Connect with us

កីឡា

ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ៖ វគ្គអាជ្ញាកណ្ដាល ចៅក្រមកម្រិតមធ្យម ជាការជួយបំពេញចន្លោះខ្វះខាតនៅលើសង្វៀនប្រកួត

បានផុស

នៅ

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​មាន​ប្រសាសន៍​ថា​សិក្ខាកាម​ជាម​ន្ត្រី​អាជ្ញាកណ្ដាល ចៅក្រម ដែល​បាន​ឆ្លង​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល ចៅក្រមកម្រិតមធ្យមត្រូវធ្វើការស្ម័គ្រចិត្ត មានឆន្ទៈដោយកម្លាំងចិត្ត កម្លាំងកាយ បញ្ញាស្មារតីរបស់ខ្លួនឲ្យល្អប្រសើរ ដើម្បី​ត្រៀម​ធ្វើជា​អាជ្ញាកណ្តាល និង​ចៅក្រម​នៃ​ព្រឹត្តិការណ៍​ការប្រកួត​កីឡា SEA GAMES 2023 លើក​ទី​៣២​ដែល​ប្រទេស​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ តែម ម៉ឺន ដែលជា​អគ្គលេខាធិការរង​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​កីឡា ប្រដាល់​គុន​ខ្មែរ បានលើកឡើង​បែបនេះ ក្នុង​ឱកាស​បិទ​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល ចៅក្រម​កម្រិត​មធ្យម​នៅ​ថ្ងៃទី ១០ ខែ​ឆ្នូ ឆ្នាំ​ ២០២១ នៅ​សាលប្រជុំ​ក្នុង​មជ្ឈមណ្ឌល​កីឡា​កងយោធពល​ខេរ​ភូមិន្ទ (​ស្តា​ត​ចាស់​)​។ ពិធី​បិទ​វគ្គ​នេះ ក៏មាន​ការចូលរួម​ពី​សំណាក់​លោក​សាស្ត្រាចារ្យ ម៉ិ​ល កាដូ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​កីឡា​តំណាង​របស់​ក្រសួង​អប់រំយុវជន និង កីឡា ផងដែរ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា ប្រដាល់​គុន​ខ្មែរ បាន​មានប្រសាសន៍ប្រាប់​បណ្ដាញ​ព័ត៌មាន​ថា​ សិក្ខាកាម​ដែលជា​អាជ្ញាកណ្ដាល ចៅក្រម​ត្រូវមាន​ឆន្ទៈ​ក្នុងការ​បំពេញការងារ​នៅលើ​សង្វៀន​ប្រកួត​ដាច់ខាត មិនមែន​រៀន​ចប់​ហើយ ប៉ុន្មាន​ខែក្រោយមក​បែរជា​ទទួល​ពិន័យ​របស់​សហព័ន្ធ​ដោយ​ការកាត់ក្តី​មិនត្រូវ​ត្រឹម​នោះឡើយ។ សម្រាប់​ការ​បំពេញ​ការងារ​ តាម​ស្ថានីយ​មិនមែនជា​ការជួល​នោះឡើយ គឺជា​ការធ្វើការ​ស្ម័គ្រចិត្ត មួយទៀត​អាជ្ញាកណ្ដាល ចៅក្រម​អញ្ជើញ​ឲ្យ​មក​រៀន​វគ្គ​អាជ្ញា​កណ្ដាល ចៅក្រម មិន​មក​រៀន ហើយ​ចង់​ធ្វើ​អាជ្ញាកណ្ដាល ចៅក្រម​មិនអាច​ទៅរួច ដូច្នេះ​បើ​មិន​មក​រៀន មិន​អនុញ្ញាត​ឲ្យ​ធ្វើ​អាជ្ញាកណ្ដាល ចៅក្រម​តាម​ស្ថានីយ​ឬ​ឈប់​រហូត​តែម្តង​។

លោក​បាន​បន្តថា វគ្គ​នេះ​គឺ​ចំណាយ​ថវិកា​របស់​ក្រសួង​អប់រំ​យុវជន និងកីឡា ហើយ​សិក្ខាកាម​ដែល​ភាគច្រើន​ជា​គរុ​សិស្ស​មកពី​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា​នោះ​សុទ្ធតែជា​អ្នកមានចំណេះដឹង​ខាង​កីឡា​ខ្ពង់ខ្ពស់ ហេតុនេះ​ពួកគេ​ងាយ​នឹង​ទទួល យក​នូវ​ពុទ្ធិ​ថ្មីៗ​ទាំងអស់ ។​សិក្ខាកាម​ទាំង អស់​មិន​ត្រឹមតែ​ពួកគេ​សុទ្ធ​តែមាន​អាយុ ៣៥​ឆ្នាំ​ចុះ ពួកគេ​មានចំណេះដឹង និង មាន​កាយសម្បទា​ល្អ​គឺ​សហព័ន្ធ​មិន​យក​អ្នក​ដែលមាន​កម្ពស់​មិន​គ្រប់គ្រាន់​នោះទេ។​

លោក និ​ន ភិរម្យ អគ្គលេខាធិការរង​សហព័ន្ធ​កីឡា​គុន​ខ្មែរ​បាន​ឲ្យ​ដឹងថា សិក្ខាកាម​មាន​ចំនួន​ ២៥ ​រូប សុទ្ធតែ​ថិត​ក្នុង​កម្រិត​មធ្យម​ទាំង​ ២៥ ​រូប ដែល​ក្នុងនោះ​មាន​មួយរូប​ជានា​រី ក្រៅពីនោះ​ជា​អតីត​កីឡាករ​ប្រដាល់​ល្បីៗ។ នេះ​ជាវ​គ្គ​មធ្យម ​ដែល​ការសិក្សា​ផ្ដោត​សំខាន់​ទៅលើ​បច្ចេកទេស និង​ក្រមសីលធម៌ ចំពោះ​អ្នក​ដែល​បាន​ឆ្លង​វគ្គសិក្សា​នេះ សុទ្ធតែ​បានទទួល​វិញ្ញាបនបត្រ ​ដែលមាន​តម្លៃ​សម្រាប់​ការចូលរួម​បំពេញ ការងារ​ក្នុង​ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​៕

អត្ថបទ៖ វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ២ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ២ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម