Connect with us

កីឡា

ONE ជាប់លេខ ១ ពីចំនួនអ្នកមើលវីដេអូលើ Facebook ក្នុងចំណោមស្ថាប័នកីឡាជាង ៥ ពាន់

បានផុស

នៅ

ស្ថាប័នប្រដាល់ ONE Championship ស្ថិតនៅចំណាត់ថ្នាក់លេខ ១ ដែលមានអ្នកមើលវីដេអូច្រើនជាងគេបំផុតតាម Facebook កាលពីឆ្នាំ ២០២១ ក្នុងចំណោម​ស្ថាប័ន​កីឡា​ធំៗ​និង​គ្រប់​ប្រភេទ​កីឡា​ទាំងអស់​នៅក្នុង​ពិភពលោក​។ ស្ថាប័ន​ប្រដាល់​ធំ​បំផុត​នៅ​អាស៊ី​មួយ​នេះ​ បានបញ្ចប់​ឆ្នាំ​២ ០២១ ​ជាមួយនឹង​ចំនួន​អ្នក​ចូល​មើល (views) ធម្មជាតិ (​មិន​ចំណាយ​ប្រាក់​)​ចំនួន ៨.៨៤​ពាន់​លាន​ដង ដែល​ស្ទើរតែ​ច្រើនជាង​គូប្រជែង​១​ពាន់​លាន​ដង​ឯណោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ចំណែក​ស្ថាប័ន​ប្រដាល់​កីឡាកាស​ពិភពលោក (WWE) ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​ ២ ​ដែលមាន​អ្នកមើល ៧.៩២​ ពាន់​លាន​ដង ហើយ​ចំណាត់ថ្នាក់​លេខ​ ៣ ​បាន​ទៅ​កីឡា​គ្រី​ឃី​ក​អន្តរជាតិ (ICC) ដែល​ទទួលបាន​អ្នកមើល ២.៦១​ ពាន់​លាន​ដង​។ ដោយ​ផ្អែកលើ​ស្ថិតិ​ទាំងនេះ រយៈពេល​ ១២ ​ខែ​កាលពី​ឆ្នាំ​ ២០២១ ​បាន​ក្លាយជា​សញ្ញា​បញ្ជាក់​ពី​ឆ្នាំ​ដ៏​ជោគជ័យ​បន្ថែមទៀត ​សម្រាប់ ONE ដែលជា​ស្ថាប័ន​កីឡា​ធំជាងគេ​បំផុត​ក្នុង​ពិភពលោក​។

​អគ្គនាយក និង​ជានា​យក​ប្រតិបត្តិ ONE Championship លោក Chatri Sityodtong បានបង្ហាញ​ភាព​រីករាយ​ចំពោះ​សមិទ្ធផល​នេះ និង​បាន​អរគុណ​ដល់​អ្នកគាំទ្រ​រាប់ពាន់​លាន​នាក់​ទូទាំង​ពិភពលោក និង​បុគ្គលិក​ទាំងអស់​ ដែល​ធ្វើ​ឲ្យ​សម្រេចបាន​លទ្ធផល​ដ៏​ធំធេង​នេះ​។ លោក​មានប្រសាសន៍ថា ៖«​សម្រាប់​ឆ្នាំ​ ២០២១ ស្ថាប័ន​ប្រដាល់ ONE ស្ថិត​ ចំណាត់ថ្នាក់​លេខ​១​ក្នុងចំណោម​ស្ថាប័ន​កីឡា​ទូទាំង​ពិភពលោក​ជាង​៥០០០​សម្រាប់​អ្នកទស្សនា​ចូល​មើល​វីដេអូ​ធម្មជាតិ​សុទ្ធ​។ សូម​អរគុណ​ដល់​អ្នកគាំទ្រ​ដ៏​អស្ចារ្យ​ទាំង​ពិភពលោក​។ សូម​អបអរសាទរ​ដល់​ក្រុមការងារ​របស់ខ្ញុំ​ទាំងអស់​ ដែល​បានធ្វើ​ឲ្យ​យើង​សម្រេចបាន​លទ្ធផល​ដ៏​អស្ចារ្យ​នេះ​»​។

​ស្ថាប័ន​កីឡា​ធំៗ​លំដាប់​ពិភពលោក​ផ្សេងៗ​ទៀត​ដែល​ស្ថិតនៅក្រោម ONE មានដូចជា​លី​គ​បាល់ទាត់​កំពូល Bundesliga, NASCAR, MotoGP, F1, NBA, UEFA Champions Leagues និង Major League Soccer ជាដើម​។ ចំណែក​ស្ថាប័ន​ប្រដាល់​ក្នុង​ទ្រុង UFC និង Bellator MMA បានបញ្ចប់ ​១២​ ខែ​ជាមួយនឹង​អ្នកមើល​វីដេអូ​សរុប​ចូលគ្នា​ត្រឹមតែ​ ១.៧៦៥ ​ពាន់​លាន​ដង​ប៉ុណ្ណោះ ដែល​ចំនួន​តិចជាង ​១​ ភាគ ​៤​ នៃ​ចំនួន​ដែល ONE ទទួលបាន​ទូទាំង​ឆ្នាំ​ ២០២១៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម