អបអរសាទរ វិសាខា គ្រងជើង​ឯក​ Hun Sen Cup ២០២១
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

អបអរសាទរ វិសាខា គ្រងជើង​ឯក​ Hun Sen Cup ២០២១

បានផុស

នៅ

ក្រុម​វិសាខា​បាន​គ្រង​ជើង​ឯក​​ពាន​រង្វាន់សម្តេច​តេជោ ហ៊ុន សែន (Hun Sen Cup) ឆ្នាំ​២០២១​ បន្ទាប់​ពី​បាន​យក​ឈ្នះព្រះ​ខន្ធ​រាជ​ស្វាយរៀង​ដោយ​ទាត់​បាល់ប៉េណាល់​ទី​កាត់​សេចក្តី​ក្នុង​លទ្ធផល ៥-៤ បន្ទាប់​ពី​ស្មើ​គ្នា​២-២​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​កីឡដ្ឋានស្មាត អ.អេស.អិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​យ៉ាង​ស្វិត​ស្វាញ​នៅ​វគ្គ​ទី​១​ពុំ​មាន​គ្រាប់​បាល់​ទម្លាយ​សំណាញ់​ទី​គ្នា​បាន​ទេ បើ​ទោះ​ជា​មាន​ឱកាស​សម្រុក​គ្នា​ទៅ​វិញ​ទៅ​មក។ ចូល​វគ្គ​ទី​២​ទើប​គ្រាប់​បាល់​កើត​មាន​ឡើង​នៅ​ពេល ប្រាក់ មុន្នីឧត្តម ស៊ុត​រំលង​ដៃ​អ្នក​ចាំ​ទី កែវ សុខសិលា នៅ​នាទី​៥៣​ដើម្បី​នាំ​មុខ ១-០។

ក្រុម​​វិសាខា

បន្ទាប់​ពី​ព្រះ​ខន្ធ​រាជ​ស្វាយ​រៀង​នាំ​មុខ ក្រុម​វិសាខា​បាន​ព្យាយាម​សម្រុកខ្លាំង តែ​ក៏​មាន​ការ​ទប់​ស្កាត់​យ៉ាង​ល្អ​ពី​ព្រះ​ខន្ធ​រាជ​ស្វាយ​រៀង ហើយ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រហូត​មាន​ការ​តវ៉ា​គ្នា​។ បន្ទាប់​មក​ព្រះ​ខន្ធរាជ​ស្វាយ​រៀង​នៅ​តែ​មាន​ឱកាស​វាយ​សម្រុក​ខ្លាំង។

យ៉ាង​ណា​ដល់​នាទី​៧១ វុធ តុលា បាន​តែត​បញ្ចូល​ទី​ឲ្យ​វិសាខា​តាម​ស្មើ ១-១ បន្ទាប់​ពី ទៀត​ គឹមហេង លើក​បាល់ពី​ជ្រុង​ដើម្បី​បន្ត​​សង្ឃឹម​ឡើង​វិញ។ នៅ​ចុង​វគ្គ​ទី​២ ខ្សែ​ការពារ​របស់​ព្រះ​ខន្ធរាជ​ស្វាយមានបញ្ហា​ច្រើន ប៉ុន្តែខ្សែ​ប្រយុទ្ធ​ វិសាខា​ធ្វើ​មិន​បាន​សម្រេច។

ក្រុម​ព្រះ​ខន្ធ​រាជ​ស្វាយ​រៀង

គ្រាប់​បាល់​១-១​ស្មើ​បន្ត​រហូត​​ចប់​​៩០​នាទី​​ដែល​តម្រូវ​ឲ្យ​បន្ថែម​ម៉ោង​១៥​នាទី​ពីរ​ដង។ សម្រាប់​១៥​នាទី​ដំបូង​មាន​គ្រាប់​បាល់​កើត​ឡើង​២​​គ្រាប់​គឺ ជូ ស៊ីនទិ រក​គ្រាប់​បាល់​ឲ្យ​ព្រះ​ខន្ធរាជ​ស្វាយ​រៀង​នាំ​មុខ ២-១ នៅ​នាទី​ទី​១០០ ប៉ុន្តែ​​៥​នាទី​ក្រោយ​មក អ៊ុក សុវណ្ណ​ ស៊ុត​ហ្វ្រីឃីក​បាន​សម្រេច​តាម​ស្មើ ២-២ នៅ​នាទី​ទី ១០៥+១។ ចំពោះ​១៥​នាទី​លើក​ទី​២​គ្មាន​គ្រាប់​បាល់​កើត​ឡើង​ទេ​ ដូច្នេះ​ត្រូវ​ទាត់​ប៉េណាល់​ទី​កាត់​សេចក្តី។ នេះ​ជា​ការ​ការពារ​ជើង​ឯក​ឆ្នាំ​ចាស់​របស់​ខ្លួន​បាន​សម្រេច​របស់​វិសាខា។

ព្រះ​ខន្ធ​រាជ​ស្វាយ​រៀង ស៊ុត​បាន​សម្រេច​៤​គ្រាប់

  • សឿយ វិសាល បាន​សម្រេច
  • សារ៉េត គ្រីយ៉ា បាន​សម្រេច
  • អៀង ពិសិ បាន​សម្រេច
  • សួន សុវណ្ណ ​មិន​សម្រេច
  • ត្រាយ វិចិត្រ បាន​សម្រេច

    វិសាខា ស៊ុត​បាន​សម្រេច​៥​គ្រាប់
  • ទិត្យ ទីណា បាន​សម្រេច
  • អ៊ិន វិច្ឆ័យ បាន​សម្រេច
  • ស៊ិន សុផាណាត បាន​សម្រេច
  • អ៊ិន សុដាវិត បាន​សម្រេច
  • អ៊ុក សុវណ្ណ បាន​សម្រេច

ដោយ​ឡែក​សម្រាប់​ចំណាត់​ថ្នាក់លេខ​៣​វិញ​បាន​ទៅ​ក្រុម​បឹងកេត បន្ទាប់​ពី​បានយក​ឈ្នះ​ក្រុម​ភ្នំពេញ​ក្រោន​ដោយ​លទ្ធផល ២-០។

ក្រុម​ជយលាភី​ទទួល​បាន

  • ជើង​ឯក៖ វិសាខា ទទួល​បាន​ពាន​១ មេដាយ​មាស និង​ប្រាក់​រង្វាន់ ១០០លាន​រៀល
  • ជើង​ឯក​រង៖ ព្រះ​ខន្ធ​រាជ​ស្វាយរៀង ទទួល​បាន​មេដាយ​ប្រាក់ និង​ប្រាក់​រង្វាន់ ៦០លាន​រៀល
  • លេខ​៣៖ ​បឹងកេត ទទួល​បាន​មេដាយ​សំរឹទ្ធ និង​ប្រាក់​រង្វាន់ ៣០លាន​រៀល
  • ក្រុមលេង​គោរព​វិន័យ​ល្អ (Fair Play) ៖ ភ្នំពេញ​ក្រោន ទទួល​បាន​ប្រាក់​រង្វាន់ ៨​លាន​រៀល​។
  • អ្នក​ចាំ​ទី​ល្អ៖ កែវ សុខសិលា របស់​ក្លឹបវិសាខា ទទួល​បាន​ស្រោម​ដៃ​មាស និង​ប្រាក់​រង្វាន់ ៣​លាន​រៀល
  • អ្នក​ស៊ុត​ចូល​ទី​​ច្រើន​ជាង​គេ៖ កែវ សុខផេង ទទួល​បាន​ស្បែក​ជើង​មាស និង​ប្រាក់​រង្វាន់ ៣​លាន​រៀល
  • កីឡាករ​ល្អប្រចាំ​ព្រឹត្តិការណ៍៖ អ៊ុក សុវណ្ណ​ របស់​វិសាខា ទទួល​បាន​ប្រាក់​រង្វាន់ ៣​លាន​រៀល
  • គ្រូ​បង្វឹក​ល្អ៖ លោក Akeeb Tunji Ayoyinka គ្រូ​បង្វឹក​វិសាខា ​ទទួល​បាន​ប្រាក់​រង្វាន់ ៣​លាន​រៀល
  • ក្រុម​អាជ្ញាកណ្តាល​ល្អ៖ ហោ ប៊ុនថង, ហេង សុខលី, ហែម ចិត្រា និង អ៉ីវ ទីណា ទទួល​បាន​ប្រាក់​រង្វាន់ ៥​លាន​រៀល
ប្រាក់ មុន្នីឧត្តម ស៊ុត​ចូល​

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services