Connect with us

កីឡា

គ្រូ​វៀតណាម​មិន​ហ៊ាន​វាយ​តម្លៃក្រុម​ខ្លួន​ខ្លាំង​ជាង​គេ​នៅ​អាស៊ាន ក្រោយ​ចាញ់​ថៃ

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​វៀតណាម​​មិន​អាច​ការពារ​តំណែង​ជើង​ឯក​ឆ្នាំ​ចាស់ AFF Cup បាន​ទេ បន្ទាប់​ពី​​ធ្លាក់​ត្រឹម​វគ្គ​ពាក់​កណ្តាល​​ផ្តាច់​ព្រ័ត្រ​ដោយ​សារ​ថៃ​​ដែល​សរុប​ទាំង​ពីរ​ជើង​ចាញ់​ ២-០។

លោក Park Hang-seo
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​ជើង​ទី​១ វៀតណាម​បាន​ចាញ់​ថៃ​ដោយ​លទ្ធផល ២-០ និង​ប្រកួត​ជើង​ទី​២​កាល​ពី​យប់​មិញ​បាន​ត្រឹម​លទ្ធផល​ស្មើ ០-០ ដូច្នេះ​ក្រុម​ជាប់​របង​កម្ពុជា​មួយ​នេះ​អស់​ឱកាស​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ខណៈ​ថៃ​ឡើង​ទៅ​ជួប​ឥណ្ឌូណេស៊ី​វគ្គ​ផ្តាច់​ព្រ័ត្រ។

ក្រោយ​ចប់​ការ​ប្រកួត​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ លោក Park Hang-seo គ្រូ​បង្វឹក​ជម្រើស​ជាតិ​វៀតណាម​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​​មិន​ចង់​និយាយ​អ្វី​ឡើយ ហើយ​ក៏​មិន​ហ៊ាន​វាយ​តម្លៃ​ជម្រើស​ជាតិ​​វៀតណាម​ជា​ក្រុម​ខ្លាំង​​បំផុត​នៅ​អាស៊ាន​ទេ។

លោក Park បាន​និយាយ​ថា ៖«យើងចាញ់ ដូច្នេះ​ខ្ញុំ​គ្មាន​អ្វី​ត្រូវ​និយាយ​ទេ។ ខ្ញុំ​មិន​ដឹង​និយាយ​ពី​​អ្វី​ឡើយ»។

តាម​ពិត​ទៅ វៀតណាម​ព្យាយាម​លេង​សម្រុក​ទៅ​តំបន់​ប្រយុទ្ធ​ច្រើន និង​មាន​ឱកាស​ស៊ុត​បាន​ច្រើន ប៉ុន្តែ​គ្មាន​សំណាង ខណៈ​ថៃ​បាន​​គ្រប់​គ្រង​បាល់យ៉ាង​ល្អ និង​មាន​ឱកាស​ស៊ុត​លើ​ទី​របស់​វៀតណាម​តិច​ជាង។

ក្រុម​វៀតណាម

គ្រូ​បង្វឹក​សញ្ជាតិ​កូរ៉េ​បាន​និយាយ​ថា ៖«វា​ច្បាស់​ណាស់​ថា វៀតណាម​បរាជ័យ។ ក្រុម​មិន​បាន​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ។ រឿង​មិន​ល្អ​ទេ​ដែល​ចាញ់។ យើងខ្ញុំទទួល​ស្គាល់​នេះ​ជា​បរាជ័យ​របស់​យើង ប៉ុន្តែ​ក្រុមបាន​ខំ​ប្រឹង​ប្រែង​ហើយ»។

លោក Park បាន​សង្កត់​ធ្ងន់​ថា ៖«ខ្ញុំ​មិន​អាច​វាយ​តម្លៃ​ថា​តើ​វៀតណាម​នៅ​តែ​ជា​ក្រុម​ខ្លាំង​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​ឬ​យ៉ាង​ណា​ទេ តែ​យើងជឿ​ជាក់ក្នុង​ការ​យក​ឈ្នះ​ដៃ​គូ​ណា​មួយ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ e.vnexpress

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៥៦ នាទី មុន

ក្រុម​ក្រសួង​អប់រំឈ្នះជើង​ឯកពានរង្វាន់អន្តរក្រសួង-ស្ថាប័នលើកទី៩

KPT+២ ម៉ោង មុន

អង្គការយូនីសេហ្វ ណែនាំពីគន្លឹះការពារកុមារពីការបំពុលខ្យល់ក្នុងផ្ទះ និងខាងក្រៅ

កីឡា២ ម៉ោង មុន

ឯកឧត្តម ឌី វិជ្ជា បញ្ជាក់​ថា គ្មានកីឡដ្ឋាន​អ័រគីដេ និងអ្នក​គាំទ្រ១ម៉ឺននាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុម​មន្ត្រី​ថ្នាក់ក្រោម​ប្ដឹង​ទៅ​ថ្នាក់លើ សុំ​ដក​អភិបាលស្រុក​ឆែប ដោយ​អះអាង​ថា ​គ្មាន​សមត្ថភាព​ដឹកនាំ ប្រកាន់​បក្ខពួក​បង្កជម្លោះ​ផ្ទៃក្នុង និង​ប្រើប្រាស់​ថវិកា​មិន​ត្រឹមត្រូវ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រារព្ធពិធីឆ្លងសាលាឆាន់ និងនាំយកទេយ្យវត្ថុប្រគេនដល់វត្តទួលសំបុកគ្រៀល ព្រមទាំងផ្តល់អំណោយដល់ពលរដ្ឋចំនួន៦០០គ្រួសារ ខេត្តកំពង់ឆ្នាំង

Sokha Hotels

ព័ត៌មានពេញនិយម