Connect with us

កីឡា

ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងលើកទី២៦ នៅអង្គរវត្ត ចាប់ផ្តើមនៅថ្ងៃទី០២ មករា ឆ្នាំ២០២២

បានផុស

នៅ

គណៈកម្មការរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុង បានប្រកាសឲ្យដឹងពីទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងលើកទី២៦ នៅអង្គរវត្ត នឹង​ប្រព្រឹត្តទៅនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ នៅ​តំបន់​អង្គរ ខេត្តសៀមរាប​។

ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី ទិវា​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​លើក​ទី​២៦​នៅ​អង្គរវត្ត នា​ព្រឹក​ថ្ងៃទី ​០១ ខែធ្នូ ឆ្នាំ​ ២០២១ នៅ​ទីស្នាក់ការ​គណៈ​ក​ម្មាធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​មានប្រសាសន៍ថា ទិវា​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​លើក​ទី​២៦ នៅ​អង្គរវត្ត​ប្រព្រឹត្តឡើង​ដើម្បី​បំផុសគំនិត​ឲ្យ​ប្រជាជន​នៅ​ខេត្តសៀមរាប​រស់នៅ​តាម​បរិបទ​មេរោគ COVID-19 គឺ​ត្រូវ​ចេះ​អនាម័យ​ខ្លួន និង​ពាក់​ម៉ាស់​គ្រប់ ពេលវេលា ព្រមទាំង​គ្រប់​ទីកន្លែង​ក្នុង​ខេត្ត​តំបន់​ទេសចរណ៍​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា​។ ព្រឹត្តិការណ៍​ធ្លាប់មាន​អ្នកចូលរួម​ជាង​ ១០.០០០​ នាក់​ដែលមាន​អ្នករត់​មកពី​ទ្វីប​ទាំង​ ៥​ លើ​ពិភពលោក​នោះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្តថា កន្លងមក​គណៈកម្មកា​រ​រៀបចំ​ព្រឹត្តិការណ៍​ធ្លាប់​ប្រកាស​កំណត់​យក​ចំនួន ២,៥០០​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ពេលនេះ​យើង​មិន​កំណត់​អ្នកចូលរួម​ឡើយ។ រៀបចំ​ធ្វើតេស្ត​មុននឹង​ចូល​ទីលាន​រត់ប្រណាំងរ​ក្សាគ​ម្លា​ត​ ១,៥០​ ម៉ែត្រ​ពីគ្នា​ដោយ​តម្រៀប​ជា​ជួរ​វែង​តែ​រត់តាម​ក្រុម​ចម្ងាយ​ផ្លូវ​ដែល​បានកំណត់ ដូច្នេះ​អ្នកចូលរួម​រត់ប្រណាំង ប្រជា ពលរដ្ឋ​កម្ពុជា និង​ជនបរទេស​រស់នៅ​កម្ពុជា ព្រមទាំង​បរទេស​ក្រៅប្រទេស​ក៏​អាច​ចូលរួម​បានដែរ​។ មុន​ចេញដំណើរ​ត្រូវ​ពាក់​ម៉ាស់​រហូតដល់​រយៈ​ចម្ងាយ​២០០​ម៉ែត្រ​ទើប​អនុញ្ញាត​ឲ្យ​ដោះ​ម៉ាស​ចេញ ហើយ​ការថែទាំ​សុខភាព ​និង​ប្រព័ន្ធ​រក្សា​សុវត្ថិភាព​ត្រូវបាន​រៀបចំ​យ៉ាង​ហ្មត់ចត់​ និង​តឹងរ៉ឹង​ជាទីបំផុត​។​ គណៈកម្ម​ការសម្រេច​ផ្ដល់​អាទិភាព​ដល់​កីឡាករ​-​កីឡាការិនី​ ដែល​បាន​ចុះឈ្មោះ​រត់ប្រណាំង​កាលពី​ឆ្នាំ​កន្លងទៅ​។

លោក Justin Helferich អគ្គនាយក​ប្រតិបត្តិ និង​នាយក​ចាត់ការ​ទូទៅ​ក្រុមហ៊ុន​ឯកជន​មានប្រសាសន៍ថា ដោយ​ក្រុមហ៊ុន​មានការ​ប្ដេជ្ញាចិត្ត​ខ្ពស់​ ក្នុង​ការជួយ​កសាង​អនាគត​ហិរញ្ញវត្ថុ​ដ៏​រឹងមាំ និង​កាន់តែ​ប្រសើរ​ជូន​ក្រុមគ្រួសារ​កម្ពុជាយើង​មាន​មោទកភាពជា​ខ្លាំង​ ដែល​បាន​ធ្វើជា​ម្ចាស់​ឧបត្ថម្ភ​ធំ​ក្នុង​ព្រឹត្តិការណ៍​រត់ប្រណាំង​អន្តរជាតិ​ពាក់ កណ្ដាល​ម៉ា​រ៉ា​តុង​នៅ​តំបន់​អង្គរ​នេះ ហើយ​យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុង​ការបន្ត​ការគាំទ្រ​ព្រឹត្តិការណ៍​នេះ​តាំងពី​ឆ្នាំ ២០១៤ មក ហើយ​កា្ល​យ​ជា​ផ្នែក​មួយ​ ក្នុង​ការជួយ​ឱ្យ​អតិថិជនបុគ្គលិក និង​សហគម​ន៍​របស់​យើង​មាន​សុខ​ភាពល្អភាព​សកម្ម និង​ជីវិត​ដ៏​ប្រសើរ​មួយ​។​

លោក​បន្តថា ឆ្នាំនេះ​យើង​មិន​ត្រឹម​តែមាន​ទំនួល​ខុសត្រូវ​ខ្ពស់​លើ​សុខ​សុវត្ថិភាព​របស់​អ្នកចូលរួម​ដោយ​ធ្វើយ៉ាងណា​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​សុខាភិបាល​ប៉ុណ្ណោះ ទេ ហើយ​ថែមទាំង​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការបើក​ប្រទេស និង​សេដ្ឋកិច្ច​សារជាថ្មី​ឡើងវិញ ដោយ​ធ្វើការ​សហការ​យ៉ាង​ជិតស្និទ​ជាមួយនឹង​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា៕

អត្ថបទ៖ ​វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

ប្រជាពលរដ្ឋ​ក្រីក្រ​ជាង ៥០០ គ្រួសារ ទទួល​បាន​អំណោយ​ពី​ធនាគារ សា​ខម​ប៊ែ​ង ខេ​ម​បូ​ឌា

ព័ត៌មានជាតិ៤១ នាទី មុន

ក្រសួង​អប់រំ ហាមឃាត់​ដាច់ខាត​ការ​តម្រូវ​ឱ្យ​ប្រមូល​ថវិកា​ពី​សិស្ស និង​មាតាបិតា​នៅ​រាជធានី​ភ្នំពេញ​

ព័ត៌មានជាតិ២ ម៉ោង មុន

គោលនយោបាយមេធាវីវ័យក្មេង នឹងរៀបចំឡើង ដើម្បីគាំទ្រមេធាវីជំនាន់ក្រោយ​ប្រកបដោយគុណភាព

សេចក្ដីជូនដំណឹង២ ម៉ោង មុន

អ្នកឧកញ៉ា ឃុន សៀ គោរពជូនពរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមមានសុខភាពល្អបរិបូរណ៍ និងឆាប់ជាសះស្បើយពីជំងឺ

ចរាចរណ៍២ ម៉ោង មុន

ស្នងការខេត្តសៀមរាប បំភ្លឺពាក់ព័ន្ធករណីប្រើហិង្សាច្រឡំលើអ្នកបើកបររថយន្ត HiLux SURF ក្នុងស្ថានភាពស្រវឹង 

សន្តិសុខសង្គម១ ថ្ងៃ មុន

ចាប់បានឃាតករំលោភសម្លាប់ស្ត្រីពោះធំ ៥ ខែ ប្លន់យកម៉ូតូ និងទូរស័ព្ទ រួចដុតសាកសពចោលក្នុងព្រៃ នៅខេត្តកណ្ដាល

បច្ចេកវិទ្យា៤ ថ្ងៃ មុន

វិធីប្លែកៗ ជនអានាមិកប្រើដើម្បីបោកបញ្ឆោត តាមប្រព័ន្ធបច្ចេកវិទ្យា

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

តួកាច Benz ទម្លាយថា នាងធ្លាប់វាយរឹកដាក់អ្នកគាំទ្រ ពេលកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងកាលវ័យជំទង់

បច្ចេកវិទ្យា៥ ថ្ងៃ មុន

កុំពឹងផ្អែកលើប្រព័ន្ធសន្តិសុខ App ធនាគារទាំងស្រុង ត្រូវពង្រឹងសុវត្ថិភាពបន្ថែម

Sokha Hotels

ព័ត៌មានពេញនិយម