ស្ថានទូត​កម្ពុជា​នៅ​ថៃ បង្កើត​ពានរង្វាន់​បាល់ទាត់​ សម្រាប់​ពលករ ​ក្នុង​ខេត្ត​ឆាក់​ឈើ​ង​សាវ ប្រកួតប្រជែង​
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

ស្ថានទូត​កម្ពុជា​នៅ​ថៃ បង្កើត​ពានរង្វាន់​បាល់ទាត់​ សម្រាប់​ពលករ ​ក្នុង​ខេត្ត​ឆាក់​ឈើ​ង​សាវ ប្រកួតប្រជែង​

បានផុស

នៅ

​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បាន រៀបចំ​កម្មវិធី​ប្រកួត​បាល់ទាត់​ខេ​ម​បូ​ឌា​ខាប់ (Cambodia Cup) សម្រាប់​បងប្អូន​ពលក​រ​ នៅ​ក្នុង​ខេត្ត​ឆាក់​ឈើ​ង​សាវ ប្រទេស​ថៃ ក្នុង​គោលដៅ​ចូលរួម​ការ​អនុវត្តន៍​គោលនយោបាយ​ការទូត​សេដ្ឋកិច្ច និង​ការ​គាំពារ​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ ដែល​ជា​ភារកិច្ច​ចម្បង​បំផុត​របស់​រាជរដ្ឋាភិបាល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោង​តាម​ប្រភព​មកពី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បាន​បញ្ជាក់​ថា ​កម្មវិធី​ប្រកួត​នេះ​រៀបចំឡើង​នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០២០ ថ្មីៗ​នេះ នៅ​ពហុ​កីឡដ្ឋាន Ichi Sport Club ស្ថិត​នៅ​ក្នុង​ខេត្ត​ឆាក់​ឈើ​ង​សាវ ដោយ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន ខណៈ​កីឡាករ​ចូលរួម​ភាគច្រើន​ជា​បងប្អូន​ពលករ ដែល​កំពុង​ស្នាក់នៅ និង​បម្រើ​ការងារ​នៅ​ក្នុង​ប្រទេស​ថៃ ដើម្បី​ជំរុញ​ឲ្យ​បងប្អូន​ចេះ​ស្រលាញ់ និង​សាមគ្គី​គ្នា​នៅ​លើ​ទឹកដី​ថៃ​។ ស្ថានទូត​បាន​រៀបចំ​ពានរង្វាន់ និង​ប្រាក់​លើកទឹកចិត្ត​សម្រាប់​ក្រុម​ជើងឯក រហូតដល់​ក្រុម​លេខ​៤​ ផង​ដែរ​។​

​ពាន Cambodia Cup នេះ​មាន​បងប្អូន​ខ្មែរ​ចូលរួម​ប្រកួតប្រជែង​ចំនួន ២១ ក្រុម​ក្នុង​នោះ​មាន B.M.C FC ក្រុម​បន្ទាយមានជ័យ​, CAMBODIAN STUDENT FC ក្រុម​និស្សិត​កម្ពុជា​, BOEBAU FC ក្រុម​ប៉​ប៊ួ​រ​, NINJA FC ក្រុម​និនចា​, BANGPU UNITED ក្រុម​បាង​ពូ​, KHEMRA FC ក្រុម​ខេមរា​, BANPHO FC ក្រុម​បាន​ផូ​, S.R FC ក្រុម​សៀមរាប​, ANGKOR CITY FC ក្រុម​អង្គរ​ស៊ី​ធី​, FISH PORT FC ក្រុម​ផែ​ត្រី​, PRATUNAM FC ក្រុម​ប្រា​ទូ​ណា​ម​, BUN RAMA FC ក្រុម​ប៉ុន​រ៉ា​ម៉ា​, CAMBODIA WARRIORS FC ក្រុម​អ្នក​ចម្បាំង​កម្ពុជា​, KING SNAKE FC ក្រុម​ស្តេចពស់​, MOHAMIT FC ក្រុម​មហាមិត្ត​, POLAKOR FC ក្រុម​ពលករ​កម្ពុជា​, KHMER STAR FC ក្រុម​ខ្មែរ​ស្តារ​, ROUMKAN MANNKVA FC ក្រុម​រួម​កាន់​ម៉ាន់​ក្វារ , KINGKEO FC ក្រុម​កិង​កែវ , ASAHI FC ក្រុម​អាសា​ហ៊ី​, BANGPAKONG FC ក្រុម​បាង​ប៉ា​គង​។​

​ប្រភព​បាន​បញ្ជាក់​ថា​ ក​ម្ម​វិធី​នេះ ​មាន​មានការ​វាស់​កម្ដៅ ស្កែ​ន​ចូល (scan QR code) និង​អនុវត្ត​តាម​វិធានការ​សុខាភិបាល​មុន​ចូល​ទីលាន​ប្រកួត ខណៈ​កីឡាករ​សរុប​មាន​ប្រមាណ​ជា​៣០០​នាក់​។ ជា​លទ្ធផល​ក្រុម​ដោយ​ក្រុម​ដែល​គ្រង​ដំណែង​ជើងឯក​បាន​ទៅលើ​ក្រុម​ផែ​ត្រី និង​ជា​ក្រុម​មួយ​ទទួលបាន​ជោគជ័យ​សឹងតែ​គ្រប់​កម្មវិធី​ប្រកួត​កន្លងមក​។ ក្នុងនាម​ជា​ក្រុម​ជើងឯក ក្រុម​ផែ​ត្រី ទទួលបាន​ពានរង្វាន់​១ និង​ប្រាក់រង្វាន់ ២៥,០០០​បាត (​ជិត​៤​លាន​រៀល​) ជើងឯក​រង​បាន​ទៅ​ក្រុម​ក្រុម​សៀមរាប ទទួលបាន​ពានរង្វាន់​១ និង​ប្រាក់រង្វាន់ ១៣,០០០​បាត (​ជាង​១​លាន​៧​សែន​រៀល​) លេខ​៣ បាន​ទៅលើ​ក្រុម​បាង​ពូ ទទួលបាន​ពាន​និង​ប្រាក់រង្វាន់ ៧,០០០​បាត (​ជិត​១​លាន​រៀល​) និង​លេខ​៤ បាន​ទៅលើ​ក្រុម​ប្រា​ទូ​ណា​ម ទទួលបាន​ពាន និង​ប្រាក់រង្វាន់ ៤,០០០​បាត (​ជាង​៥​ម៉ឺន​រៀល​)​។ សម្រាប់​ក្រុម​ដែល​មិន​ស្ថិតនៅក្នុង​៤​ក្រុម​ខាងលើ​ក៏​ទទួលបាន​រង្វាន់​លើកទឹកចិត្ត​ផងដែរ​។ ក្នុង​នោះ​ដែរ​តំណាង​ស្ថានទូត បាន​កោតសរសើរ​ដល់​បងប្អូន​ពលករ ទាំងអស់​ដែល​ចូលរួម​កម្មវិធី​នេះ ដែល​បាន​បញ្ជាក់​ឲ្យ​ឃើញ​ច្បាស់​ពី​ស្មារតី​ខ្មែរ​ស្រលាញ់​ខ្មែរ ចេះ​សាមគ្គី​គ្នា ដូច​ពាក្យស្លោក​”​នៅផ្ទះ​ម្តាយ​ទីទៃ នៅ​ព្រៃ​ម្តាយ​តែមួយ​”៕

អត្ថបទ៖ ម៉េង ហួរ

សូមចុចអាន៖ ​គ្រូបង្វឹកបាល់ទាត់កាន់សញ្ញាបត្រកម្រិត AFC A Licensee ហុក សុ​ជីវ័ន ទៅ​ចូលរួម​ជាមួយ​ក្រុម​លី​គ​ទី​២ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services