Connect with us

កីឡា

ក្លឹប​គុន​បក្សី​ដែក​ ឈ្នះ​មេដាយ​១១​គ្រឿង​ ពី​ការប្រកួត​តាម​អន​ឡាញ​នៅ​ឥណ្ឌា​

បានផុស

នៅ

​ក្លឹប​គុន​បក្សី​ដែក​នៃ​សមាគម​កីឡា​តេ​ក្វាន់​ដូ WT ខេត្ត​កណ្តាល ដណ្តើម​បាន​មេដាយ​មាស មេដាយ​ប្រាក់ និង​មេដាយ​សំរិទ្ធ​ជាច្រើន​គ្រឿង​ ពី​ក្នុង​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ WT 2nd MK Classic Open International (online) Taekwondo Championship នៅ​ទីក្រុង​ញូ​ឌែ​លី ប្រទេស​ឥណ្ឌា ដែល​មាន​១៩​ប្រទេស​ចូលរួម​ចាប់​ផ្តើមពីថ្ងៃ​៤​ដល់​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០២០ កន្លង​មក​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា សារ៉ាត់ ប្រធាន​សមាគម​កីឡា​តេ​ក្វាន់​ដូ WT ខេត្ត​កណ្តាល​នៃ​ក្លឹប​គុន​បក្សី​ដែក ​បាន​ប្រាប់​ឲ្យ​ដឹង​ថា កីឡាករ​-​កីឡា​កា​រិនី​តេ​ក្វាន់​ដូ WT ខេត្ត​កណ្តាល ទទួល​បាន​ចំណាត់ថ្នាក់​លើស​ពី​ការរំពឹងទុក សម្រាប់​ការប្រកួត​តាមរយៈ​អន​ឡាញ​ខាងលើ ដោយ​យើង​ទទួល​បាន​មេដាយ​សរុប​ចំនួន ១១​គ្រឿង ក្នុង​នោះ​មេដាយ​មាស​៧​គ្រឿង មេដាយប្រាក់​២​គ្រឿង និង​មេដាយសំរិទ្ធ​២ គ្រឿង ក្នុងចំណោម​ប្រទេស​ទាំង​១៩ ចូល រួម​។

លោក​បាន​បន្ត​ថា ការប្រកួត 2nd MK Classic Open International (online) Taekwondo Champion ship លើ​វិញ្ញាសា​មេ​គុន​និង​ធាក់​(​ទាត់​) លឿន​(​កម្លាំង​) ក្រុង​ញូ​ឌែ​លី ប្រទេស​ឥណ្ឌា ក្រោម​ការរៀបចំ​ពី​លោក ម៉ាណ​យ កុ​ម៉ា ដែល​មាន​ប្រទេស​ចូលរួម​ចំនួន​១៩ រួម មាន​ប្រទេស​អ៊ីរ៉ង់ ឥណ្ឌូនេស៊ី បារាំង វេ​ណេ ហ្ស៊ុ​យ​អេ​ឡា នេ​ប៉ាល់ អ៊ុយ​ក្រែ​ន អា​មេ​នី គុយវែត អៀរ​ឡង់ ទុយ​នេ​ស៊ី ស្រីលង្កា ម៉ាឡេស៊ី ថៃ កម្ពុជា កូ​ឡុំ​ប៊ី អ៊ូ​ស​បេ​គី​ស្ថា ន កូ​ស្តា​រី​កា កា​ហ្សា​ក់​ស្ថាន និង​ឥណ្ឌា ៕

អត្ថបទ៖ វិ​សិទ្ធ

សូមចុចអាន៖ ​ទទួល​ប្រាក់ឧបត្ថម្ភ​មួយ​ឆ្នាំ ១០​ម៉ឺន​ដុល្លារ ជើង​ខ្លាំង​ស្នូកឃ័រ​ដើមកំណើត​ខ្មែរ​ម្នាក់ ចង់​ដកថវិកា​ខ្លះ​មក​ជួយ​​ស្រុក​កំណើត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ នាទី មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

ប្រជាជននៅ ឥណ្ឌូណេស៊ី-ម៉ាឡេស៊ី ពហិការមិនចូលហាង McDonald’s និង Starbucks

ព័ត៌មានជាតិ១៧ នាទី មុន

លោកស្រី ឱ វណ្ណឌីន ជំរុញឱ្យគ្រប់មណ្ឌលសុខភាពត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល និងថែទាំអ្នកជំងឺ

ព័ត៌មានជាតិ២០ នាទី មុន

នាយករដ្ឋមន្ត្រី បញ្ជាក់ថា ការដាក់ចេញគោលនយោបាយ គឺដើម្បីផលប្រយោជន៍ពលរដ្ឋ មិនមែនសម្រាប់ធ្វើយានអវកាសទេ

ជីវិតកម្សាន្ដ៣៨ នាទី មុន

“Queen of Tears” ជាប់ចំណាត់ថ្នាក់កំពូលទាំង ៣ របស់ Netflix ជាស៊េរីមានអ្នកទស្សនាច្រើនជាងគេ

Sokha Hotels

ព័ត៌មានពេញនិយម