Connect with us

កីឡា

ភូមិ​កីឡា​ដែលមាន​១.៧០០​បន្ទប់​សាងសង់​ទុក​សម្រាប់​ស៊ី​ហ្គេម ឆ្នាំ​២០២៣

បានផុស

នៅ

ភ្នំពេញ​ ៖​ ការ​កសាង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ នឹង​បញ្ចប់​នៅ​ខែឧសភា​ឆ្នាំ​២០២១ ហើយ​បន្ទាប់​ពី​នោះ​ទៅ​អ្វី​ដែល​សំខាន់​សម្រាប់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​ដែរ​នោះ គឺ​ភូមិ​កីឡា​ដែល​ជា​កន្លែង​ស្នាក់នៅ​ដ៏​មាន​ផាសុកភាព និង សុវត្ថិភាព​សម្រាប់​កីឡាករ កីឡាការិនី ។ នេះ​បើ​តាម​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​។

លោក​វ៉ា​ត់ ចំរើន មានប្រសាសន៍ថា ហេ​ដ្ឋា​រ​ច នា​សម្ព័ន្ធ​ទីលាន​ប្រកួត​កីឡា​ផ្សេងៗ​ក្នុង​ពហុ​កី​ឡ ដ្ឋា​ន​ជាតិ​មរតក​តេ​ជោ​ជា​រឿង​សំខាន់ ហើយ​គម្រោង​ដ៏​សំខាន់​មួយទៀត​នោះ គឺ​ភូមិ​កីឡា ឬ បុរី​កីឡា​(Sport Village) ដែលជា​កន្លែង​ស្នាក់ នៅ ហូបចុក​របស់​កីឡាករ​-​កីឡាការិនី ក្នុងអម្លុង ពេល​ប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣​។

តាម​ការ​បញ្ជាក់​របស់​អគ្គលេខាធិការ​NOCC ថា គម្រោង​សាងសង់​ភូមិ​កីឡា ឬ​បុរី​កីឡា គឺជា​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​World Bridge Sport Village​ដោយ​នៅក្នុង​គម្រោង​ដែល​មាន​សោភ័ណភាព​និង​រចនាបថ​ល្អ​គោរព​ទៅតាម​បទដ្ឋាន​និយាម​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ត្រូវ​សាងសង់​លើ​ផ្ទៃដី​ទំហំ​ប្រមាណ ៨​ហិកតា ស្ថិតនៅ​ផ្នែក​ខាងក្រោយ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។

លោក​វ៉ា​ត់​ ចំរើន បាន​លើក​ឡើង​ថា ភូមិ​កីឡា​គឺ ជា​កន្លែង​ស្នាក់នៅ​ហូបចុក​របស់​កីឡាករ​កីឡា​កា រិ​នី​ក្នុងពេល​ស៊ី​ហ្គេម ដែល​អាច​រក្សា​នូវ​សុវត្ថិភាព ការគ្រប់គ្រង​ជាដើម​។ ភូមិ​កីឡា​នេះ ត្រូវ​បាន​រាជ រដ្ឋាភិបាល​កម្ពុជា​ប្រគល់​ឲ្យ​ក្រុមហ៊ុន World Bridge Sport Village​ដែលជា​ក្រុមហ៊ុន​ធ្លាប់មាន​ស្នាដៃ​កសាង​អគារ​ខ្ពស់ៗ​ក្នុង​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ឲ្យ​ដឹង​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២​ឆ្នាំ ២០២៣(CAMSOC) ភូមិ​កីឡា​នេះ មាន​អគារ​ស្នាក់នៅ វីឡា​មួយចំនួនទៀត សម្រាប់​មន្ត្រី អាជ្ញាកណ្តាល ចៅក្រម ដោយមាន​បន្ទប់​ស្នាក់នៅ​ជាង ១,៧០០​បន្ទប់ ក្នុង​នោះ​មាន​បន្ទប់​ខ្លះ​មាន​គ្រែ​១ រហូតដល់​គ្រែ​៥​ដែល​មាន​បំពាក់​សម្ភារៈ​មួយចំនួន​នៅតាម​បន្ទប់​ផង​ដែរ ដើម្បី​ផ្តល់​ផាសុកភាព​ជូន​ដល់​កីឡាករ​-​កីឡាការិនី ដែល​ស្នាក់នៅ​ក្នុងពេល​ស៊ី​ហ្គេម ដែល​មាន​រយៈពេល​ប្រមាណ ១​ខែ ដោយសារ​អត្ត​ព​លិ​ក​អន្តរជាតិ អាចមក​មុនពេល​ស៊ី​ហ្គេម​ជាង​១០ ថ្ងៃ និង​ក្រោយ​ស៊ី​ហ្គេម​ពី​២​ទៅ​៣​ថ្ងៃ​។

ក្នុងភូមិ​កីឡា​នេះ នឹង​រៀបចំ​ឲ្យ​មាន​សារមន្ទីរ​ស៊ី​ហ្គេម​ដែល​នឹង​ផ្ទុក​វត្ថុ​អនុស្សាវរីយ៍​ទាំងឡាយ​នៅ ក្នុង​សារមន្ទីរ​ស៊ី​ហ្គេម សម្រាប់​ការសិក្សា​ស្រាវជ្រាវ​របស់​សិស្សានុសិស្ស និស្សិត ក៏ដូចជា​មហាជន​ទូ ទៅ​ជំនាន់​ក្រោយៗ អាច​ស្វែងរក​ការស្រាវជ្រាវ​នៅ​ទីនោះ​បាន​។

ភូមិ​កីឡា​នេះ នឹងត្រូវ​ប្រគល់​ជូន​CAMSOC​នា​ចុងឆ្នាំ​២០២២​សម្រាប់​ការរៀបចំ​ប្រើប្រាស់​ក្នុង​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​តាម​ការគ្រោងទុក នឹង​អាចមាន​អត្ត​ព​លិ​ក​ប្រមាណ ៧.០០០​នាក់ រួម​ទាំង​ប្រតិភូ មន្ត្រី គ្រូបង្វឹក ប្រមាណ ៣.០០០​នាក់​ទៀត សរុប​ប្រមាណ ១០.០០០​នាក់ នៅក្នុង​ភូមិ​កីឡា​តែមួយ​នេះ ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់ គ្រង​ថែរក្សា​សុវត្ថិភាព ក៏ដូចជា​អាច​ហូបចុក​ស្នាក់​នៅ​ជុំគ្នា ព្រមទាំង​ងាយស្រួល​ក្នុង​ការ​ដឹកជញ្ជូន​ផងដែរ​។

ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ (​ស៊ី​ហ្គេម – SEA Games) លើក​ទី​៣២ ដែល​កម្ពុជា​ត្រៀម​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២៣ នឹងធ្វើ​ឡើង​នៅ​ចន្លោះ​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២៣៕
ដោយ ៖ វិសិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម