Connect with us

កីឡា

AFF​ Cup៖​ បើក​ឆាក​ កម្ពុជា​ ចាញ់​​ ម៉ាឡេស៊ី​ ១-៣

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​ចាញ់​​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី ​ដោយ​លទ្ធផល ១-៣ សម្រាប់​ការ​ប្រកួត​​វគ្គ​សន្សំ​ពិន្ទុ​បើកឆាក​ពូល B ជើង​ឯក​បាល់ទាត់​​លំដាប់​ទី១​អាស៊ាន AFF Championship ​ឆ្នាំ​២០២០ ​​ល្ងាច​​ថ្ងៃ​នេះ​នៅ​ប្រទេស​សិង្ហបុរី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​វគ្គ​ទី​១ កម្ពុជា​ហាក់​មាន​ស្ទុះ​យ៉ាង​ខ្លាំង​ក្នុង​ការ​វាយ​សម្រុក​ទៅ​លើ​ម៉ាឡេស៊ី​ដែល​មាន​តំបន់​ការពារល្អ និង​​វាយ​បក​​ប្រសិទ្ធភាព​។ កម្ពុជា​មិន​អាច​បំប៉ោង​សំណាញ់​ទី​​របស់​ម៉ាឡេស៊ី​បាន​ទេ។ ផ្ទុយ​ទៅ​វិញ​ម៉ាឡេស៊ី​ជា​អ្នក​បើក​ការ​នាំ​មុខ ១-០ នៅ​នាទី​​២៣​តាម​រយៈ​ស៊ុត​ពិន័យ​១១​ម៉ែត្រ បន្ទាប់​ពី កែម ចន្ទសុភ័ក្រ​បង្ក​កំហុស។

ចំណែក​នៅ​វគ្គ​ទី​​២ កម្ពុជា​​បាន​គ្រប់​បាល់​ច្រើន​ជាង ប៉ុន្តែ​ការ​សម្រុក​ហាក់​ដូច​ជា​ខ្សោយ​ជាង​វគ្គ​ទី​១។ ការ​គ្រប់​គ្រង​បាល់ និង​វាយ​សម្រុក​​ភាគ​រយ​ច្រើន​ជាង​ជំរុញ​ឲ្យ​ម៉ាឡេស៊ី​​លេង​ការពារ និង​វាយ​បក។ របៀប​លេង​នេះ​ធ្វើ​ឲ្យ​ម៉ាឡេស៊ី​ទទួល​បាន​លទ្ធផល​ល្អ ហើយ​រក​បាន​២​គ្រាប់​ទៀត​នៅ​នាទី​ទី​៦១ និង​៧៩​ដើម្បី​នាំ​មុខ ៣-០។

យ៉ាង​ណា​នៅ​វ​ចុង​វគ្គ​ទី​២ កម្ពុជា​​បាន​​បំប៉ោង​សំណាញ់​ទី​១​របស់​ម៉ាឡេស៊ី​តាម​រយៈ​ការ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ ពី​ សាធ រូហ្ស៊ិត ​ដើម្បី​តាម​ពី​ក្រោយ​១-៣​រហូត​ចប់​ការ​ប្រកួត បន្ទាប់​ពី​អ្នក​ចាំ​ទី​ម៉ាឡេស៊ី​បង្ក​កំហុស។

ដួច្នេះ​កម្ពុជា​នៅ​តែ​មិន​ទាន់​មាន​ប្រវត្តិ​ឈ្នះ​ម៉ាឡេស៊ី​ឡើយ​ក្នុង​ពាន​រង្វាន់​​​នេះ​ដែល​ចាញ់​៤​​​គិត​ចាប់តាំង​ពី​ឆ្នាំ១៩៩៦​មក។

  • ឆ្នាំ​ ២០០០៖ ម៉ាឡេស៊ី ៣-០ កម្ពុជា
  • ឆ្នាំ​ ២០០១៦៖ ម៉ាឡេស៊ី ៣-២ កម្ពុជា
  • ឆ្នាំ ២០១៨៖ កម្ពុជចា ០-១ ម៉ាឡេស៊ី

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៩ នាទី មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ៥៤ នាទី មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ៤ ម៉ោង មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

Sokha Hotels

ព័ត៌មានពេញនិយម