Connect with us

កីឡា

នេះជាអ្វីដែលអ្នកគាំទ្រទន្ទឹងរង់ចាំ Rodtang ឆ្លើយតបជើងខ្លាំងជប៉ុន Tenshin ហើយ

បានផុស

នៅ

ជើងឯកមួយថៃពិភពលោកប្រចាំស្ថាប័ន ONE Championship រហស្សនាម«មនុស្យដែក»របស់ថៃ Rodtang បានឆ្លើយប្រកបដោយវិជ្ជមានទៅនឹងការប្រកាសចង់ជួបគ្នាជាថ្មីរបស់​កំពូល​អ្នក​ប្រដាល់​ជប៉ុន Tenshin Nasukawa​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កំពូល​អ្នក​ប្រដាល់​ទាំងពីរ​ធ្លាប់​ប្រកួត​គ្នា​ម្តង​កាលពី​ថ្ងៃទី​ ១៧ ខែមិថុនា ឆ្នាំ​ ២០១៨​ នៅ​ប្រទេស​ជប៉ុន​ដែល​ស្វិតស្វាញ​បំផុត​។ បន្ទាប់ពី​ប្រើពេល​ ៥ ​ទឹក​ពេញ អ្នក​ទាំងពីរ​ស្មើគ្នា ហើយ​ថែម​មួយ​ទឹក​ទៀត ​គឺ​ទឹក​ទី ​៦ ​ទើប​រកឃើញ​អ្នកឈ្នះ​។ ចៅ​ក្រុម​បានសម្រេច​ផ្តល់​ឲ្យ​ជើង​ខ្លាំង​ជប៉ុន​ឈ្នះ​ដោយ​ពិន្ទុ ខណៈ​អ្នកលេង​មួយ​ថៃ​ហាក់​មិន​ពេញ​ចិត្តនឹង​លទ្ធផល​ឡើយ​។ ចាប់តាំងពី​ពេលនោះ អ្នកគាំទ្រ​មិន​ថា​ នៅ​ប្រទេស​កម្ពុជា​ទេ និយាយ​ម​រួម​អ្នកគាំទ្រ​ស្ទើរ​ទូទាំង​អាស៊ី​បាន​ចាប់អារម្មណ៍​ពួកគេ​។ អ្នកគាំទ្រ​ពិតជា​ចង់ឃើញ​ពួកគេ​ជួបគ្នា​សាជាថ្មី ជាពិសេស​នៅលើ​សង្វៀន ONE Championship បន្ទាប់ពី​ជាង​២​ឆ្នាំ​ចុង​ក្រោយនេះ​ពួកគេ​កាន់តែខ្លាំង និង​កាន់តែ​ល្បី​។

​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ​គឺ​រឿង​ចុងក្រោយ​បំផុត​កើតចេញពី Tenshin ដែល​បានប្រកាស​នៅ​បណ្តាញ​ទំនាក់ទំនង​សង្គម Instagram ផ្លូវការ​របស់ខ្លួន​ថា រូបគេ​នឹង​ចូល​និវត្ត​ពី​អាជីព​ប្រដាល់​ឃី​ក​បុក​សី​ង​ដើម្បី​ចាប់​អាជីព​ប្រដាល់សកល​វិញ​។ Tenshin បាន​ឲ្យ​ដឹងថា រូបគេ​នៅសល់​កុងត្រា​២​ប្រកួត​ទៀត​ជាមួយ​អ្នករៀបចំ​កម្មវិធី​ប្រកួត RISE ដូច្នេះ​មុនពេល​សម្រេច​ចូល​និវត្ត​ពី​ប្រដាល់​ឃី​ក​បុក​សី​ង រូបគេ​ចង់​ប្រកួត​ជាមួយ Rodtang ម្តងទៀត​។ បើ​អាច ការប្រកួត​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២២​នៅ​កីឡដ្ឋាន​ជាតិ Yoyogi ប្រទេស​ជប៉ុន​។

​មិនយូរប៉ុន្មាន មនុស្ស​ដែក Rodtang បាន​ឆ្លើយតប និង​ទទួល​ដោយ​ការប្រកួត​ដោយ​ក្តី​រីករាយ​។ ជើង​ខ្លាំង​ថៃ​រូបនេះ​បាន​និយាយថា ៖«​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​គាត់​ចង់​ប្រកួត​ជាមួយ​ខ្ញុំ​ម្តងទៀត​មុនពេល​ចាប់​អាជីព​សកល​។ ខ្ញុំ​បាន​កំពុង​រង់ចាំ​ការប្រកួត​ជាថ្មី​យូរ​មកហើយ​គឺ​ចាប់តាំងពី​ថ្ងៃ​ដែល​ខ្ញុំ​ចាញ់​នោះ​ម្ល៉េះ​»​។ «​វា​តែងតែ​ដក់​ជាប់​ក្នុង​ខួរក្បាល​ខ្ញុំ​។ ខ្ញុំ​មិនដែល​ភ្លេច​ទេ​។ ខ្ញុំ​ត្រៀមខ្លួន​រួចហើយ ហើយ​ចង់​និយាយថា បាទ ខ្ញុំ​ទទួលយក​ការស្នើសុំ​ប្រកួត​ឃី​ក​បុក​សី​ង​លើកចុងក្រោយ​របស់គាត់​»​។ Rodtang បាន​រៀបរាប់​។

​ជើងឯក​មួយ​ថៃ​ពិភពលោក​រូបនេះ​បន្តថា ៖«​ខ្ញុំ​ច្បាស់​ណាស់​ថា អ្នកគាំទ្រ​ទូទាំង​ពិភពលោក​ក៏​ពិតជា​ចង់ឃើញ​ខ្ញុំ​ប្រកួត​ជា Tenshin ជាថ្មី​ដែរ​។ វា​ក៏​ស្របតាម​ពួកយើង​ទាំងពីរ​ចង់​ប្រកួត​ម្តងទៀត​ដូចគ្នា ដូច្នេះ​ឥឡូវនេះ​វា​អាស្រ័យ​លើ​ស្ថាប័ន​របស់​ពួកយើង​ពិភាក្សាគ្នា ហើយ​ខ្ញុំ​សង្ឃឹមថា ការពិភាក្សា​នឹង​បញ្ចប់​ដោយ​រលូន និង​យុត្តិធម៌​សម្រាប់​យើងទាំងអស់គ្នា​»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម