Connect with us

កីឡា

វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រមប្រដាល់គុនខ្មែរ ដើម្បីកាត់បន្ថយកំហុសឆ្គងពេល​បំពេញការងារ

បានផុស

នៅ

ថ្ងៃនេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានធ្វើការបណ្ដុះបណ្ដាលផ្នែកបច្ចេកទេស ដល់អាជ្ញាកណ្ដាលចៅក្រមប្រដាល់គុនខ្មែរ ដើម្បីកាត់បន្ថយកំហុសឆ្គងនៅក្នុងការបំពេញភារកិច្ចការងារកន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន អគ្គលេខាធិ​ការរង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ដែលមាន​ការ​ចូល​រួម​ពី​លោក​សាស្ត្រាចា​រ្យ ម៉ិ​ល កាដូ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​កីឡា​តំណាង​របស់​ក្រសួង​អប់រំយុវជន និង​កីឡា បានការ​បណ្ដុះបណ្ដាល មន្ត្រី​បច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម កម្រិត​មធ្យម នៅ​សាលប្រជុំ​ក្នុង​ម​ជ្ឈ មណ្ឌលកីឡា​កងយោធពល​ខេរ​ភូមិន្ទ​(​ស្តា​ត ចាស់​) រយៈពេល​៤​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃទី​ ០៧ ដល់​ថ្ងៃទី​ ១០​ ខែធ្នូ ​ឆ្នាំ ​២០២១ ។​

លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ការបើក​ការបើក​វគ្គ​នេះ ​គឺ​សំដៅ​ពី​បង្កើន​សមត្ថភាព​ប្រ​សិទ្ធ​ភាព​ដល់​មន្ត្រី​បច្ចេកទេស អាជ្ញាកណ្ដាល​ចៅក្រម ដើម្បីឱ្យ​យល់ដឹង​ច្បាស់លាស់​ពី​ជំនាញ​និង​ក្រមសីលធម៌ ដើម្បី​កាត់បន្ថយ​នូវ​កំហុសឆ្គង​ឬក៏​បញ្ហា​ប្រឈម​នានា​ដែល​កើតមាន​នៅក្នុង​ការអនុវត្ត​ភារកិច្ច​កន្លងមក​។ លោក​បាន​បញ្ជាក់ទៀតថា សិក្ខាកាម​ដែលជា​អាជ្ញាកណ្ដាល ចៅក្រម ត្រូវមាន​ឆន្ទៈ​ក្នុងការ​បំពេញការ​ងា​នៅលើ​សង្វៀន​ប្រកួត​ដាច់ខាត​មិន មែន​រៀន​ចប់​ហើយ ប៉ុន្មាន​ខែក្រោយ​មក​បែរជា​ទទួល​ពិន័យ​របស់​សហព័ន្ធ​ដោយ​ការកាត់ក្តី​មិនត្រូវ​ត្រឹម​នោះឡើយ។ សម្រាប់​ការបំពេញ​ការងារ​តាម​ស្ថានីយ​មិនមែនជា​ការជួល​នោះឡើយ គឺជា​ការធ្វើការ​ស្ម័គ្រចិត្ត មួយទៀត​អាជ្ញាកណ្ដាល ចៅក្រម​អញ្ជើញ​ឲ្យ​មក​រៀន​វគ្គ​អាជ្ញាកណ្ដាល ចៅក្រម​មិន​មក​រៀន ហើយ​ចង់​ធ្វើ​អាជ្ញាកណ្ដាល ចៅក្រម​មិនអាច​ទៅរួច ដូច្នេះ​បើ​មិន​មក​រៀន មិន​អនុញ្ញាត​ឲ្យ​ធ្វើ​អាជ្ញាកណ្ដាល ចៅក្រម​តាម​ស្ថានីយ​ ឬ​ឈប់​រហូត​តែម្តង​។

បើតាម​លោក និ​ន ភិរម្យ អគ្គលេខាធិការរង​សហព័ន្ធ​កីឡា​គុន​ខ្មែរ​បាន​ឲ្យ​ដឹងថា វគ្គ​នេះ​មាន​សិក្ខាកាម​ចំនួន​ ២៥ ​រូប ដែល​ស្ថិតក្នុង​កម្រិត មធ្យម​ទាំង​ ២៥​ រូប ក្នុងនោះ​មាន​មួយរូប​ជានា​រី ក្រៅពីនោះ​ជា​អតីត​កីឡាករ​ប្រដាល់​ល្បីៗ ។ លោក​ថា នេះ​ជា​វគ្គ​មធ្យម​ដែល​ការសិក្សា​ផ្ដោត​សំខាន់​ទៅលើ​បច្ចេកទេស និង​ក្រមសីលធម៌ ចំពោះ​អ្នក​ដែល​បាន​ឆ្លង​វគ្គ​សិក្សា​នេះ បានទទួល​វិញ្ញាបនបត្រ​ដែលមាន​តម្លៃ​សម្រាប់​ការចូលរួម​បំពេញការងារ​ក្នុងការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ។ សូមបញ្ជាក់ថា វគ្គ​នេះ​ឧទ្ទេសនាម​ដោយ​លោក​វេជ្ជបណ្ឌិត​ ឆឹង យ៉ៅ​យ៉េន ដែលជា​អនុប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង ជា​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា លោក ​អ៉ិន ខេមរិន្ទ និង លោក​មាស សុខ​គ្រី ៕

អត្ថបទ៖ ​វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែនថា ការចូលរួមរបស់ប្រធានាធិបតីចិន ក្នុង “កិច្ចប្រជុំកំពូលសន្តិភាព” ពិតជាសំខាន់ខ្លាំង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ្នកការទូតកំពូលរបស់ចិន នឹងពិភាក្សារឿងកោះតៃវ៉ាន់ជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក

ព័ត៌មានជាតិ៧ ម៉ោង មុន

បេក្ខជនជិត ២ពាន់នាក់ នឹងត្រូវចូលរួមប្រឡងជ្រើសរើសគ្រូអប់រំកាយ និងកីឡា ខណៈជ្រើសរើសតែ ១០០នាក់ប៉ុណ្ណោះ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក លី ធុជ ចូលប្រជុំនៅស្វីស ដើម្បីសម្រេចគោលដៅអាទិភាព ពេលកម្ពុជារៀបចំកិច្ចប្រជុំស្ដីពីពិភពលោកគ្មានមីន

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក សេង ម៉ៅ ៖ ទោះអាយុជិត ៤០ ឆ្នាំ ក៏នៅសង្វាតជំនាញបច្ចេកទេស ព្រោះចង់បើករបរឯស្រុកកំណើត

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៦ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ចរាចរណ៍១ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

Sokha Hotels

ព័ត៌មានពេញនិយម