Connect with us

កីឡា

ម៉ាឡេស៊ី​ថា​ វឌ្ឍនាកា​ មិន​មែន​ជា​បញ្ហា​ទេ​ តែ​ចំណុច​នេះ​ទើបជា​បញ្ហាពិត

បានផុស

នៅ

លោក​គ្រូ​បង្វឹក​ម៉ាឡេស៊ី​បាន​ចាត់​ទុក ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា មិន​មែន​ជា​បញ្ហា​ទេ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី​នៅ​ពេល​ជួប​ប្រកួត​បើក​ឆាក​ពូល B ជា​មួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​​ពាន AFF Cup វេលា​ម៉ោង​៤:៣០​នាទី​ល្ងាច​នេះ។

ប៉ុន្តែ​របៀប​លេង​វាយក​របស់​កម្ពុជា​​ដែល​​មាន​កីឡាករ​វ័យ​ក្មេង​​ល្អ​ៗ​ទើប​អាច​ជា​​បញ្ហា​សម្រាប់​​ម៉ាឡេស៊ី​ដែល​ដាក់​គោល​ដៅ​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ។

លោក Tan Cheng Hoe
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​មួយ​គ្នា​នេះ គ្រូ​បង្វឹក​ម៉ាឡេស៊ី លោក Tan Cheng Hoe គ្រោង​នឹង​ផ្លាស់​ប្តូរយុទ្ធសាស្ត្រ បន្ទាប់​ពី​កីឡាករពីរ​នាក់ Faisal Halim និង​ Khairulazhan Khalid ​បាន​ឆ្លង​កូវីដ-១៩។ ដូច្នេះ​លោក​មាន​សមាជិក​ក្រុម​តែ​២២​នាក់​ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួតវគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល។

ម៉ាឡេស៊ី​ស្គាល់ ចាន់ វឌ្ឍនាកា យ៉ាងច្បាស់​ដោយ​សារ​កីឡាករ​កម្ពុជារូប​នេះ​ធ្លាប់​លេង​នៅ​លីគ​កំពូល​ម៉ាឡេស៊ី​ឲ្យ​ក្លឹប Pahang និង ​PKNS ហើយ​ជា​ពិសេស​កាល​ពី​ឆ្នាំ​២០១៦ វឌ្ឍនាកា  ស៊ុត​ចូល​ម៉ាឡេស៊ី​បាន​២​គ្រាប់​គ្រា​ដែល​កម្ពុជា​ចាញ់​៣-២ក្នុង​ពាន​រង្វាន់ AFF Cupនេះ។

ចាន់ វឌ្ឍនាកា

ទោះ​ជា​យ៉ាង​ណា លោក Cheng Hoe បញ្ជាក់​ថា ក្រុម​របស់​លោក​នឹង​លេង​ទប់​ស្កាត់​ការវាយ​បករបស់​កម្ពុជា។

«យើង​មិន​អាច​ផ្តោត​លើ​តែ​កីឡាករ​ពីរ​បី​នាក់​​​របស់​កម្ពុជា​បាន​ទេ។ វឌ្ឍនាកា ធ្លាប់​លេង​នៅ​លីគ​ម៉ាឡេស៊ី ដូច្នេះ​យើង​​ដឹង​ថា គាត់​​យ៉ាង​ណា។ កម្ពុជា​មាន​កីឡាករ​ក្មេង​ច្រើន​ដែល​ខ្ញុំ​ជឿ​ថា ពួក​គេ​ស្រេក​ឃ្លាន​បញ្ចេញ​សមត្ថភាព​ណាស់»។ នេះ​ជា​សំដី​របស់​គ្រូ​ម៉ាឡេស៊ី។

លោក​បន្ត​ថា ៖«កម្ពុជា​លឿន​ និង​ធន់ ហើយ​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​វាយ​បក​របស់​ពួក​គេ។ ខ្ញុំ​ជឿ​ថា នេះជា​ចំណុច​ខ្លាំង​របស់​កម្ពុជា​ ពី​ព្រោះ​ខ្ញុំ​បាន​សិក្សា​ពី​ការ​ប្រកួត​របស់​ពួក​គេ​ជា​មួយ​កោះ​ហ្គាំ។ ពួក​គេ​គួរ​ឲ្យចាប់​អារម្មណ៍។ ពួក​គេ​រត់​មិន​ឈប់ ហើយ​ខំ​ប្រឹង​ខ្លាំង»៕

ក្រុម​ម៉ាឡេស៊ី

អាន​អត្ថបទ​ពាក់​ព័ន្ធ៖ ប្រធាន​ក្រុម​ម៉ាឡេស៊ី​ព្រមាន​«កម្ពុជាមិន​ដូច​ពី​មុន​ទេ ត្រូវប្រយ័ត្ន​មែន​ទែន​»

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Straitstimes

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម