Connect with us

កីឡា

គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា អំពាវនាវឲ្យសមាគមជួយដល់ជនពិការខ្សោយសតិបញ្ញា

បានផុស

នៅ

គណៈកម្មាធិការ​ជាតិ​ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​ ២០ ខែធ្នូ ឆ្នាំ​២០២១ នេះ បាន​បើក​មហាសន្និបាត​បូកសរុប​លទ្ធ ផល​ការងារ​ប្រចាំឆ្នាំ ២០២១ និង​ទិសដៅ​ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​លោក សែម សុខា រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិ សម្បទា និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា​តំណាង​លោក វង្ស សូត្រ រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ប្រធាន​គណៈកម្មាធិការ​ជាតិ​ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បណ្ឌិត មាស សារិន អនុប្រធាន​អចិន្ត្រៃយ៍​បាន​ឲ្យ​ដឹងថា គណៈកម្មាធិការ​ជាតិ​ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា ទទួលខុស ត្រូវ​ក្នុងការ​អភិវឌ្ឍ​វិស័យ​កីឡា​ជនពិការ​ខ្សោយសតិ​បញ្ញា​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ពង្រីក​សាខា​របស់ខ្លួន​ដោយបាន​បង្កើត អនុគណៈកម្មាធិការ​រាជធានី ខេត្ត ហើយក៏​មានការ​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​ជាតិ អន្តរជាតិ និង​វិស័យ​ឯកជន​។​

បច្ចុប្បន្ន មាន​អនុគណៈកម្មាធិការ​ចំនួន ១៤ រួចហើយ នៅក្នុង​អាណត្តិ​ទី​៣​នេះ នឹង​បន្ត​ពង្រីក​ទៅ​បណ្តា​ខេត្ត​មួយចំនួនទៀត ដើម្បី​ផ្តល់ឱកាស​ឱ្យ​ជន​ខ្សោយសតិ​បញ្ញា​ទាំង​ក្មេង​ទាំងចាស់ នៅ​ទូទាំងប្រទេស​បាន​ចូលរួម​សកម្មភាព​សង្គម​តាមរយៈ​វិស័យ​កីឡា​។​

លោក​បាន​បន្តថា ជាក់ស្តែង​មកទល់ពេលនេះ គណៈកម្មាធិការ​ស្ប៉ា​ស្យា​ល់​អូឡាំពិក​កម្ពុជា បាន​ពង្រីក​ចលនា​កីឡា ជន​បញ្ញា​ខ្សោយ​ទៅតាម​ខេត្ត​គោលដៅ​ចំនួន​១៤ រួចហើយ​ដូចជា​៖ រាជធានី​ភ្នំពេញ កណ្តាល តាកែវ ស្វាយរៀង កំពត កំពង់ស្ពឺ ព្រៃវែង បាត់ដំបង បន្ទាយ​មានជ័យ កំពង់ធំ សៀមរាប កំពង់ចាម ព្រះ​វិ ហារ​និង​កំពង់ស្ពឺ ប៉ុន្តែ​ការពង្រីក​អនុគណៈក​ម្មា​ធិ​ការ​នេះ នៅមានកម្រិត​នៅឡើយ ដោយ​ចលនា​កីឡា​ស្ប៉េ​ស្យា​ល់​អូឡាំពិក​ភាគច្រើន​ពឹង​ផ្អែកលើ​ការជួយឧបត្ថម្ភ​មួយផ្នែក​ពី​រាជរដ្ឋាភិបាល​កម្ពុជា មួយផ្នែក​ទៀត ពី​អង្គការ​ជាតិ អន្តរជាតិ និង​សប្បុរសជន​។​

លោក សែម សុខា បាន​មានប្រសាសន៍ថា ការរួមចំណែក និង​លើកស្ទួយ​ជួយ​លើ​វិស័យ​ពិការភាព ជាពិសេស​ការងារ​កីឡា​ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា ជានិច្ចកាល​គណៈកម្មាធិកា​រ​ជាតិ​ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា តែងតែ​យកចិត្តទុកដាក់​ពង្រីក​ចលនា​ស្ប៉េ​ស្យា​ល់​អូឡាំពិក​ដល់​បណ្តា​ខេត្ត​នានា និង​បណ្តុះបណ្តាល​មន្ត្រី​ជំនាញ ដើម្បី​វាយតម្លៃ​ប្រភេទ​ពិការភាព និង​ធ្វើការ​ហ្វឹក ហាត់​ក្នុង​គោលបំណង​ផ្តល់ឱកាស​ដល់​ជនពិការ​ខ្សោយសតិ​បញ្ញា បាន​ចូលរួម​ក្នុង​សកម្មភាព​សង្គម​តាមរយៈ​វិស័យ​កីឡា និង​ដើម្បី​បម្រើ​សុខុមាលភាព​ដល់​ពួកគាត់​។ មិនតែប៉ុណ្ណោះ យើង​បាន​សហការ​ជាមួយ​អង្គការ សមាគម​នានា ដែល​បាន​គ្រប់គ្រង​ជនពិការ​ខ្សោយសតិ​បញ្ញា ដើម្បី​ផ្តល់ឱកាស​ដល់​ក្មួយៗ​ជនពិការ​ខ្សោយសតិ​បញ្ញា បាន​ហ្វឹកហាត់ និង​ចូលរួម​ប្រកួត​កីឡា ដូច​ជន​មាន​ពិការភាព​ដទៃៗ​ទៀត និង​ជន​មិនមាន​ពិការភាព​ផងដែរ​។ នេះ​ជាការ​ឆ្លុះបញ្ចាំង​នូវ​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ដល់​ជន​មាន​ពិការ ភាព និង​ជាការ​រួមចំណែក​ក្នុងការ​អនុវត្ត​ច្បាប់​ស្តីពី​កិច្ចការពារ និង​លើកកម្ពស់​សិទ្ធិ​ជនពិការ​កម្ពុជា​។​

លោក​អនុប្រធាន​បាន​បន្តថា ម្យ៉ាង​វិញ ទៀត ដោយ​ការវិវឌ្ឍ​នៅមានកម្រិត ជា ពិសេស​ចលនា​កីឡា​ស្ប៉េ​ស្យា​ល់​អូឡាំពិក គឺ​ពឹង​ផ្អែកលើ​ការជួយឧបត្ថម្ភ​ទាំង​សម្ភារ ថវិកា ពី​អង្គការ​ជាតិ អន្តរជាតិ​និង​សប្បុរស ជន​នានា រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ជួយ​ជំរុញ​លើកទឹកចិត្ត និង​ឧបត្ថម្ភ​ថវិកា​ដល់​ចលនា​កីឡា​ស្ប៉េ​ស្យា​ល់​អូឡាំពិក​ជា​រៀងរាល់ឆ្នាំ​។​

លោក​បញ្ជាក់ថា អ្វីៗ​ទាំងនេះ សរ​បញ្ជាក់​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​និច្ចកាល​តែងតែ​គិតគូរ​ដល់​សុខទុក្ខ និង​ជីវភាព​រស់នៅរ​បស់បង​ប្អូន​ជនពិការ ហើយក៏​ជាការ​ខិតខំ​ប្រឹងប្រែង និង​សហការ​យ៉ាង​ជិតស្និទ្ធ​របស់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ ស្ថាប័ន អង្គការ​សង្គម​ស៊ីវិល សមាគម ព្រមទាំង​គណៈកម្មាធិកា​រ​ជាតិ​ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា អនុគណៈកម្មាធិការ​រាជធានី​ខេត្ត គ្រូបង្វឹក ជាពិសេស​ក្រុមគ្រួសារ ប្អូនៗ កីឡាករ កីឡាការិនី​ផ្ទាល់​។​

ឆ្លៀត​ក្នុងឱកាស​នេះ ខ្ញុំ​សូម​អំពាវនាវ ដល់​អនុគណៈកម្មាធិកា​រ​ស្ប៉េ​ស្យា​ល់​អូឡាំពិក រាជធានី ខេត្ត ក៏ដូចជា​អង្គការ សមាគម​នានា ដែល​គ្រប់គ្រង​ផ្ទាល់ ជួយ​ដល់​ជនពិការ​ខ្សោយសតិ​បញ្ញា សូម​យកចិត្ត​ទុក ដាក់​បីបាច់​ថែរក្សា និង​ផ្តល់ឱកាស​ឱ្យ​ពួក គាត់​បាន​ហ្វឹកហាត់ និង​ការចូលរួម​ការប្រកួត​នានា ដែល​គណៈកម្មាធិការ​ជាតិ​ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា បានរៀបចំ​តាម​កម្ម​វិ​ធី​ជា​រៀងរាល់ឆ្នាំ​។ ហើយ​ម្យ៉ាង វិញទៀត គឺ​មានតែ​ក្រុមគ្រួសារ ឪពុក ម្តាយ អាណាព្យាបាល ឬ​អ្នក​ដែល​ជិត​បំផុត​របស់​កីឡាករ កីឡាការិនី ជន​បញ្ញា​ខ្សោយ​ប៉ុណ្ណោះ ដែលជា​កត្តា​សំខាន់បំផុត ក្នុងការ​បំផុស​ជំរុញ​លើកទឹកចិត្ត​ដល់​ពួកគាត់ ដើម្បី​ចូលរួម​ចលនា​កីឡា​ស្ប៉េ​ស្យា​ល់​អូ​ឡាំពិ​ក​កម្ពុជា និង​សូម​ឲ្យ​សមាជិក សមាជិកា​ទាំងអស់​ពិភាក្សាគ្នា​ឲ្យ​បាន​ល្អិតល្អន់ អំពី​បញ្ហា​ប្រឈម និង​ដំណោះស្រាយ ដើម្បី​លើក​ទិសដៅ​បន្ត​ឲ្យ​ចំ​គោលដៅ និង​ទទួលបាន​លទ្ធផល​ល្អ​៕

អត្ថបទ៖ ​វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម