ខ្លាញីឥណ្ឌា Phogat ដាក់គោលដៅបញ្ឈប់ Stamp ពាក់កណ្តាលទីយកខ្សែក្រវាត់ Grand Prix
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

ខ្លាញីឥណ្ឌា Phogat ដាក់គោលដៅបញ្ឈប់ Stamp ពាក់កណ្តាលទីយកខ្សែក្រវាត់ Grand Prix

បានផុស

នៅ

ខ្លាញីឥណ្ឌា Ritu Phogat មានគោលដៅបញ្ឈប់កីឡាការិនីថៃ Stamp Fairtex ក្នុងពាក់កណ្តាលផ្លូវ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ពិភពលោក ONE Women’s Atomweight World Grand Prix ក្នុង​សមរភូមិ ONE: WINTER WARRIORS នា​ថ្ងៃ​សុក្រទី ៣ ខែធ្នូ ខាងមុខនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Stamp ធ្លាប់បាន​និយាយ​មុននេះ​ថា ចំណុចខ្លាំង​តែមួយគត់​របស់ Phogat គឺ ចាប់​ផ្ដួល និង​គ្រប់គ្រង​ការប្រកួត ប៉ុន្តែ​បើ​និយាយ​ពី​ក្បាច់​ប្រយុទ្ធ​ឈរ​វិញ​មិនល្អ​ឡើយ​។ ក្បាច់​សំខាន់​របស់គេ គឺ ប្រើ​កណ្តាប់ដៃ​ខាវ​ស្ដាំ​ពេលចេញ​ប្រយុទ្ធ ហើយ​ក្បាលពោះ និង​ចង្កា​របស់​កីឡាការិនី​ឥណ្ឌា​នៅ​ខ្សោយ​ដែល​ងាយ​ស្រុត​ពេល​ត្រូវ​កណ្តាប់ដៃ​។ ជាពិសេស​ទៀត​នោះ Stamp និយាយថា Phogat កំពុង​ភ័យខ្លាច​ក្បាច់​វ៉ៃ​ឈរ​របស់​នាង​។

​ជាមួយគ្នានេះ រហស្សនាម​«​ខ្លា​ញី​ឥណ្ឌា​»​បាន​ឆ្លើយតប​វិញ​ថា ៖«Stamp មិនដែល​បាន​ជួប​ដៃគូ​ខ្លាំងៗ​ដែលមាន​ជំនាញ​ចំបាប់​ច្បាស់លាស់​ដូច​ខ្ញុំ​ទេ​។ ពេលនេះ​គាត់​បាន​ជួប​ហើយ ហើយក៏​កំពុង​ដេក​ភ័យ​ដែរ​។ ខ្ញុំ​អាច​និយាយបានថា គាត់​ល្អ​ក្បាច់​ឈរ តែ​មិនល្អ​ដាច់​គេ​នោះទេ​»​។

​កីឡាការិនី​ឥណ្ឌា​បន្តថា ៖«​ជំនាញ​ក្រោម​វិញ Stamp គ្មានអ្វី​ត្រូវ​បារម្ភ​នោះទេ​។ ដូច្នេះ​ជំនាញ​ចំបាប់​របស់ខ្ញុំ​នឹង​គ្រប់​ដណ្តប់​នាង​។ ខ្ញុំ​ជឿជាក់​ខ្លាំង​មែនទែន​ចំពោះ​ជំនាញ​ក្រោម​របស់ខ្ញុំ ហើយ​ខ្ញុំ​មាន IQ ខ្ពស់​ដែល​នឹងធ្វើ​ឲ្យ​ខ្ញុំ​ឈ្នះ បើទោះជា​កណ្តាប់ដៃ និង​ទាត់​របស់គាត់​ល្អ​»​។​

Phogat បាន​ឲ្យ​ដឹងថា ៖«​ខ្ញុំ​នឹង​បញ្ឈប់​ការប្រកួត​នេះ​ពាក់កណ្តាល​ទី មិន​ថា​ផ្តួល​ឲ្យ​សន្លប់ ឬ​ឃ្លេ​ឲ្យ​គោះ​ដៃ​ចុះចាញ់ ហើយ​ធ្វើបាន​កាន់តែ​លឿន កាន់តែ​ល្អ​»​។ សម្រាប់​អ្នក​ដែល​ឈ្នះ​ខ្សែក្រវាត់​ខាងលើនេះ​នឹង​ឡើងទៅ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​ជាមួយ​កីឡាក​រិ​នី​សិង្ហ​រី Angela Lee៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រមុខ​ការ​ទូត​កម្ពុជា​-​វៀតណាម ប្តេជ្ញា​ធ្វើការ​ជាមួយគ្នា ដើម្បី​ស្វែងរក​ដំណោះស្រាយ​លើ​ព្រំដែន​គោក​ដែល​នៅ​សេសសល់

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ហ៊ុន សែន ៖ អ្នកវិជ្ជមានអូមីក្រុង អាចព្យាបាលនៅតាមផ្ទះ សណ្ឋាគារ និងនៅតាមស្ថានទូត

ជីវិតកម្សាន្ដ៦ ម៉ោង មុន

ចេញអាល់ប៊ុមទោលដំបូង Lisa បំបែក​កំណត់ត្រាដល់ទៅ ៣ ផ្អើលពិភពលោក

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ម៉ម ប៊ុនហេង អំពាវនាវពលរដ្ឋ ដែលមិនទាន់ចាក់វ៉ាក់សាំង និងអ្នកដែលត្រូវចាក់ដូសជំរុញ សូមទៅចាក់ឲ្យបានគ្រប់គ្នា

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងសុខាភិបាល ហាមចែកចាយ ឬលក់ឱសថបុរាណ D AORA DETOX ដោយសារគ្មានលេខបញ្ជិកា

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services