Connect with us

កីឡា

សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​បោះជំរំ និង​បើក​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​ដល់​មន្ត្រី គ្រូបង្វឹក និង​អត្ត​ពលិ​ក​ត្រៀម​ការប្រកួត​ជើងឯក​ជាតិ​និង​អន្តរជាតិ

បានផុស

នៅ

ក្រោម​គម្រោង​ថវិកា​គាំទ្រ​អភិវឌ្ឍ​សហព័ន្ធ​កីឡា​ជាតិ ឆ្នាំ​២០២១ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា សហការ​ជាមួយ​រដ្ឋបាលខេត្ត​កែប បើក​វគ្គប​ណ្តុះបណ្តាល​បច្ចេកទេស​កីឡា​ទ្រី​យ៉ា​ត្លុង ចាប់ពី​ថ្ងៃទី​០៧-១១ ខែធ្នូ ឆ្នាំ​២០២១ នៅ​ខេត្ត​កែប ដើម្បីឱ្យ​កីឡាករ កីឡាការិនី​ជម្រើសជាតិ គ្រូបង្វឹក និង​ជា​គណៈកម្មការ​បច្ចេកទេស​រៀបចំ​ការប្រកួត​បង្កើន​សមត្ថភាព​បន្ថែមទៀត ត្រៀមខ្លួន​សម្រាប់​ការរៀបចំ​ប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ ២០២៣ ដែល​កម្ពុជា​យើង​ធ្វើជា​ម្ចាស់ផ្ទះ​ជា​ប្រវត្តិសាស្ត្រ​ដំបូង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ងិន សុ​បញ្ញា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​បាន​ឲ្យ​ដឹង​ថា វគ្គប​ណ្តុះ បណ្តាល​នេះ មាន​គ្រូឧទ្ទេស​ចំនួន ០២​រូប គឺ លោក Franceso គ្រូឧទ្ទេស ជនជាតិ​អ៊ីតាលី ដែល​បញ្ជូនមក​បង្រៀន​ក្នុង​វគ្គ​តាមរយៈ Zoom និង​លោក Derrick Murray ជនជាតិ​នូ​វែ​ល​សឺ​ឡង់ បង្រៀន​ផ្ទាល់ អនុវត្ត​ផ្ទាល់ ជាមួយ​សិក្ខាកាម​ចំនួន ២៥​នាក់ ជា​អត្ត​ព​លិ​ក​ជម្រើសជាតិ និង​មន្ត្រី គ្រូ ខេត្តកែប។

អគ្គលេខាធិការ​សហព័ន្ធ​រូប​នេះ បាន​បញ្ជាក់​ទៀត​ថា វគ្គ​បណ្តុះបណ្តាល​ផ្ដោតទៅលើ ទ្រឹស្ដី និង​ការអនុវត្ត​ជាក់ស្ដែង​៖-​ទ្រឹស្ដី​៖ ១. Rule in Triathlon ២. Technical Officials​។​ ហើយការអនុវត្ត​ជាក់ស្ដែង គឺ​យើង​អនុវត្ត​នៅ​ឆ្នេរសមុទ្រ​ស្រី ស។

លោក​សង្ឃឹម​ជឿជាក់​ថា សិក្ខាកាម​ក្រោយ​បញ្ចប់​វគ្គ នឹង​ទទួល​ចំណេះ​ជំនាញ​បន្ថែម​ទៀត ដើម្បី​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ធ្វើជា​ម្ចាស់ ផ្ទះ​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣​។

គួរ​រំលឹក​ឲ្យ​ដឹង​ដែរ​ថា មុន​ការ​បើក​វគ្គប​ណ្តុះ បណ្តាល​នេះ កីឡាករ កីឡាការិនី កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា បាន​ប្រមូល​ផ្តុំ​ធ្វើ​កម្មវិធី​បោះជំរំ​ហ្វឹក ហាត់​នៅ​ខេត្ត​កែប​នេះ រយៈ​ពេល​៨​ថ្ងៃ​ដោយ​ចាប់ពី​ថ្ងៃទី​៤​ដល់​ថ្ងៃទី ១១​ខែធ្នូ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០២១ នា​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២១ នៅ​ខេត្ត​កែប។

លោក ងិន សុខ​បញ្ញា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​គូសបញ្ជាក់ថា ការ​បោះ​ជំរំ​ហ្វឹកហាត់​របស់​ក្រុម​ជម្រើសជាតិ​កីឡា​ទ្រី​យ៉ា​ត្លុង​នេះ ទទួល​បានការ​បង្វឹក​ពី​គ្រូបង្វឹក​ជាតិ​-​អន្តរជាតិ​ចំនួន​៣​រូប គឺ​លោក Francisco ជនជាតិ​អ៊ីតាលី ដែល​ជា​អ្នកជំនាញ​ផ្តល់​ការ​បង្រៀន​តាម​ប្រព័ន្ធ​អន​ឡាញ​, លោក Derrick Murray ជន ជាតិ​ណូ​វែ​ល​សេ​ឡង់ ដែលជា​គ្រូបង្វឹក​ជម្រើសជាតិ​ទ្រី​យ៉ា​ត្លុង​កម្ពុជា (​បង្ហាត់​ផ្ទាល់​) និង​គ្រូ​ជម្រើសជាតិ​ទ្រី​យ៉ា​ត្លុង​កម្ពុជា លោក ចេង ចាន់​ដា​រ៉ា ជា​អ្នក​ជួយ​សម្របសម្រួល​។

លោក អគ្គលេខាធិការ​បានបញ្ជាក់​ទៀត​ថា គោលដៅ​នៃ​ការ​បោះជំរំ​ហ្វឹកហាត់​នេះ គឺ​ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ទ្រី​យ៉ា​ត្លុង​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ប្រចាំឆ្នាំ​២០២១ ដែល​គ្រោង​ធ្វើឡើង​នា​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២១ នៅ​ខេត្ត​កែប​។

លោក​បន្ត​ថា ការ​បោះ​ជំរំ​ហ្វឹក​ហាត់​នេះ​ទទួល​បាន​ការ​គាំទ្រ​ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) តាមរយៈ​អង្គការ​សាមគ្គី​អូ​ឡាំពិ​ក (OS) និង​ក្រោម​ការឧបត្ថម្ភ​គាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​។ ជាទូទៅ សម្រាប់​ការ​ហ្វឹកហាត់​បង្កើន​គុណភាព​បច្ចេកទេស​របស់​ក្រុម ជម្រើសជាតិ គឺ​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​តែងតែ​ស្នើសុំ​ទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ការ​ប្រមូល​ផ្តុំ​ហ្វឹកហាត់​រយៈពេល​វែង នៅ​ខេត្ត​កែប​នេះ សម្រាប់​ការ​ត្រៀម​ចេញទៅ​ប្រកួត​ស៊ី​ហ្គេម និង​ការប្រកួត​អន្តរជាតិ​នានា​៕

ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

កម្ពុជា-ថៃ ចុះអនុស្សារណៈយោគយល់គ្នាលើឯកសារសំខាន់ៗចំនួន៥

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មេធាវី ថៃ គាស់កកាយរឿងជិតមួយទសវត្សរ៍មុន ប្ដឹងលោក ថាក់ស៊ីន ពីបទ​ប្រមាថព្រះមហាក្សត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ រៀបចំជំនួបរវាង សម្ដេចតេជោ និង សម្ដេចធិបតី ជាមួយកម្មករ ១,៥ លាននាក់ នៅឆ្នាំ ២០២៣ និងដើមឆ្នាំ ២០២៤

នយោបាយ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ការចោទថា មានការដាក់កាមេរ៉ាឃ្លាំមើល គឺគ្រាន់តែជាការសម្តែងរបស់លោក ទាវ វណ្ណុល នៅមុនការបោះឆ្នោតព្រឹទ្ធសភាប៉ុណ្ណោះ

ព័ត៌មានជាតិ២ ម៉ោង មុន

សហគមន៍បឹងកាឆាង ​គ្រោង​​រៀប​ចំចងក្រង​ស្ត្រី​មេម៉ាយ​បង្កើត​មុខ​របរ​​នៅ​ក្នុង​សហគមន៍

សន្តិសុខសង្គម៦ ថ្ងៃ មុន

ចាប់បានឃាតករំលោភសម្លាប់ស្ត្រីពោះធំ ៥ ខែ ប្លន់យកម៉ូតូ និងទូរស័ព្ទ រួចដុតសាកសពចោលក្នុងព្រៃ នៅខេត្តកណ្ដាល

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ទោះរមណីយដ្ឋានអន្លង់ផ្សោតព្រះរំកិលលែងមានសត្វផ្សោត តែភ្ញៀវទេសចរអាចទៅទស្សនាឆ្អឹងផ្សោតបាន

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

សណ្ឋាគារ Novotel បង្ហាញខ្លួនលើកដំបូងនៅកម្ពុជា ចាប់បើកដំណើរការនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤​ ខាងមុខ លើឆ្នេរឯករាជ្យ ក្រុងព្រះសីហនុ

ចរាចរណ៍៦ ម៉ោង មុន

ព័ត៌មានបឋម៖ រថយន្ត​ Alphard ក្រឡាប់ផ្ងារជើងលើផ្លូវល្បឿនលឿនរងរបួស និងស្លាប់ច្រើននាក់

កីឡា១ ថ្ងៃ មុន

អនុប្រធានគុនខ្មែរប្រកាសធ្វើសន្និសីទឆាប់ៗពីជំនួប ធន់ រិទ្ធី-សៃយុគ

Sokha Hotels

ព័ត៌មានពេញនិយម