សុភ័ស នឹងផ្តួល ទូច ដេវីត ឲ្យបោះបង់ការប្រកួតច្រើនជាងយកឈ្នះពិន្ទុ សម្រាប់វគ្គផ្តាច់ព្រ័ត្រ
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

សុភ័ស នឹងផ្តួល ទូច ដេវីត ឲ្យបោះបង់ការប្រកួតច្រើនជាងយកឈ្នះពិន្ទុ សម្រាប់វគ្គផ្តាច់ព្រ័ត្រ

បានផុស

នៅ

វី សុភ័ស អ្នកប្រដាល់សកលជម្រើសជាតិ អះអាងថា ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រនេះ “ គេបានត្រៀមខ្លួនរួចរាល់ហើយទាំងកម្លាំង និងបច្ចេកទេស ដើម្បីផ្តួល ទូច ដេវីត ដើម្បី​ក្លាយជា​ម្ចាស់​ប្រាក់​លាន​នៃ​កម្មវិធី​កីឡា​ប្រដាល់សកល ULTIMATE BOXING CHAMPIONSHIP 2021 ”​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នក​ប្រដា​ល់វ័យ​២១​ឆ្នាំ​រូបនេះ មាន​ជំនឿ​ចិត្ត​ខ្ពស់ រហូតដល់​៨០% ថា​ឈ្នះ​ទូច ដេវីត ដោយសារ​ដឹង​ពី​ចំណុចខ្សោយ​ដៃគូ​យ៉ាងច្បាស់ នឹងមិន​ឲ្យ​ទូច ដេវីត វាយយក​ពិន្ទុ​បានឡើយ។ កីឡាករ​កំពុង​លេចធ្លោ​រូបនេះ​បញ្ជាក់ប្រាប់​អ្នកគាំទ្រ​ថា “ ជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ ត្រូវតែ​វាយ ទូច ដេវីត ឲ្យ​អស់ពី​សមត្ថភាព ដោយ​មិន​យោគ​យល់ថា ជា​មិត្ត​ហ្វឹកហាត់​រួម​ក្រុម​ជម្រើសជាតិ​ឡើយ ” ។​

​ចំពោះ​អ្នក​ប្រដាល់សកល​ជម្រើសជាតិ ទូច ដេវីត វិញ គេ​ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា “ សម្រាប់​ការប្រកួត​ផ្ដាច់ព្រ័ត្រ​ជាមួយនឹង វី សុ​ភ័ស នេះ គឺមាន​ភាព​តានតឹង​បំផុត​សម្រាប់​ខ្លួនគេ ព្រោះ សុ​ភ័ស ជា​កីឡាករ​លំដាប់​ប្រដាល់សកល​មួយរូប​នៅក្នុង​ប្រទេស ដូច្នេះ​ការយក​ឈ្នះ​លើ វី សុ​ភ័ស មិនមែនជា​រឿង​ងាយស្រួល​ឡើយ ” ។

ដេវីត បន្តថា “​មួយវិញទៀត ខ្លួនគេ​ត្រូវ​ដំឡើង​ទម្ងន់​ដើម្បី​ឲ្យ​ស្មើនឹង ៦៣​គីឡូ​កន្លះ ដែល​ពានរង្វាន់​បានកំណត់​ប្រកួត ខណៈដែល​ខ្លួនគេ​មាន​ទម្ងន់​ពិតប្រាកដ​នោះ​ គឺ​៦០​គីឡូ ដែល​ទាមទារ​ត្រូវ​ដំឡើង​ទម្ងន់​ឲ្យ​ស្មើ​៦៣,៥០០​គ​.​ក្រ​ប៉ុន្តែ​ខ្ញុំ​ប្រឹង​ដំឡើង​អស់ហើយ​ត្រឹម​បាន​៦២​គ​.​ក្រ​ប៉ុណ្ណោះ ” ។ តែ​យ៉ាងណា ទូច ដេវីត គេ​បាន​អះអាងថា នឹង​ខិតខំ​ប្រឹងប្រែង​តស៊ូ​ក្នុង​ការប្រកួត​ផ្ដាច់ព្រ័ត្រ​នេះ ទោះបី​សង្ឃឹមលើ​ការប្រកួត​ជាមួយ​វី សុ​ភ័ស ត្រឹមតែ ៥០ ភាគរយ​ក៏ដោយ ” ។

​ថ្ងៃទី​២៨​វិច្ឆិកា​ខាងមុខនេះ ការប្រកួត​ប្រដាល់សកល​ក្នុង​ព្រឹត្តិការណ៍ Ultimate Boxing Championship បាន​ឈានដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយដោយ​អ្នក​ប្រដាល់​ជម្រើសជាតិ​២​រូប​គឺ​វី សុ​ភ័ស និង ទូច ដេវីត នឹងត្រូវ​ជួបគ្នា​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ ។​សម្រាប់​អ្នកឈ្នះ​នឹង​បានទទួល​ប្រាក់រង្វាន់​ចំនួន​៣.០០០.០០០​រៀល ចំពោះ​អ្នកចាញ់​បានទទួល​១.០០០.០០០​រៀល ។

​កាលពី​ថ្ងៃទី​១៤​វិច្ឆិកា អ្នក​ប្រដាល់​ទាំង​២​រូបនេះ​ ជួប​ប្រកួត​គ្នា​ម្ដង​ហើយ ដោយ​សុ​ភ័ស​បានទទួល​ជ័យជំនះ​លើ​ដេវីត​ដោយ​ពិន្ទុ។​ កាលនោះ​ដេវីត​ជា​អ្នក​ដែល​អង្គុយ​រង់ចាំ​ក្នុង ខណៈដែល​សុ​ភ័ស​ត្រូវ​ជួប​ប្រកួត​ជាមួយ​ម៉ាង ព្រហ្ម​ម៉ាញ​ជាមុនសិន តែ​សុ​ភ័ស​ប្រើពេល​តែ​២​ទឹក​ប៉ុណ្ណោះ​ផ្ដួល​ព្រហ្ម​ម៉ាញ​បាន ហើយ​បន្ទាប់មក​សុ​ភ័ស​បាន​យកឈ្នះ​ពិន្ទុ​លើ​ដេវីត​ដែល​អង្គុយចាំ​ទៀតផង ។

ទោះជា​យ៉ាងនេះ​ក្តី សម្រាប់​ជំនួប​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​មិន​ប្រាកដថា សុ​ភ័ស​បានទទួល​ជ័យជំនះ​ម្ដងទៀត​នោះទេ ហើយក៏​មិន​ប្រាកដថា​ដេវីត​អាច​នឹង​សងសឹក​យកឈ្នះ​វិញ​បានដែរ ។​ចន្លោះ​ពី​ការប្រកួត​លើក​មុន​មកដល់​ថ្ងៃទី​២៨​វិច្ឆិកា​ខាងមុខនេះ​ពួកគេ​សុទ្ធតែ​ប្រឹងប្រែង​ហ្វឹកហាត់​ដូចគ្នា និង ស្វែងរក​ចំណុចខ្សោយ​របស់​គ្នា​ទៅវិញទៅមក​ទៀតផង ។

ចំពោះ​ការជួបគ្នា​ក្នុង​តំណែង​គូ​ឯក​នោះ អ្នក​ប្រដាល់​ មឿ​ន សុខ​ហ៊ុ​ច​ ក្លិប​នាយកដ្ឋានអង្គរក្ស​ត្រូវបាន​ផ្គូផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ថៃ រិទ្ធី មកពី​សមាគម​ប្រដាល់​ក្រសួងការពារជាតិ ។​អតីតកាល​របស់​អ្នក​ប្រដាល់​ទាំង​២​រូប​ជា​អ្នក​ប្រដាល់​គុន​ខ្មែរ​តែ​សម្រាប់​ថៃ រិទ្ធី​គេ​មិន​ត្រឹមតែ​ជា​អ្នក​ប្រដាល់​គុន​ខ្មែរ​ប៉ុណ្ណោះ​ទេ​គេ​ជា​អ្នក​វ៉ៃ​ក្នុង​ទ្រុង​ទៀតផង​គ្រាន់តែ​គេ​មិនសូវមាន​ឈ្មោះ​បោះ​សម្លេង​ប៉ុណ្ណោះ។​ ពេលនេះ​គេ​ជួបគ្នា​លើស​ង្វៀន​ដែល​ប្រើតែ​កណ្ដាប់ដៃ​មិនដឹងថា ​នរណា​ជា​អ្នកឈ្នះ​នោះឡើយ ។​

ជួបគ្នា​ក្នុង​តំណែង​គូ​ឯក​រង​អ្នក​ប្រដាល់​រឿ​ម វណ្ណៈ​ក្លិប​នារាយណ៍​តេ​ជៈ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​ជាមួយ​អ្នក​ប្រដាល់​សែត សា​រឹត មកពី​សមាគម​ប្រដាល់​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។ វណ្ណៈ​ជា​អតីតកាល​អ្នក​ប្រដាល់​គុន​ខ្មែរ​ហើយ​អ្នក​ប្រដាល់​រូបនេះ​ កែង​រហ័ស​ណាស់ ហើយ​វ៉ៃ​ចូលចិត្ត​ប្ដូរ​តែ​ចិត្ត​របស់គេ​មិនសូវ​ធំ​នោះឡើយ។​ ជំនួប​នេះ វណ្ណៈ​ទំនងជា​លំបាក​យកឈ្នះ​លើ​សា​រឹត​ហើយ​មើលទៅ ៕

អត្ថបទ៖ ​វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ២១ នាទី មុន

រដ្ឋមន្ត្រីការបរទេសវៀតណាម គាំទ្រដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែនទៅមីយ៉ាន់ម៉ា ប្រកបដោយផ្លែផ្កា

ព័ត៌មានជាតិ២៩ នាទី មុន

កម្ពុជា ស្នើឱ្យបារាំងផ្តល់អាហារូបករណ៍ដល់នាយទាហាន បានបន្តការសិក្សានៅបារាំងបន្ថែមទៀត

ជំនឿ៣៩ នាទី មុន

«រកា» ឆ្នាំនេះលុយហូរចូលឥតឈប់ក្នុងជីវិត រីឯអាជីពក៏រឹងមាំ ដោយសារភាពស្មោះត្រង់របស់ខ្លួន

ព័ត៌មានអន្ដរជាតិ៥៣ នាទី មុន

មកស្គាល់ ១០ ប្រទេសមាន យន្តហោះចម្បាំង ច្រើនជាងគេបំផុតលើលោក

ព័ត៌មានជាតិ៦០ នាទី មុន

រដ្ឋមន្ត្រី​កសិកម្ម​ណែនាំឱ្យរដ្ឋបាលព្រៃឈើ​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ​និងទន្រ្ទាន​យកដី​ខុស​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services