Connect with us

កីឡា

Messi Jay ផ្លាស់ទៅលេងឲ្យក្លិបជើងឯកជប៉ុន ក្នុងតម្លៃបំបែកកំណត់ត្រា

បានផុស

នៅ

ម្ចាស់ជើងឯកបាល់ទាត់លីគកំពូលជប៉ុន ក្លិប Kawasaki Frontale បានចុះហត្ថលេខានាំយកតារាបាល់ទាត់ថៃ Chanathip Songkrasin ពីក្លិប Hokkaido Consadole Sapporo។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លៃផ្ទេរខ្សែបម្រើប្រយុទ្ធរូបនេះ គឺមានតម្លៃជាង១០០លានបាត (ជិត៣លានដុល្លារអាមេរិក) ដែលជាតម្លៃកំណត់ត្រាសម្រាប់ក្របខណ្ឌ J League ជប៉ុន។

Chanathip ឬគេហៅថា Messi Jay លេងបាន១២៥ប្រកួតឲ្យក្លិប Hokkaido ដោយស៊ុតបញ្ចូលទីបាន១៥គ្រាប់។

ក្នុងឆ្នាំ២០១៨ មិត្តរួមក្រុមបានបោះឆ្នោតឲ្យគាត់ជាប់ជាកីឡាករដែលមានតម្លៃបំផុតប្រចាំរដូវកាល។

គាត់ក៏បានក្លាយជាកីឡាករថៃ ឬអាស៊ីអាគ្នេយ៍ដំបូងគេ ដែលត្រូវបានជ្រើសរើស ជាប់ឈ្មោះក្នុងចំណោមកីឡាករល្អប្រចាំរដូវកាលនៃក្របខណ្ឌ J League ផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Nation

ចុចអាន៖ ថ្ងៃ​នេះ​ Djokovic​ ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​នៅអូស្ត្រាលី​ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម