Connect with us

កីឡា

NOCC លើកទឹកចិត្ត​ឲ្យ​ស្ត្រី​ចូលរួម​ក្នុង​កីឡា​ឲ្យ​បាន​ច្រើន​ដូច​បុរស

បានផុស

នៅ

ដោយសារតែ​បច្ចុប្បន្ន ការបើក​ទូលាយ​ដល់​ស្ត្រី​ក្នុងការ​ចូលរួម​ក្នុង​កីឡា​កាន់ តែ​ទូលំទូលាយ​និង​សារសំខាន់​របស់​ស្ត្រី​ក្នុង​កីឡា​នោះ​ហើយ ទើប​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា តែងតែ​រៀប ចំការ​បញ្ជ្រាប​ការផ្សព្វផ្សាយ​ចលនា​អូឡាំពិក​ដល់​ស្ត្រី ដើម្បីឱ្យ​ពួកគាត់ បាន​ស្វែងយល់​ពី​សិទ្ធិ​ក្នុងការ​ចូលរួម​កីឡា​។ បន្ថែម​ពី​នោះ​ទៀត ការ​បាន​លើកទឹកចិត្ត​ដល់​ស្ត្រី ឱ្យ​យល់ដឹង និង​កសាង​ជីវិត​របស់​ពួកគាត់ ឱ្យមាន​គុណភាព​តាមរយៈ​វិស័យ​កីឡា តាមរយៈ​ការ​ពង្រឹង​ចិត្តសាស្ត្រ​កីឡា ដើម្បី​ជួយ​ជំ​រុញឱ្យ​ស្ត្រី​មាន​ភាពក្លាហាន ក្នុង​ការផ្លាស់​ប្តូរជីវិត​របស់គាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈ​ក​ម្មាធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) បាន​មាន ប្រសាសន៍​បែបនេះ នៅក្នុង​សិក្ខាសាលា ស្តីពី​ការអប់រំ​អូឡាំពិក និង​សមភាព​ស្ត្រី​ក្នុង​វិស័យ​កីឡា កាលពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២១​នេះ ដោយ​លោក​បាន​បញ្ជាក់​ថា នេះ​ជាវ​គ្គ​សិក្សា​ប្រចាំ ឆ្នាំ​មួយ ដើម្បី​លើកទឹកចិត្ត​ដល់​ចលនា​ស្ត្រី​ក្នុង​កីឡា​ឱ្យបាន​ច្រើន ជាពិសេស​គឺ​ការផ្ទេរ​ចំណេះ ដឹង​ទាក់ទង​នឹង​បំណិន​ជីវិត​ឱ្យ​ស្ត្រី​ឱ្យមាន​ភាពក្លាហាន និង​ចូលរួម​ក្នុង​កីឡា ដោយ​ស្ត្រី​គឺជា​ផ្នែក​សំខាន់​មិនអាច​ខ្វះ​បាន​ដូច​បុរស​ដែរ​។

លោក​វ៉ា់​ត់ ចំរើន បាន​ឲ្យ​ដឹង​ទៀតថា គណៈក​ម្មា​ធិ​ការ​អូឡាំពិក​អន្តរជាតិ (IOC) បាន​ជំរុញ​ឱ្យ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​នៃ​ប្រទេស​នីមួយៗ ជុំវិញ​ពិភពលោក ធ្វើ​ឲ្យ​មាន​សមភាព​ស្ត្រី​ដូច​បុរស​ដែរ ជាពិសេស​គឺ​គោលការណ៍​អូឡាំពិក​អន្តរជាតិ បំផុស​ឱ្យមាន​ស្ត្រី​ដឹកនាំ​ក្នុង​វិស័យ​កីឡា ត្រូវ​បង្កើន​ឱ្យបាន ៣០% ចាប់តាំងពី​ឆ្នាំ ២០២០ មក​។

លោក​បន្ត​ថា ចំពោះ​ចំណុច​សំខាន់​មួយ​ទៀត ក្នុង​កម្មវិធី​អប់រំ​អូឡាំពិក និង​សមភាព​ស្ត្រី​ក្នុង​កីឡា​នេះ ក៏​យើង​បាន​ផ្ញើ​សារ​អំពី​ដំណើរ​ឆ្ពោះ ទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ និង​ការប្រកួត​កីឡា​ជន​ពិការ អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ ២០២៣ ជូន​ដល់​ពួកគាត់ ដើម្បី​ឲ្យ​សិស្សានុសិស្ស បាន​ចូល​រួម​គាំទ្រ​ដល់​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ ជា​លើក ដំបូង​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​បាន​លើកទឹកចិត្ត​ឱ្យ​ពួកគាត់ ចូលរួម​ក្នុងនាម​ជា​អ្នកស្ម័គ្រចិត្ត ដែល​ព្រឹត្តិការណ៍​នេះ ត្រូវការ​អ្នក​ស្ម័គ្រ ចិត្ត​ជិត​១​ម៉ឺន​នាក់ ដែល​អ្នកស្ម័គ្រចិត្ត​នេះ​គឺ​ចេញ ពី​សិស្ស​-​និស្សិត​ដែលជា​កម្លាំង​មិនអាច​ខ្វះ​បាន​៕

ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម