អត្តពលិក និងគ្រូហែលទឹក ៥ នាក់ ចូលរួមការប្រកួតកីឡាហែលទឹកជើងឯក កម្រិតពិភពលោកទីខ្លី
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

អត្តពលិក និងគ្រូហែលទឹក ៥ នាក់ ចូលរួមការប្រកួតកីឡាហែលទឹកជើងឯក កម្រិតពិភពលោកទីខ្លី

បានផុស

នៅ

គ្រូបង្វឹក និងកីឡាករ-កីឡាការិនីហែល ទឹកជម្រើសជាតិ ចំនួន ០៥ រូប ត្រូវបញ្ជូនឲ្យទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯក កម្រិតពិភពលោក ទីខ្លី អាង​ហែល​ទឹក​ ២៥ ម៉ែត្រ “World Swimming Cham pionships (25 meters)” in, United Arab Emirates នៅ ទីក្រុង Abu Dhabi ប្រទេស​អារ៉ាប់​រួម ដែល​នឹង​ប្រព្រឹត្ត ទៅ​ពី​ថ្ងៃទី​ ១៦ ​ដល់​ថ្ងៃទី​ ២១ ខែធ្នូ ឆ្នាំ ២០២១ ​ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហែម គី​រី អគ្គលេខាធិការ​នៃ​សហ ព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​ប្រាប់​តាម​អន​ឡាញ​ថា ឆ្នាំនេះ​សហព័ន្ធ​បញ្ចូល​គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ហែល​ទឹក​ ៥ ​នាក់ ​រួមមាន​លោកគ្រូ នាង សូ​រិ​ទ្ធិ​យ៉ា កីឡាករ ម៉ាត់​ថេ​វ ហ្រេ្វ​ង​តារា បេន​នី​ឈី កូន​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក កីឡាការិនី ម៉ី​លិ​តាន មីន​និក កូន​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក​ដែល​សហព័ន្ធ​បញ្ជូនទៅ​ការប្រកួត​កីឡា​អូឡាំពិក​តែ​មិនបាន​ទៅវិញ កីឡាករ មន​ត្រស ផាន​សុវណ្ណ​អា​រុន ស្ថិត​ក្រុម​ជម្រើសជាតិ​កំពុង​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ​ដោយ​ទទួលបាន​អាហារូបករណ៍​ពី​FINA ហើយ​ចំពេល FINA ​តម្រូវ​ឲ្យ​កីឡាករ​ទៅ​ប្រកួត​ផង ស្របពេល​សហព័ន្ធ​សំឡឹង​មើលឃើញ​សមត្ថ ភាព​គាត់​មានការ​រីកចម្រើន​ទៀត និង​កីឡាការិនី កាំ​ង មុយ​នី​ន កំពុង​ហ្វឹកហាត់​ក្រុម​ជម្រើស​នៅ​ប្រទេស​កម្ពុជា​។

លោក​អគ្គ​បាន​បន្តថា ការប្រកួត​នេះ​ផ្តោត​សំខាន់​លើ​លទ្ធផល​បច្ចេកទេស ដែលជា​សិទ្ធិ​ផល​របស់គាត់ ចំពោះ​ការប្រកួត​កម្រិត​ពិភពលោក​បែបនេះ​ មាន​ប្រទេស​មិន​ក្រោម​ ១៨០ ​ប្រទេស​ ទោះបី​មេរោគ​សម័យ COVID-19​ ក៏ដោយ ក៏មាន​ប្រទេស​ជា ច្រើន​ចូលរួម សម្រាប់​ការប្រកួត​លើក​នេះ​មាន​កីឡាករ​-​កីឡាការិនី​ខ្លាំងៗ​ដូចជា​អាមេរិក អូស្ត្រាលី និង​ជប៉ុន​ជាដើម អ្វីដែល​សង្ឃឹម​ចង់បាន​នោះ​គឺ​បច្ចេកទេស​ល្អ និង​សិទ្ធិ​ផល​ល្អ​ដែល​បាន​យើង​បាន​ចំណាយ ពេល​ហ្វឹកហាត់​រយៈពេល​១​ឆ្នាំកន្លងមក​នៅ​រដូវ​មេរោគ​COVID-19​នេះ ​ដើម្បី​ប្រៀបធៀប​នៃ​ការប្រកួត​កីឡា SEA GAMES ។

លោក​បន្ថែមទៀតថា សមត្ថភាព​ពួកគាត់​អាច​ដណ្តើម​មេដាយ ​ក្នុង​ព្រឹត្តិការណ៍​ការ​ប្រកួត​កីឡា SEA GAMES 2021 លើក​ទី ​៣១ នៅ​ប្រទេស​វៀតណាម និង​ព្រឹត្តិការណ៍​ការប្រកួត​កីឡា SEA GAMES 2023 លើក​ទី​ ៣២ ដែល​ប្រទេស​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ក្រោយពី​បញ្ចប់​ការប្រកួត​លោក​នឹងធ្វើ​ការប្រឹងប្រែង​ជំរុញ​ឲ្យ​ពួកគាត់​ហ្វឹកហាត់​ត្រៀម SEA GAMES 2021 លើក​ទី​ ៣១ នៅ​ប្រទេស​វៀតណាម ប៉ុន្តែ​យើង​មិនដឹងថា ម្ចាស់ផ្ទះ​វៀតណាម​កំណត់​យក​ថ្ងៃ​ណា​ឡើយ​៕

អត្ថបទ៖ ​វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ២ នាទី មុន

គិត​ត្រឹម​ថ្ងៃទី​១២ ខែមករា ក្នុងដំណាក់កាល​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង ទទួលបាន​ពាក្យបណ្តឹង​ចំនួន​២៦​បណ្តឹង​

ព័ត៌មានជាតិ៤១ នាទី មុន

រមណីយដ្ឋាន “​ទឹកធ្លាក់​ភ្នំ​៥៣” ដែលមាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ ជាទី​តាំង​ដ៏​មាន​សក្ដានុពល​ទាក់ទាញ​ភ្ញៀវទេសចរ​ណ៏​យ៉ាងខ្លាំង

ជីវិតកម្សាន្ដ១ ម៉ោង មុន

ទម្លាយមុខតារាស្រីថៃ ៤រូប រកលុយបានរាប់ម៉ឺនដុល្លារ ពេលបង្ហោះលើ Instagram ម្ដងៗ

ព័ត៌មានជាតិ២ ម៉ោង មុន

ធី សុវណ្ណ​ថា ដៀល​សម រង្ស៊ី​ថា គ្មាន​ប្រាជ្ញា គ្មាន​គំនិត​ថ្មីៗ ដើម្បី​ធ្វើ​នយោបាយ​បន្ត

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ច​​​​​បើក​ប្រតិបត្តិការ​​ពិនិត្យ​ទីតាំង​​លក់​គ្រឿង​សំអាង​ ដេត​ ម៉ាលីណា ​ក្រោយ​​​​​​​​​​ជន​រង​គ្រោះ​ប្រើ​​​​​ប្រាស់​ធ្វើ​ឲ្យ​​​ប៉ះពាល់​ស្បែក​​​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services