Connect with us

កីឡា

ការប្រកួតកីឡា ទ្រីយ៉ាត្លុងជើងឯកថ្នាក់ជាតិ នៅកែប បានបញ្ចប់ដោយរលូន និងជោគជ័យ

បានផុស

នៅ

ការប្រកួតកីឡាទ្រីយ៉ាត្លុង(Triyathon) ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ២០២១ ដែល​បាន​ប្រព្រឹត្តធ្វើ​នៅ​ខេត្ត​កែប​កាលពី​ថ្ងៃទី ១០ ខែធ្នូ​កន្លងមក​នោះបាន​បញ្ចប់​ដោយ​ជោគជ័យ​នា​ថ្ងៃទី ១២ ខែធ្នូ​ ឆ្នាំ ២០២១ នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ងិន សុ​បញ្ញា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា ​បាន​ប្រាប់​តាម​បណ្ដាញ​អន​ឡាញ​ពី​ខេត្ត​កែប​មក​នា​ល្ងាច​ថ្ងៃ ១២ ​ធ្នូ​នេះ​ឲ្យ​ដឹងថា ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ទ្រី​យ៉ាង​ត្លុង បានបញ្ចប់​ដោយ​រលូន​ទាំង ៦ វិញ្ញាសា មាន​ឌូ​អា​ត្លុង (Duathon) អា​គ័​ត្លុង​(Aquthon)​និង​ទ្រី​យ៉ា​ត្លុង​(Triyathon) ដោយមាន​ការចូល រួម​របស់​កីឡាករ​កីឡាការិនី​ចំនួន ៥៧​នាក់​ក្នុងនោះ​ក៏មាន​កីឡាករ​បរទេស​ចំនួន ១៥ នាក់​និង​មាន​នារី ៧ នាក់​។

លោក​អគ្គលេខាធិការ​បា​ន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា ​ឆ្លងតាម​ការប្រកួត​រយៈពេល ៣ ថ្ងៃ​កន្លងមកនេះ​ជា​លទ្ធផល​នោះ​ឃើញថា ​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា​លើ​ប្រភេទ​កីឡា​ទ្រី​យ៉ា​ត្លុង​នេះ​ គឺមាន​ការកើនឡើង​នូវ​សមត្ថភាព​ខ្ពស់ជាង​មុន​ ដោយសារ​កីឡាករ​កីឡាការិនី​មុន​ការប្រកួត​ជើងឯក​នេះ​ បាន​បោះជំរំ​ហ្វឹកហាត់​នៅ​ទឹក សមុទ្រ​បាន​រយៈពេល​វែង ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​ភាព​សុំា​ជាមួយនឹង​ទឹកសមុទ្រ ហើយ សុំា​ជាមួយ​អាកាសធាតុ នាំ​ឲ្យ​មាន​កម្លាំង កាយសម្បទា ក៏ដូចជា​សុខភាព​ល្អ​មាំមួន ដែល​ធ្វើ​ឲ្យ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ ២០២១ នេះ​មានការ​រីកចម្រើន​ជាង​ឆ្នាំ​កន្លងទៅ បើ​ពិនិត្យមើល​ផ្នែក​បច្ចេក ទេស​។ លោក​បញ្ជាក់ទៀតថា ក្នុងការ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​នេះ សហព័ន្ធ​បានដាក់​វិញ្ញាសា​ប្រ​កួត​ឲ្យ​កីឡាករ​កីឡាការិនី​ជម្រើសជាតិ ធ្វើការ​ប្រកួត​ទាំងអស់ ពោលគឺ​កីឡាករ​ម្នាក់​អាច​លេង​បាន​២​វិញ្ញាសា ធ្វើ​យ៉ា​ងនេះ ក្នុង​គោលដៅ​ដើម្បីឱ្យ​ពួកគេ​មាន​សមត្ថភាព​និង​លទ្ធភាព ឈានទៅ​កាន់ការ ប្រកួត​ស៊ី​ហ្គេម​នៅ​វៀតណាម​នា​ខែឧសភា ២០២២​ខាងមុខ​។​ហើយ​លោក​ថា​ស៊ី​ហ្គេម ២០២២ នៅ​វៀតណាម គឺជា​ម៉ែត្រ​វាស់​ស្ទង់​សមត្ថភាព​បច្ចេកទេស​របស់​ជ​ម្រើស​ជាតិ​កម្ពុជា ដើម្បី​កំណត់​បាន​ថា ​រក​មេដាយ​នៅ​ស៊ី​ហ្គេម ២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ។

កីឡាករ​ជម្រើសជាតិ​នាង ពេជ្រ​ពិសិដ្ឋ ដែល​ជាប់​ចំណាត់ថ្នាក់​លេខ ១ បាន​និយាយ​ឲ្យ​ដឹងថា ” ការដែល​គេ​ឈ្នះ​មេដាយមាស​ថ្នាក់​ជាតិ​លើ​ប្រភេទ​កីឡា​ទ្រី​យ៉ា​ត្លុង​នេះ​ គឺ​ដោយសារ តែ​ឆ្នាំនេះ​មានការ​បោះជំរំ​ហ្វឹកហាត់​នៅ​នឹង​ទឹកសមុទ្រ ដែល​ធ្វើ​ឲ្យ​រូបគេ​មាន​ឱកាស​ខិតខំ​ហ្វឹកហាត់​បង្កើន​សមត្ថភាព ហើយ​ជា​លទ្ធផល​ គឺ​ទទួលបាន​ គឺ​ល្អ​ជាង​មុន ដោយ​ក្នុង​១០០ កើន​បាន​ប្រហែល ៧០​។ ពេជ្រ​ពិសិដ្ឋ ឲ្យ​ដឹង​ទៀតថា ” រូបគេ​លេង ២​វិញ្ញាសា ដោយ​វិញ្ញាសា​ឌូ​អា​ត្លុង គេ​បាន​លេខ​២ តែ​ដល់​លេង​វិញ្ញាសា​ទ្រី​យ៉ា​ត្លុង គេ​ទទួលបាន​លេខ​១​មេដាយមាស​”​។

សម្រាប់​លទ្ធផល​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​កីឡា​ទ្រី​យ៉ា​ត្លុង​ឆ្នាំ ២០២១ នេះ​មាន​ដូចខាងក្រោម៖

-​វិញ្ញាសា​អា​គ័​ត្លុង​ហែល​ទឹកនឹង​រត់លេខ ១​ កីឡាករ​សៀង ណូ​រ៉ា ក្រសួងការពារជាតិ​លេខ ២ ផល សុ​ផានិត អនុវិទ្យាល័យ​ត្រពាំង​សាលា​លេខ ៣ ឡេង ពិសិដ្ឋ ។ សម្រាប់​វិញ្ញាសា​ទ្រី​យ៉ា​ត្លុង​នារី (​ហែល ទឹក ជិះ​កង់ និង​រត់​)​លេខ​ ១ កីឡាការិនី​ ចាន់ ​ភក្ត្រា​ ក្រសួងមហាផ្ទៃ​ លេខ ២ កីឡាការិនី ​ថន​ សុ​ម៉ា​វ​ត្តី​ ក្រសួងមហាផ្ទៃ​លេខ ៣ កីឡា ការិនី​ក្រសួងការពារជាតិ​។ វិញ្ញាសា​ទ្រី​យ៉ា​ត្លុង​បុរស ចំណាត់ថ្នាក់​លេខ ១ នាង ពេជ្រ​ពិសិដ្ឋ កីឡាករ​ក្រសួងមហាផ្ទៃ​លេខ ២ Jim Mzone​កី ឡាករ​សញ្ជាតិ​បារាំង លេខ ៣ ថៃ ធុច កីឡាករ​ក្រសួងការពារជាតិ​។ ចំពោះ​លទ្ធផល​នៃ​ការប្រកួត Duath lon បុរស លេខ​១ កាំ​ង ធឿន ក្លឹប​ក្រសួងមហាផ្ទៃ លេខ​ ២ នាង ពេជ្រ​ពិសិដ្ឋ ក្រ​សួង​មហាផ្ទៃ លេខ​ ៣ ថៃ ធុច ក្លឹប​ក្រសួង ការពារជាតិ​។ ចំណែក​លទ្ធផល ​Duathlon នារី ​លេខ​ ១ អ៊ួ​ន ច័ន្ទ​ភ​ត្រា ក្លឹប​ក្រ​សូង​មហាផ្ទៃ​ ​លេខ ​២ ថន សុ​ម៉ា​វ​ត្តី ក្រសួងមហាផ្ទៃ លេខ​ ៣ ហ៊ោ ធីតា ក្លឹប​ក្រសួងការពារជាតិ​៕

អត្ថបទ៖ ​វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម