Connect with us

កីឡា

៥ យ៉ាង ​ពី Kim Yuna ជើងឯកជិះស្គីទឹកកកអូឡាំពិក រហស្សនាម ” Queen Yuna” ប្រចាំកូរ៉េខាងត្បូង

បានផុស

នៅ

អត្តពលិកកំពូលអ្នកជិះស្គីទឹកកក Kim Yuna ដែលជាឥស្សរជន ដ៏មានប្រជាប្រិយភាពយ៉ាងខ្លាំង នៅ ប្រទេសកូរ៉េខាងត្បូង ត្រូវបានគេស្គាល់ថា ជា “Queen Yuna” ។

ខាងក្រោមនេះ ជារឿងរ៉ាវរបស់ Kim Yuna ដែលយើងគួរដឹង​លម្អិត ៖

១ ជាអ្នកជិះស្គីទឹកកកជើងឯកវ័យក្មេង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Kim គឺ​ជា​ឈ្មោះ​គ្រួសារ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង។ Kim បាន​ឈ្នះ​មេដាយ​មាស​នៅ Vancouver Games ក្នុង​ឆ្នាំ ២០១០ មុន​ពេល​ឈ្នះ​មេដាយ​ប្រាក់​ នៅ​ ទីក្រុង Sochi ក្នុងឆ្នាំ ២០១៤។

ការ​សម្ដែង​របស់ Kim ក្នុងឆ្នាំ ២០១០ នៅពេលដែល​នាង​បាន​ក្លាយ​ជា​អ្នក​ជិះ​ស្គី​កូរ៉េខាងត្បូង ​ដំបូង​គេ ​ដែល​ឈ្នះ​មេដាយ​មាស បន្ទាប់ពី​ការ​ប្រកួត​គ្នា​យ៉ាង​ខ្លាំង ​រវាង​នាង និង​គូប្រជែង​យូរអង្វែង​គឺ Mao Asada របស់​ជប៉ុន។

Kim Yuna បាន​បញ្ជូន​ទម្លាប់​បង្កើត​កំណត់ត្រា​មួយ​ទៅ “Concerto in F” របស់ Gershwin ។ ការ​សម្តែង​នេះ​បាន​ធ្វើ​ឲ្យ Kim ទទួល​បាន​ពិន្ទុ​ខ្ពស់​បំផុតក្នុងនាម​ស្ត្រី​អាស៊ី ​រហូតមកដល់​ពេលនេះ​ ក្រោម​ប្រព័ន្ធ​ដាក់​ពិន្ទុ​បច្ចុប្បន្ន​ចាប់​តាំង​ពី​ឆ្នាំ ២០០៦ ទោះបីជា Asada ធ្វើការ​លោត Axel បីដង ​ដែល​មាន​ពិន្ទុ​ខ្ពស់​ក៏ដោយ។

២ ទទួលបានមេដាយប្រាក់ ក្នុងឆ្នាំ ២០១៤

ខណៈ Kim Yuna ទទួលបានមេដាយប្រាក់ ហើយ Adelina Sotnikova ជនជាតិ ​រុស្ស៊ី​ ទទួលបានពិន្ទុ​មេដាយ​មាស រហូតត្រូវ​មានព័ត៌មានថា​ នេះជាការ​បំប៉ោង។ ក្រោមមកជើងឯករូបនេះ បាន​ប្រកាស​ចូល​និវត្តន៍​ពី​កីឡា​ភ្លាមៗ។

៣ ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា “Queen Yuna” និង​បាន​ចុះ​កិច្ចសន្យា​លើ​ពាណិជ្ជកម្ម​ជាច្រើន

Kim Yuna ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​សម្រាប់​កាយវិការ​រាំរែក​របស់​នាង​លើ​ទឹកកក។ Kim Yuna បាន​បង្ហាញ​ខ្លួន​ក្នុង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផ្សេងៗ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​កូរ៉េ។ នាង​ក៏​ត្រូវ​បាន​គេ​ដាក់​បញ្ចូល​ក្នុង​បញ្ជី​របស់​ទស្សនាវដ្ដី Forbes នៃ​អត្តពលិក​ស្រី​ដែល​រក​ចំណូល​បាន​ខ្ពស់​ជាង​គេ​របស់​ពិភពលោក​ផង​ដែរ។

៤ អ្នកជិះស្គីលើរូបផ្សេងទៀតស្រឡាញ់នាង

Kim ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ក្នុង​កម្មវិធី TIME 100 ក្នុង​ឆ្នាំ ២០១០ ដោយ​អ្នក​ជិះ​ស្គី​អាមេរិក Michelle Kwan ដែល​ជា​អ្នក​ជិះ​ស្គី​រូប​ស្អាត​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក។

Kwan បាន​និយាយ​ថា “ការ​សម្ដែង​ដ៏​បំផុស​គំនិត​របស់ Kim នៅ​ទីក្រុង Vancouver បាន​ផ្លាស់ប្ដូរ​មុខមាត់​នៃ​ការ​ជិះ​ស្គី​ជា​រៀង​រហូត” ។ “រយៈពេល 6½ នាទី​នៅ​លើ​ទឹកកក​ទាំងនោះ ​មិន​ត្រឹម​តែ​បន្សល់​ទុក​នូវ​សញ្ញា​សំគាល់​នៅ​ក្នុង​សៀវភៅ​កំណត់ត្រា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​ចាប់​អារម្មណ៍​ ដែល​មិន​អាច​លុប​ចោល​បាន​ ចំពោះ​ក្មេង​ស្រី​វ័យក្មេង​រាប់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក។”

៥ ជាសប្បុជនល្បីមួយ

Kim Yuna ត្រូវបានតែងតាំងជា​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​របស់ UNICEF ក្នុង​ឆ្នាំ ២០២០ ហើយ​បាន​ចូលរួម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​សង្គ្រោះ​នៅ​ប្រទេស​ហៃទី ជប៉ុន និង​ហ្វីលីពីន។ នៅ ​ក្នុង​ខែ​ឧសភា ឆ្នាំ ២០១១ Kim បាន​បរិច្ចាគ​ប្រាក់​រង្វាន់​របស់​នាង​ចំនួន ២៧,០០០ ពី​ព្រឹត្តិការណ៍ World Figure Skating Championships ដល់​ជន​រងគ្រោះ​ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ជប៉ុន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Jin សមាជិក BTS លេចមុខលើទស្សនាវដ្ដី Forbes ជា “សិល្បករប្រុសជោគជ័យខ្លាំង” ក្នុងវិស័យ K-Pop

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម