Connect with us

កីឡា

ប្រដាល់​គុន​ខ្មែរ​ផ្តល់​ការ​គាំទ្រ​លោក​ឧ​ត្ត​ម​សេនីយ៍​តែម ម៉ឺន ជា​ប្រធាន​សហព័ន្ធ​អាណត្តិ​ថ្មី​បន្តទៀត

បានផុស

នៅ

លោក​ឧ​ត្ត​ម​សេនីយ៍ តែម ម៉ឺន បាន​ក្លាយ ជា​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​អាណត្តិ​ថ្មី​មួយ​អាណត្តិ​បន្តទៀត គឺ​អាណត្តិ​ទី​៧ ឆ្នាំ​២០២១- ២០២៥ បន្ទាប់ពី​សមាជិ​ក​ប្រតិបត្តិ និង​ក្លិប​ទូទាំងប្រទេស​សម្រេច​ផ្តល់​ការគាំទ្រ​ជូន​នៅក្នុង​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី​៦ កាលពី​ល្ងាច​មិញ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​អាណត្តិ​ថ្មី​ទី​៧ ឆ្នាំ​២០២១- ២០២៥ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​បង្កើន​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​រហូតដល់​ចំនួន​១៩ នាក់ ដែល​អាណត្តិ​ចាស់​មាន​ត្រឹម​១៣​នាក់ ក្នុងនោះ ១- លោក​ឧ​ត្ត​ម​សេនីយ៍ តែម ម៉ឺន ជា​ប្រធាន​,២-​លោក​ឧ​ត្ត​ម​សេនីយ៍ វ៉ា​ស៊ិន ភី​រម្យ អនុប្រធាន​ទី​១,៣-​លោក​សាស្ត្រាចារ្យ​វេជ្ជ បណ្ឌិត ឆឹង យ៉ៅ​យ៉េន អនុប្រធាន ,៤-​លោក​សាស្ត្រាចារ្យ ម៉ិ​ល កាដូ អនុប្រធាន ,៥-​លោក​ឧ​ត្ត​សេនីយ៍ និ​ន ភិរម្យ​អនុ​ប្រ ធាន​,៦ លោក ប៉ែន ស៊ី​នេ​ត អនុ ប្រធាន​, ៧-​លោក ហួត សេង​ទ្រី​អនុប្រធាន​, ៨-​លោក ហេង សុខឃ​ន អគ្គលេខាធិការ​, ៩-​លោក ទុយ ប៊ុន​ហឿន​អគ្គលេខាធិការរង,១០-​លោក ផេង វណ្ណៈ អគ្គ​ហេរញ្ញិក​និង​៩​រូប​ទៀត ជា​សមាជិក​រួមមាន​លោក ច័ន្ទ សុទ្ធ​-​លោក មាស សុខ​គី​-​លោក ពេជ្រ​សូ​ផែន​-​លោក ថុ​ក ប៊ុនធឿន​-​លោក ទេស សូ​-​លោកស្រី ប៉ឹង សំអាង -​លោក ជួន សុខ​វ៉ាន់ឌី​-​លោក ពៅ វណ្ណ​និង​លោក អ៊ិន ខេមរិន្ទ​។

លោក អ៊ុក សិទ្ធី​ជាតិ អគ្គនាយក​នៃ​អគ្គ នាយកដ្ឋាន​កីឡា ក្រសួង​អប់រំ​យុវជន​និង កីឡា ដែល​បាន​ចូលរួម​ជា​អធិបតី​និង​ជា​សាក្សី​ក្នុង​មហាសន្និបាត​បញ្ចប់​អាណត្តិ​របស់​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ បាន​មាន ប្រសាសន៍​ដោយ​ផ្តាំផ្ញើ​ឲ្យ​សហព័ន្ធ​យកចិត្តទុកដាក់​ពង្រឹង​និង​ពង្រីក​ក្លឹប​ប្រដាល់​នៅ​ទូទាំងប្រទេស​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត ស្របតាម​ផែនការ​កំណែទម្រង់​សហព័ន្ធ​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ការប្រកួត​កីឡា SEA GAMES 2023 លើក​ទី​៣២ នៅ​ប្រទេស​កម្ពុជា ។

លោក​ឧ​ត្ត​ម​សេនីយ៍​តែម ម៉ឺន ដែល​ជាប់​ជា​ប្រធាន​មួយ​អាណត្តិ​ទៀត បាន​បញ្ជាក់​និង​ប្តេជ្ញា​ថា សម្រាប់​អាណត្តិ​ថ្មី​នេះ​អ្វី​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​រួម ហើយ​សមាជិក​ដែល​អសកម្ម​ភាព សហព័ន្ធ​ត្រូវ តែ​ធ្វើ​សកម្មភាព​ហ៊ាន​វះកាត់​ជាដាច់ខាត ដើម្បី​អភិវឌ្ឍន៍​ប្រភេទ​កីឡាប្រដាល់​គុន​ខ្មែរ​ក្នុង​គោលដៅ​ដណ្តើម​មេដាយមាស ប្រាក់ និង​សំរិទ្ធ ជូន​ប្រទេសជាតិ​។

លោក​បាន​បន្ត​ថា សព្វថ្ងៃ​កីឡាប្រដាល់​គុន​ខ្មែរ​ជា​ប្រភេទ​កីឡា​មាន​សក្តានុពល និង​មាន​ប្រជាប្រិយ​នៅ​កម្ពុជា ព្រមទាំង​ឈាន​ទៅ​ដណ្តើម​មេដាយ​ក្នុង​ការ​ប្រកួត​កម្រិត​តំបន់ ជាពិសេស​ព្រឹត្តិការណ៍​ប្រកួត​កីឡា SEA GAMES 2023 លើក​ទី​៣២ តែម្តង​។

សូម​បញ្ជាក់​ថា សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ នា​ល្ងាច​ថ្ងៃទី​១០​ខែធ្នូ ឆ្នាំ​២០២១ នេះ បានរៀបចំ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី​៦​ឆ្នាំ​២០១៧-២០២១ និង​បន្ត​អាណត្តិ​ទី​៧ ឆ្នាំ​២០២១-២០២៥ នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​កងយោធពល​ខេមរភូមិន្ទ (​ស្តា​ត​ចាស់​)​ដោយមាន​ការចូលរួម​ជា​អធិបតី​ពី​សំណាក់​លោក អ៊ុក សិទ្ធី​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា តំណាង​ក្រសួង​អប់រំ យុវជន​និង​កីឡា ។

សមាជិក​ប្រតិបត្តិ​សហព័ន្ធ​អាណតិ្ត​ចាស់ និង​អ្នកតំណាង​ក្លិប​ប្រដាល់សកល​នៅ​ទូ ទាំង​ប្រទេស ដែល​ចូលរួម​បានសម្រេច​អនុម័ត​ជា​កញ្ចប់​ជ្រើសរើស​លោក​ឧ​ត្ត​ម​សេនីយ៍​តែម ម៉ឺន ប្រធាន​អាណត្តិ​ចាស់ ជា​ប្រធាន​សហព័ន្ធ​អាណត្តិ​ថ្មី​ទី​៧ ឆ្នាំ ២០២១-២០២៥ បន្ត​ទៀត៕

ដោយ ៖ ​វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម