweight ពី Nong-O Gaiyanghadao ។ ដូច្នេះ ការជួបគ្នា​ក្នុង​ការ​ប្រកួត​មួយ​ថៃ​ទម្ងន់ bantamweight នៅ​សង្វៀន ONE: NEXTGEN III នា​ថ្ងៃ​សុក្រ​ទី ២៦ វិច្ឆិកា នេះ គឺជា​រឿង​ចាំបាច់​បំផុត​។ Pongsiri កំពុង​ស្វែងរក​ចំណាត់ថ្នាក់​កំពូល​ទាំ ៥ ខណៈដែល កីឡាករ​លំដាប់​ទី​៥ Ramazanov នឹង​ស្វែងរក​ភាពខ្លាំង​ឡើងវិញ ក្រោយ​របូត​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង ONE Bantamweight ទៅលើ Capitan Petchyindee Academy​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុនពេល​គូ​ឯក​រង​ចាប់ផ្ដើម​ប្រកួត​នៅ​កីឡដ្ឋាន Singapore Indoor Stadium សូម​ក្រឡេកមើល ៤ រឿង​សំខាន់ៗ​ដែល​អាច​ឈោង​ទៅរក​ជ័យជម្នះ​រៀងៗ​ខ្លួន​ដូចខាងក្រោម​៖

#1 Pongsiri ប្រើ​ស្ទិល​ប្រកួត​យ៉ាង​គឃ្លើន​

​នៅក្នុង​អាជីព​របស់ខ្លួន Pongsiri បាន​ជួប​គូ​ខ្ពស់ៗ​ជាង​ខ្លួន​ជាច្រើន ដែល​ធ្វើ​ឲ្យ​រូបគេ​អភិវឌ្ឍ​ខ្លួន​កាន់តែ​គឃ្លើន​ថែមទៀត មិន​ងាយ​ដកថយ​ឡើយ​។ គេ​ត្រូវតែ​រក​វិធី​ស្រដៀង​គ្នា​ពេល​ជួប Ramazanov ដែលមាន​កម្ពស់​ខ្ពស់ជាង និង កណ្ដាប់ដៃ​ពី​ចម្ងាយ​បានល្អ​។ បើ​សិន​កីឡាករ​រុស្សី​វាយប្រហារ​ពី​ចម្ងាយ Pongsiri នឹង​ប្រយ័ត្ន​ក្បាច់​ជើង ដោយ​បង្កើត​ឱកាស​ដើម្បី​ពី​ចម្ងាយ​ជាមិនខាន​។ ពេល​នៅ​ជិត កីឡាករ​ថៃ​នឹង​ប្រើ​កណ្ដាប់ដៃ​ខ្លាំង​ចំក្បាល និង ដងខ្លួន ដូច​អ្វីដែល​គេ​ធ្វើ​កាល​ជួប Sean “Clubber” Clancy អីចឹង​ដែរ​។​

#2 Ramazanov ជំនាញ​ប្រយុទ្ធ​ខាងឆ្វេង​

“Babyface Killer” នឹង​ជួប Pongsiri ក្នុងការ​ប្រកួត​មួយ​ថៃ ប៉ុន្តែ អាច​លើស​ពីមួយ​ថៃ​ដោយសារ​គេ​ពូកែ​វ៉ៃ​ចេញពី​ឆ្វេង​។ កូនសិស្ស​ក្លិប Venum Training Camp ផ្លាស់ប្ដូរ​ជំហរ​បាន​លឿន​, អាច​វ៉ៃ​ចេញពី​គ្រប់​មុំ​, និង អាច​ចេញ​ស្នៀត​ដៃ​ញាប់ៗ​មួយ​ពីរ​។ ពេល​គេ​ឡើង​សង្វៀន​នៅ​ថ្ងៃ​សុក្រ​នេះ គេ​ត្រូវធ្វើ​ឲ្យ​ខ្លាំងក្លា និង ប្រើ​ស្នៀត​មួយ​ថៃ​ឲ្យ​ល្អ​បំផុត​។ យ៉ាងណាមិញ ការជួប​កីឡាករ​ដែលមាន​ប្រវត្តិ​ប្រកួត​ជាង ២០០ ដង មិន​ងាយស្រួល​ទេ​។​

#3 Pongsiri មានបទពិសោធន៍​ច្រើន​

​ដោយសារ​មានកំណត់​ត្រា​ឈ្នះ ១៥៤ ដង ចាញ់ ៣៤ និង​ស្មើ ១១ ដង Pongsiri ឆ្លងកាត់​បទពិសោធន៍​ច្រើនណាស់​ហើយ​។ អ្នកគាំទ្រ​ត្រូវ​នឹង​បានឃើញ​រូបគេ​ប្រើ​បទពិសោធន៍​ទល់នឹង Ramazanov ដែលមាន​កំណត់ត្រា​ឈ្នះ ៦១ ដង និង​ចាញ់ ៦ ដង​។ កីឡាករ​ថៃ​នឹង​ប្រើ​ភាព​វៃឆ្លាត​របស់​ខ្លួប់​ទប់ទល់​នឹង កីឡាករ រុស្សី​។ គេ​នឹង​ចាប់ផ្ដើម​សម្រុក​តាំងពី​ដំបូង​លើ Ramazanov​។ បទពិសោធន៍​នេះ គឺជា​ចំណែក​យ៉ាងសំខាន់​សម្រាប់​កីឡាករ​ថៃ​ក្នុង​ការដណ្ដើម​ជ័យជម្នះ​នា​ថ្ងៃ​សុក្រ​នេះ​។

#4 Ramazanov បោះ​កណ្ដាប់ដៃ​បាន​ឆ្ងាយ​

“Babyface Killer” គឺជា​កីឡាករ​មាន​កម្ពស់​ខ្ពស់​ទម្ងន់ bantamweight​។ គេ​ខ្ពស់ជាង​គូប្រជែង ១១ សង់ទីម៉ែត្រ លើ Pongsiri ។ តាំងពី​ចាប់ផ្ដើម​ប្រកួត Ramazanov នឹង​វាយលុក​លើ​កីឡាករ​ថៃ ដែល​តែងតែ​ដើរ​សំដៅ​គ្រប់ការ​ប្រកួត​។ កីឡាករ​រុស្សី​ការពារ​បានល្អ​ណាស់ ហើយ​ប្រើ​ស្នៀត​នៅ​ពី​ឆ្ងាយ​មានប្រៀប​លើ​កីឡាករ​ថៃ​។ ប៉ុន្តែ Ramazanov ត្រូវតែ​រក្សា​ប្រៀប​នេះ​លើ Pongsiri ឲ្យ​ខាងតែបាន​។ ជើង​ខ្លាំង​រុស្សី​ច្បាស់​ជា​ប្រើ​ស្នៀត​ពី​ចម្ងាយ​ដើម្បី​រក្សា​ផលចំណេញ​មិន​ខាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម