Connect with us

កីឡា

ថ្ងៃនេះកម្ពុជាលេងល្អគួរឲ្យចាប់អារម្មណ៍ ទោះចាញ់ឥណ្ឌូណេស៊ី ៤-២

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​ចាញ់​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី​ដោយ​លទ្ធផល ៤-២ សម្រាប់​​ការ​ប្រកួត​លើក​ទី​២​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល B ពាន​រង្វាន់ AFF Championship ឆ្នាំ​២០២០។

ការ​ប្រកួត​នៅ​វគ្គ​ទី​១ ឥណ្ឌូណេស៊ី​ស៊ុត​​បាន​៣​គ្រាប់ ខណៈ​កម្ពុជា​ស៊ុត​បំបែក​ពង់​មាន់​ឥណ្ឌូណេស៊ី​វិញ​បាន​១​គ្រាប់។ ដើម​វគ្គ​ទី​១ ប្រើ​ពេល​បាន​តែ​៥​នាទី​ប៉ុណ្ណោះ ឥណ្ឌូណេស៊ី​តែត​ចូលកម្ពុជា បន្ទាប់​ពី​លើក​បាល់​ពី​ជ្រុង​ដើម្បី​នាំ​មុខ ១-០ និង​​បន្ថែម​បាន​២​គ្រាប់​ទៀត​នៅ​នាទី​ទី​១៧ និង​ទី​៣៣​ មុន​ពេល​ខ្សែ​ការពារកម្ពុជា​ យ៉ើ សាហ្វី តែត​ចូល​បំប៉ោង​សំណាញ់​ទី​របស់​ឥណ្ឌូណេស៊ី​ដើម្បី​ចប់​វគ្គ​ទី​១​មាន​គ្រាប់​បាល់ ៣-១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​វគ្គ​ទី​២​ដល់​ទី​៥៤ ឥណ្ឌូណេស៊ី​រក​បាន​​គ្រាប់​ទី​៤  មុន​ពេល​ ប្រាក់ មុន្នីឧត្តម ទាត់​ហ្វ្រីឃីកឲ្យ​កម្ពជា​គ្រាប់​បាល់​ទី​២។

និយាយ​ជា​រួម​ បើ​ទោះ​ជា​ឥណ្ឌូណេស៊ីជា​ក្រុម​ខ្លាំង​ដែល​ដាក់​សម្ពាធ​ខ្លាំង ប៉ុន្តែ​ក្រុម​កម្ពុជា​ដែល​សំបូរ​ដោយ​យុវជន​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ និង​គ្មានការ​ភ័យខ្លាច។ នៅ​វគ្គ​ទី​១​មានទម្រង់​លេង​ហាក់​មាន​បញ្ហា​ខ្លះ​ ប៉ុន្តែ​នៅ​វគ្គ​ទី​២ កម្ពុជា​លេង​បាន​ល្អ​មែន​ទែន។

ទាំង​តំបន់​ការពារ បម្រើ និង​វាយ​បក​មើល​ទៅ​រស់​រវើក​​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង។ ទម្រង់​នេះ​អាច​និយាយ​បាន​ថា ក្រុម​យុវ​ជន​កម្ពុជា​អាច​ជា​ក្រុម​បង្ក​ព្យុះ​ភ្លៀង​​មួយ​​សម្រាប់​កីឡា​ស៊ីហ្គេម​​ឆ្នាំ​២០២២​នៅ​ប្រទេស​វៀតណាម និង​ស៊ីហ្គេម​ឆ្នាំ​២០២៣​នៅ​កម្ពុជា។ ទម្រង់​នេះ​ពិត​ជា​អ្វី​ដែល​អ្នក​គាំទ្រ​ចង់​ឃើញ ហើយ​នា​ពេល​អនាគត​ កម្ពុជា​នឹង​ក្លាយ​ជា​ក្រុម​ដែល​អាច​ប្រកួត​ប្រជែង​នឹង​ក្រុម​ក្នុង​តំបន់។

សម្រាប់​ឥណ្ឌូណេស៊ី​ឈ្នះមែន ប៉ុន្តែ​មិន​ស្រួល​ចិត្ត​ទេ បើ​ទោះ​ជា​ក្រុម​នេះ​មាន​កម្លាំង​ពេញ​ទើប​ប្រកួត​លើក​ដំបូង​នៅ​ពូល​នេះ។

តាម​រយៈ​ការ​ចាញ់​ពីរ​លើក​ជាប់​គ្នា​នេះ កម្ពុជា​ស្ទើរ​តែ​អស់​ឱកាស​ក្នុង​ការ​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​​ ពី​ព្រោះ​សម្រាប់​២​ប្រកួត​បន្ទាប់​ត្រូវ​ជួប​ឡាវ និង​ចុងក្រុម​ប៉ះ​ខ្លាំងវៀតណាម​ដែល​មិន​ងាយ​យក​ឈ្នះ​បាន​ឡើយ។ ពូល B ក្រុម​៣​គឺ វៀតណាម ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​នឹង​ប្រជែង​គ្នា​ឡើង​វគ្គ​បន្ត៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១០ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម