Connect with us

កីឡា

មណ្ឌល​កីឡាហែលទឹក​ខេត្ត​បាត់ដំបង ​អាច​បញ្ចប់​ការសាងសង់​មុន​ផែនការ​កំណត់​

បានផុស

នៅ

លោក​ ហែម គិរី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​ហែល​ទឹក​ប្រាប់​ឲ្យ​ដឹង​ថា ការសាងសង់​មណ្ឌល កីឡាហែលទឹក​ខេត្ត​បាត់ដំបង​ នៅ​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​បាត់ដំបង​ អាច​បញ្ចប់​មុន​ផែនការកំណត់ ដោយសារ​ការសាងសង់​លឿន​លើស​ពី​ការ​រំពឹងទុក​របស់​លោក​ប្រធាន​សហព័ន្ធ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ត​ថា តាម​ផែនការ​សាងសង់​ត្រូវ​ប្រើ​រយៈពេល​២៤​ខែ (២​ឆ្នាំ​) ប៉ុន្តែ​ជាក់​ស្តែង​ក្រុមហ៊ុន​សាងសង់​បាន​បញ្ជាក់​ថា ការសាងសង់​អាច​បញ្ចប់​នៅ​ចន្លោះ​ខែ​កុម្ភៈ ឆ្នាំ​២០២១​ខាងមុខនេះ កាលនោះ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ចូលរួម​ពិធី​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាង សង់​នា​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៩។ លោក​អគ្គលេខាធិការ​បា​ន​បន្ត​ថា ជាក់ស្តែង​លោក​បាន​ចុះ​ទៅ​ពិនិត្យ​រួចហើយ គឺ​ការងារ​សាង​សង់​គ្មាន​បញ្ហា​ចម្បង​ឡើយ​ទោះបី​មាន​មេរោគ COVID-19​ ក៏ដោយ ក៏​ក្រុមហ៊ុន​បន្ត​សាងសង់​ដដែល ហើយ​លោក​ នៅតែ​ចុះ​ត្រួតពិនិត្យ​ជានិច្ច​ជាពិសេស​ នៅ​ពេល​បំពាក់​សម្ភារ​បរិក្ខារ​បច្ចេកទេស​ធ្វើតាម​ស្តង់ដារ​អន្តរជាតិ​។​

លោក​អគ្គលេខាធិការ​បា​ន​ប្រាប់​ថា សាង​សង់​មណ្ឌល​កីឡាហែលទឹក​នៅ​ខេត្ត​បាត់ដំបង​នេះ ជា​ផែនការមេ​របស់​សហព័ន្ធ​កីឡា​ខ្មែរ​ហែល​ទឹក ក្នុង​ការ​អភិវឌ្ឍ​និង​បណ្តុះបណ្តាល​កីឡាករ​-​កីឡា​ការិនី​ឈុត​ធំ និង​ថ្នាល ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ថ្នាក់​ខេត្ត ថ្នាក់​ជាតិ និង ការប្រកួត​កីឡា SEA GAMES 2023 នាពេលខាងមុខ។

សូម​បញ្ជាក់​ថា “​មណ្ឌល​កីឡាហែលទឹក​ខេត្ត បាត់ដំបង​” សាងសង់​លើ​ផ្ទៃដី​ទំហំ ១១២​ម៉ែត្រ​គុណ​៦៥​ម៉ែត្រ ប្រើ​រយៈពេល​សាងសង់​២៤​ខែ។ ក្រុមហ៊ុន​សាងសង់ និង​សហព័ន្ធ​ខ្មែរ​កីឡា​ហែល ទឹក​គ្រោង​ប្រើ​ថវិកា​ប្រមាណ​២,០០០,០០០ ដុល្លារ​អាមេរិក​សម្រាប់​គម្រោង​នេះ​។​អាង​ហែល​ទឹក​នេះ សាងសង់​ឡើង​តាម​ស្តង់​អន្តរជាតិ​ ដែល​មាន​ទំហំ​ក្រឡា​ផ្ទៃ​អាង​បណ្តោយ​២៥ ម៉ែត្រ​ទទឹង​២០ ម៉ែ ត្រ ក្រោម​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​ក្រឡា​ហោម ដើម្បី​អាច​ឲ្យ​កីឡាករ​-​កីឡា​ការិនី​ទាំង​ជាតិ និង​អន្តរជាតិ​ក៏ដូចជា​មហាជន​ទូទៅ​ខេត្ត​បាត់ដំបង ​ធ្វើ​ការ​ហ្វឹកហាត់​កីឡាហែលទឹក​៕

អត្ថបទ៖ ​វិ​សិទ្ធ

សូមចុចអាន៖ ​៣​ចំណុច​សំខាន់ៗ សម្រាប់​ឆ្ពោះ​ទៅ​ជោគជ័យ​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ​នៅ​កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ២៤ នាទី មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៤២ នាទី មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ៥៦ នាទី មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានជាតិ៥៩ នាទី មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឱ្យគ្រូពេទ្យព្យាបាលពូម្នាក់ដែលមានជំងឺបេះដូងរីក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម