Connect with us

កីឡា

ព្រះ​ខន្ធរាជ​ស្វាយ​រៀង​ ឬ​ វិសាខា​ គ្រង​ជើងឯក​ Hun Sen​ Cup ល្ងាច​នេះ?

បានផុស

នៅ

ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់សម្តេច​តេជោ ហ៊ុន សែន (Hun Sen Cup) ឆ្នាំ​២០២១​មក​ដល់​​នា​ល្ងាច​នេះ​ហើយ​ជា​ការ​ជួប​គ្នា​រវាង​ក្រុម​ការពារ​តំណែង​ជើង​ឯក​ឆ្នាំ​ចាស់ វិសាខា និង​ ព្រះ​ខន្ធ​ស្វាយរៀង នៅ​កីឡដ្ឋានស្មាត អ.អេស.អិន វេលា​ម៉ោង៦​ល្ងាច​នេះ។

ពាន​រង្វាន់ Hun Sen Cup
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុន​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ ក្រុម​វិសាខា បាន​យក​ឈ្នះគូ​ប្រជែង​ខ្លាំង បឹងកេត​ ដោយ​លទ្ធផល ២-១ ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រនៅ​កីឡដ្ឋាន​បឹងកេត។ នៅ​វគ្គ​ដូច​គ្នា​នេះ ព្រះ​ខន្ធ​រាជ​ស្វាយ​រៀង​បាន​យក​ឈ្នះ​ក្រុម​ខ្លាំង​ភ្នំពេញ​ក្រោន​ដោយលទ្ធផល ៣-២ នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន។

នេះ​ជា​លើក​ទី​២​របស់​ក្លឹប​ទើប​បង្កើត​ថ្មី​វិសាខា​បាន​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់ Hun Sen Cup បន្ទាប់​ពី​លើក​ទី​១​កាល​ពី​ឆ្នាំ​២០២០​ដែល​ជា​រដូវ​កាល​​លើក​ទី​១៤​បាន​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ និង​បាន​យក​ឈ្នះ​ក្រុម​ណាហ្គាវើល​ដោយ​លទ្ធផល ២-០ ដើម្បី​គ្រង​ជើង​ឯកជា​លើក​ដំបូង​​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ក្លឹប។ តើ​វិសាខា​អាច​ការពារ​តំណែង​ជើង​ឯក​បាន​ដែរ​ឬ​ទេ?

ក្រុម​ព្រះ​ខន្ធ​រាជ​ស្វាយ​រៀង

ចំណែក​ ព្រះ​ខន្ធ​រាជ​ស្វាយ ​ជា​ក្រុម​ជោគជ័យ​ជាង​គេ​ក្នុង​ពាន​រង្វាន់ Hun Sen Cup បន្ទាប់​ពី​បាន​ឡើង​វគ្គ​ផ្តាច់ច្រើន​ដង​ជាង​គេ​ពោល​គឺ​៨​លើក​ហើយ​គិត​ទាំង​ឆ្នាំ​២០២១​នេះ។

សម្រាប់​ការ​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​៧​លើក​កន្លង​មក ព្រះ​ខន្ធ​រាជ​ស្វាយ​រៀងបាន​ឈ្នះ​ជើង​ឯក​៤ និង​ជើង​ឯក​រង​៣​ដង។ ក្លឹប​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​ស្វាយរៀង​មួយឈ្នះជើង​ឯក​ Hun Sen Cup ច្រើន​ជាង​គេ​បង្អស់​ពោល​គឺ​ឈ្នះ​ក្នុង​ឆ្នាំ​២០១១ ២០១២ ២០១៥ និង​២០១៧។ តើ​ស្វាយ​រៀង​អាច​ឈ្នះ​លើក​ទី​៥​បាន​ដែរ​ឬ​ទេ?

និយាយ​ពី​សមត្ថភាព​របស់​ក្រុម​ទាំង​ពីរ​នា​រដូវ​កាល​២០២១​នេះ​គឺ​ល្អ​ដូច​គ្នា​ទាំង​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​ និង​ Hun Sen Cup។ បញ្ចប់​លីក​កម្ពុជា​​រដូវ​កាល​នេះ​ ព្រះ​ខន្ធ​រាជ​ស្វាយ​រៀងស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​២​ជា​មួយ​ពិន្ទុ​៤២ ក្រោយ​ឈ្នះ​១៣​ដង ស្មើ​៣​ដង និង​ចាញ់​​៣​ដង ខណៈ​វិសាខា​បញ្ចប់​នៅ​ចំណាត់​ថ្នាក់​លេខ​៣​ជា​មួយ​នឹង​៤០​ពិន្ទុ ក្រោយឈ្នះ​១១ ស្មើ​៧ និង​ចាញ់​១។

ក្រុម​វិសាខា

ក្រុម​ទាំង​ពីរ​មាន​កីឡាករ​ក្នុង​ស្រុក​ល្អ​ដូច​គ្នា​ដែល​ត្រូវ​បាន​កោះ​ហៅ​ចូល​ជម្រើស​ជាតិ​កម្ពុជា​ត្រៀម​ប្រកួត​ពាន​រង្វាន់ AFF Suzuki Cup នាពេល​ខាង​មុខ។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ ការ​ប្រកួត​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​៣ រវាង​ភ្នំពេញ​ក្រោន និង​បឹង​កេត នឹង​ចាប់​ផ្តើម​វេលា​ម៉ោង​៣​រសៀល​នេះ។ ការ​ប្រកួត​ទាំង​ពីរ​គូ​ផ្សាយ​ផ្ទាល់​ដោយ​ទូរទស្សន៍ BTV៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទី មុន

ក្រុមហ៊ុនធំៗ ៦ ប្រកាសផ្ដល់ឱកាសការងារថ្មីបន្ថែមទៀត ជិត ៥០០ កន្លែង ក្នុងវេទិកាការងាររបស់ NEA

ព័ត៌មានជាតិ២១ នាទី មុន

កម្ពុជាគាំទ្រឡាវជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៤នេះ ហើយផ្ដល់ថវិកា ១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំ

ព័ត៌មានជាតិ២៤ នាទី មុន

ទីផ្សារពងទាក្នុងស្រុក កំពុងចួបបញ្ហាតម្លៃធ្លាក់ចុះ ដោយសារការនាំចូលពីក្រៅប្រទេស

ព័ត៌មានអន្ដរជាតិ៤៥ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិតពីបទឆបោក មានទ្រព្យសកម្មចាយមិនអស់នៅកណ្ដាលក្រុង

សន្តិសុខសង្គម៥០ នាទី មុន

ប្រតិបត្តិការ​​ត្រួត​ពិនិត្យ​យានយន្ត​ដឹក​លើសទម្ងន់ ០៩ គ្រឿង​ បំពាក់​ឡូហ្គូ​ SSP, NC, DN, R និង L.M.H

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម