Connect with us

កីឡា

យុវជន​៤​នាក់​កំពុង​លេច​ធ្លោ​នៅ AFF​ Cup​ ជា​គ្រាប់​ពេជ្រ​កម្ពុជាសម្រាប់​ស៊ីហ្គេម

បានផុស

នៅ

​ច្រើន​ឆ្នាំ​មក​ហើយ​កម្ពុជា​បាន​កំពុង​​អភិវឌ្ឍ​ក្រុម​បាល់ទាត់​យុវជន​​សម្រាប់​ត្រៀម​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទុះ។

ក្នុងការ​អភិវឌ្ឍ​ជា​ច្រើន​ឆ្នាំ​​រហូត​ដល់​ពេល​នេះ​មាន​សាលា​បាល់ទាត់​ជាតិបាទី សាលា​បាល់ទាត់​តម្រង់​ទិស​​២៥​ខេត្ត-ក្រុង និងក្លឹប​បាល់ទាត់នៅ​ក​ម្ពុជា​ក៏កំពុង​បណ្តុះ​បណ្តាល​យុវជន​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ថ្នូរ​ ក្រុម​​​យុវជន​កម្ពុជា​​ទទួល​បាន​លទ្ធផល​ល្អ​​ជា​បន្ត​បន្ទាប់​ដូច​ជា​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​ខ្លួន​នៅ​ស៊ីហ្គេម​ឆ្នាំ​២០១៩ និង​ឡើង​ជុំ​ផ្តាច់​ព្រ័ត្រ​ 2020 AFC U-19 Championship​ ​លើក​ដំបូង បន្ទាប់​ពី​ជាប់​វគ្គ​ជម្រុះ​ក្នុង​នាម​ជា​ក្រុម​លេខ​២​ល្អ​បំផុត​ក្នុង​ពូល។

ដូច្នេះ​សម្រាប់​ក្រុម​យុវជន​កម្ពុជា​​នឹង​ធ្វើ​បាន​ល្អ​​សម្រាប់​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២២​ខាង​មុខ​នេះ​នៅ​ប្រទេស​វៀតណាម និង​ស៊ីហ្គេម​ឆ្នាំ​២០២៣​​នៅ​​​ទឹក​ដី​ខ្លួន​ឯង។

សមាជិក​យុវជន​កម្ពុជា​៤​រូប​កំពុង​លេច​ធ្លោ​ខ្លាំង​ក្នុង​ក្រុម​ជម្រើស​ជាតិឈុត​ធំ​គឺ សៀង ចន្ធា, លឹម ពិសុទ្ធ, មិន រតនៈ និង ញាណ សុស៊ីដាន។

សៀង ចន្ធា៖ ក្នុង​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ ខ្សែ​បម្រើ​ប្រយុទ្ធ​ស្តាំ​​បង្ហាញ​ទម្រង់​លេង​ល្អ​មែន​ទែន​នៅ​ក្រុម​ជម្រើស​ជាតិ។ ក្នុង​វគ្គ​ជម្រុះ 2020 AFC U-19 Championship សមាជិក​បឹងកេត​​អាយុ​១៩​ឆ្នាំ​​​នេះ​ស៊ុត​បាន​៤​គ្រាប់ និងរក​គ្រាប់​បាល់​ឲ្យ​ឈុត​ធំ​កម្ពុជា​ទៀត​ដែរ។

លឹម ពិសុទ្ធ៖​ ខ្សែ​បម្រើ​ប្រយុទ្ធ​ឆ្វេង​នេះ​​ត្រូវ​បាន​គ្រូ​បង្វឹក​កម្ពុជា​ពេញ​ចិត្ត​ខ្លាំង និង​ដាក់​ឲ្យ​លេង​រហូត​មួយ​រយៈ​ពេល​ចុង​ក្រោយ​សម្រាប់​ការ​ប្រកួត​អន្តរជាតិ។ តួ​​សំខាន់​ម្នាក់​ជួយ​ភ្នំពេញ​ក្រោនឈ្នះ​ជើង​ឯក​លីគ​កម្ពុជា កីឡាករ​អាយុ​២០​ឆ្នាំ​ស៊ុត​បាន​៣​គ្រាប់​ឲ្យ​ក្រុម​ U19 កម្ពុជា​ក្នុង​យុទ្ធនាការណ៍​ជម្រុះ​ 2020 AFC U-19 Championship។

មិន រតនៈ៖ រូប​គេ​បង្ហាញ​ខ្លួន​យ៉ាង​ល្អ​ឲ្យ​​​ក្រុម​ព្រះ​ខន្ធ​រាជ​ស្វាយរៀង និង​ត្រូវ​បាន​កោះ​ហៅចូល​ជម្រើស​ជាតិ។ ក្នុង​តំណែង​ខ្សែ​បម្រើ​កណ្តាល កីឡាករ​អាយុ​១៩​ឆ្នាំ​​ផ្នែក​សំខាន់​ក្នុង​ការ​ជួយ​ក្រុម និង​ស៊ុត​បាន​​១​គ្រាប់​ឲ្យ​ U19 កម្ពុជា​ក្នុង​យុទ្ធនាការណ៍​ជម្រុះ ​2020 AFC U-19 Championship។

ញាណ សុស៊ីដាន៖ ទើប​កោះ​ហៅ​ចូល​ជម្រើស​ជាតិ​ក្នុង​ឆ្នាំ​២០២១​នេះ កីឡាករ​អាយុ​១៩​ឆ្នាំ​​បង្ហាញ​ខ្លួន​ឲ្យ​កម្ពុជា​​ធ្វើ​បាន​ល្អ​​​ក្នុង​តំណែង​បម្រើ​កណ្តាល។ កីឡាករ​វ័យ​ក្មេង​រូប​នេះ​បង្ហាញ​ខ្លួន​បាន​ល្អ​ឲ្យ​ក្រុម​ក្រសួង​ការពារ​ជាតិ​ក្នុង​លីគ​កំពូល​កម្ពុជា​រហូត​ជាប់​ជម្រើស​ជាតិ ថ្វី​បើ​ទើប​លេច​មុខ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ៕

អត្ថបទ៖ វីរបុត្រ
ប្រភពរូបភាព៖ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម