កីឡា
AFF Cup៖ បើកឆាកថ្ងៃនេះ ថៃប៉ះទីម័រខាងកើត ខណៈសិង្ហបុរីជួបមីយ៉ាន់ម៉ា
ការប្រកួតជើងឯកបាល់ទាត់លំដាប់ទី១អាស៊ាន AFF Championship ឆ្នាំ២០២០ ដែលលើកមកប្រកួតខែធ្នូ ឆ្នាំ២០២១នេះនឹងចាប់ផ្តើមប្រកួតពូល A នាថ្ងៃអាទិត្យ ទី៥ ខែធ្នូ នេះហើយ។
ការប្រកួតសន្សំពិន្ទុក្នុងពូល A ថ្ងៃដំបូងនេះមាន២គូគឺ ក្រុមជម្រើសជាតិទីម័រខាងកើត ប្រកួតជាមួយក្រុមជម្រើសជាតិថៃ វេលាម៉ោង៤:៣០នាទីល្ងាច ហើយក្រុមជម្រើសជាតិសិង្ហបុរី ប្រកួតជាមួយក្រុមជម្រើសជាតិមីយ៉ាន់ម៉ា វេលាម៉ោង៧:៤៥នាទីយប់។
នៅក្នុងពូល A មាន
- ថៃ
- មីយ៉ាន់ម៉ា
- ហ្វីលីពីន
- សិង្ហបុរី
- ទីម័រខាងកើត
ចាប់តាំងពីរពានរង្វាន់ AFF Championship នេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៦មក ក្រុមជម្រើសជាតិថៃបានឈ្នះជើងឯកច្រើនជាងគេរហូតដល់៥ដងគឺឆ្នាំ១៩៩៦ ២០០០ ២០០២ ២០១៤ និង២០១៦។ ចំណែកម្ចាស់ផ្ទះឆ្នាំនេះគឺសិង្ហបុរីធ្លាប់ឈ្នះ៤ដងគឺឆ្នាំ១៩៩៨ ២០០៤ ២០០៧ និង២០១២ ហើយវៀតណាមដែលត្រូវការពារតំណែងជើងឯកឆ្នាំចាស់ធ្លាប់ឈ្នះបាន២ដងគឺឆ្នាំ២០០៨ និង២០១៨ ខណៈម៉ាឡេស៊ីធ្លាប់ឈ្នះ១ដងគឺឆ្នាំ២០១០។
សម្រាប់ពូល B នឹងប្រកួតថ្ងៃស្អែកដែលក្រុមជម្រើសជាតិកម្ពុជាត្រូវប្រកួតជាមួយម៉ាឡេស៊ី និង វៀតណាម ប្រកួតជាមួយក្រុមជម្រើសជាតិឡាវ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍២ ថ្ងៃ ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ១២ ម៉ោង ago
មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធការទន្ទ្រានយកដីរដ្ឋ នឹងត្រូវបញ្ចប់តួនាទី
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ខ្ពស់ជាងគេនៅអាស៊ាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ