Connect with us

កីឡា

តើមានទូរទស្សន៍ណា​ផ្សាយបន្តផ្ទាល់ AFF Suzuki Cup 2020 ទេ?

បានផុស

នៅ

យុទ្ធនាការណ៍បាល់ទាត់​ធំ​​បំផុត​លំដាប់​ទី​១​នៅ​អាស៊ីអាគ្នេយ៍ AFF Suzuki Cup 2020 នឹង​ចាប់បើកទំព័រ​​ប្រវត្តិ​សាស្ត្រ​នា​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០២១​ខាង​មុខ​នេះ​ហើយ​ដែល​ប្រទេស​សិង្ហបុរី​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

ក្រុម​បាល់ទាត់​​ជម្រើស​ជាតិទាំង​១០​នៅ​តំបន់​អាស៊ាន​នឹង​ប្រជែង​គ្នា​ដើម្បីក្លាយ​ជា​ជើង​ឯក​នា​រដូវកាល​ឆ្នាំ​២០២០​ដែល​ត្រូវ​បាន​លើក​ពេល​មក​ខែ​ធ្នូ ឆ្នាំ​២០២១​នេះ​ដោយសារ​វិបត្តិ​កូវីដ-១៩។ ប្រទេស​វៀតណាម​ជា​​ក្រុម​ការពារ​ជើង​ឯក​ឆ្នាំ​ចាស់។

ក្រុម​កម្ពុជា​ពេល​ចេញ​ដំណើរ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ទាំង​១០​ត្រូវ​បាន​បែង​ចែក​ជា​ពីរ​ពូល​គឺ​ពូល A មាន ថៃ មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី និង ទីម័រ​ខាង​កើត ខណៈ​ពូល B មាន វៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី កម្ពុជា និង ឡាវ។

នៅ​ពេល​ក្រុម​ជម្រើស​ជាតិ​ទាំង​១០​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​សិង្ហបុរី​​ដើម្បី​​ត្រៀម​ខ្លួន​ប្រកួត អ្នក​គាំទ្រ​របស់​ប្រទេស​រៀង​ៗ​ខ្លួន​ក៏​កំពុង​រង់​ចាំ​យ៉ាង​ក្តី​រំភើប​រីក​រាយ​សម្រាប់​ថ្ងៃ​ប្រកួត​មក​ដល់ និង​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ជម្រើស​ជាតិ​​របស់​ខ្លួន។

ថ្វី​បើ​មិន​បាន​ទៅ​ទស្សនា​ផ្ទាល់ ប៉ុន្តែ​ច្បាស់​ណាស់​​ថា អ្នក​គាំទ្រ​ស្ទើរ​ទូទាំង​ប្រទេស​នឹង​ទស្សនា​តាម​រយៈ​កញ្ចក់​ទូរទស្សន៍ ឬអនឡាញ។ ទោះ​បី​ជា​យ៉ាង​ណា រហូត​ដល់​ពេល​នេះ មិន​ទាន់​មាន​ដំណឹង​ផ្លូវ​ការ​ណា​មួយ​ពី​ស្ថានីយ៍​ទូរទស្ស៍​នៅ​ស្រុក​ខ្មែរ​អះ​អាង​ពី​ការ​ផ្សាយ​បន្ត​ផ្ទាល់​ឡើយ​ពី​ប្រទេស​សិង្ហបុរី។

តាម​ប្រភព​​ដឹង​រឿង​សិទ្ធិ​ផ្សាយ​បន្ត​​ផ្ទាល់​ថា ការ​លក់​សិទ្ធិ​ផ្សាយ​បន្ត​ផ្ទាល់​ឆ្នាំ​នេះ​ថ្លៃ​ណាស់ ដូច្នេះ​មិន​មាន​ទូរទស្សន៍​ហ៊ាន​ទិញ​ផ្សាយ​បន្ត​ផ្ទាល់​ឡើយ។ តាម​ដឹង​ថា មាន​ក្រុម​ហ៊ុន​ផ្សព្វផ្សាយ​មួយ​បានទិញ​សិទ្ធិ​ផ្តាច់​មុខ​ដើម្បី​លក់​បន្ត​ឲ្យ​បណ្តាប្រទេស​ផ្សេង​ៗ ហើយ​តម្លៃ​នៃ​ការ​លក់​បន្ត​ឲ្យ​ប្រទេសផ្សេងរហូត​ដល់​១​លាន​ដុល្លារ​អាមេរិក។ ដូច្នេះ​តម្លៃ​នេះ​ខ្ពស់​ដែល​ពិបាក​នឹង​ទិញ​ដើម្បី​ផ្សាយ​បន្ត​ណាស់។

ទោះ​បី​ជា​យ៉ាង​ណា នៅ​ក្នុង​សម័យ​កាល​នៃ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ជឿន​លឿន ប្រហែល​ជា​​អាច​មាន​អ្នក​ឆ្លៀត​ឱកាស​​ផ្សាយ​បន្ត​តាម Facebook ដូច្នេះ​​អ្នក​គាំទ្រ​អាច​ទស្សនាបាន។

សូម​បញ្ជាក់​ថា ការ​ប្រកួត​បើក​ឆាក​ដំបូង​គេ​​គឺ​ពូល A រវាង​ក្រុមទីម័រ​ខាង​កើត​ជា​មួយ​ថៃ ម៉ោង​៤:៣០​ល្ងាច​ នៅ​ថ្ងៃ​ទី​៥ ខែ​ធ្នូ ខណៈ​​កម្ពុជា​បើក​ឆាក​ពូល B ជា​មួយ ម៉ាឡេស៊ី ម៉ោង​៤:៣០​នាទី​ល្ងាច ​ថ្ងៃ​ទី​៦ ខែ​ធ្នូ។​

ចំពោះ​ក្រុម​​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​​បាន​​ទៅ​ប្រទេស​សិង្ហបុរី​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០២១៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម