Connect with us

កីឡា

ប្រុស​ស្អាត Tawanchai មានឱកាស​ឡើងទៅ​ដណ្ដើម​ខ្សែក្រវាត់​ក្រោយ​ផ្តួល​រៀមច្បង Saemapetch សន្លប់​ទឹក​ទី​១

បានផុស

នៅ

ជើង​ខ្លាំង​មួយ​ថៃ​ល្បី​ចេញ​អាវុធ​ធ្ងន់ៗ Tawanchai PK.Saenchai Muaythaigym បាន​ផ្តួល​មិត្ត​រួម​ជាតិ​ខ្លា​ចាស់​រៀមច្បង Saemapetch Fairtex ឲ្យ​សន្លប់​នៅក្នុង​ទឹក​ទី​១​នៅ​ព្រឹត្តិការណ៍ ONE: HEAVY HITTERS ប្រទេស​សិង្ហ​បុរី កាលពី​ថ្ងៃ​សុក្រ ទី​១៤ ខែមករា កន្លងទៅ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើទោះជា​ទទួលបាន​ជោគជ័យ​ធំធេង​នៅក្នុង​ប្រភេទ​ទម្ងន់ bantamweight ក៏​រូបគេ​និយាយថា រូបគេ​ត្រូវ​ដំឡើង​ទម្ងន់​ប្រកួត​ផងដែរ​។

​ជើង​ខ្លាំង Tawanchai បាន​ថ្លែង​ក្រោយ​ចប់​ការប្រកួត​ថា​៖«​សម្រាប់​ការប្រកួត​ទម្ងន់​នេះ ខ្ញុំ​គិតថា ខ្ញុំ​មិន​សក្តិសម​ទេ តែ​ខ្ញុំ​បាន​ត្រៀមខ្លួន​ហើយ​ដើម្បី​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ទម្ងន់ featherweight នាពេលខាងមុខ​»​។

ម្ចាស់​ខ្សែក្រវាត់​មួយ​ថៃ ONE Featherweight នាពេល​បច្ចុប្បន្នកំពុង​គ្រប់គ្រង​ដោយ តារា​ជើងចាស់ Petchmorakot Petchyindee Academy​។ ដូច្នេះ Tawanchai ត្រូវធ្វើ​ការងារ​ធ្ងន់​ដើម្បី​ឡើងទៅ​ជួប​សិស្ស Petchmorakot នៅ​ឆ្នាំ ២០២២ នេះ​។

ក្នុងការ​ប្រកួត​កាល​ចុង​សប្ដាហ៍​មុន អ្នក​ប្រដាល់​ជួរមុខ​ថៃ​ទាំងពីរ​បាន​ប្តូរ​គ្នា​ទៅវិញ​ទៅតាម​ការ​ទាត់​ក្រោម​ចាប់តាំងពី​ផ្តើម​ទឹក​ទី​១ ប៉ុន្តែ ប្រុស​ស្អាត​មាន​មន្ត​ស្នេហ៍ Tawanchai សម្លឹង​ឃើញ​ឱកាស​យ៉ាង​លឿន​តាម​ការប្រើ​កណ្តាប់ដៃ​ពិឃាត​របស់ខ្លួន បូករួម​ទាំង​ទាត់​ថែមទៀត​។​

រាល់​ពេលដែល​សិស្ស​ច្បង Saemapetch ព្យាយាម​តទល់​ឆ្ពោះទៅ​ជាមួយនឹង​ជំនាញ​ប្រដាល់សកល សិស្ស​ប្អូន​បាន​វ៉ៃ​កាត់ និង​បង្អាក់ដំណើរ​របស់គេ​តាមរយៈ​កណ្តាប់ដៃ​។ នៅពេល​ខ្លា​ចាស់​ចន្លោះ​ប​ហោង​ការពារ ប្រុស​ស្អាត Tawanchai បាញ់​កណ្តាប់ដៃ និង​វាយ​កែង​ទៅ​ទាំង​ព្រម​។

វា​ជា​សមត្ថភាព​ឥតខ្ចោះ​របស់​កីឡាករ​នៅ​ទីក្រុង​បាងកក​នៅពេល​រូបគេ​វ៉ៃ​ចំ​មុខ​មួយ​ដៃ​បណ្តាល​ឲ្យ Saemapetch ដួល​លើក​ទី​១ និង ត្រូវបាន​អាជ្ញាកណ្តាល​រាប់​៨​។ បន្ទាប់ពី​ក្រោក​ឡើង និង​តាំងស្មារតី​ប្រយុទ្ធ​ដោយ​មិន​ងាករេ​ថយក្រោយ​ដើម្បី​តទល់​បន្តទៀត ប៉ុន្តែ Tawanchai វ៉ៃ​ចំ​មួយ​ដៃ​ចំ​ពេញ​មុខជា​លើក​ទី​២​។

​កណ្តាប់ដៃ​លើក​ទី​២​នេះ​មិន​អាចធ្វើ​ឲ្យ Saemapetch ងើប​រួច​បានទេ និង​ត្រូវបាន​អាជ្ញា​កណ្តា​បញ្ឈប់​ការប្រកួត​តែម្តង​។ ជ័យជម្នះ​លើក​នេះ បានផ្តល់​ឲ្យ Tawanchai បង្កើន​ស្ថិតិ​ប្រកួត​រហូតដល់​កំណត់ត្រា​១២៦​ដង ចាញ់​៣១​ដង និង​ស្មើ​២​ដង។

កីឡាករ​បាន​និយាយថា ៖«​សម្រាប់​ការប្រកួត​ទម្ងន់​នេះ ខ្ញុំ​គិតថា ខ្ញុំ​មិន​ស័ក្តិសម​ទេ តែ​ខ្ញុំ​បាន​ត្រៀមខ្លួន​ហើយ​ដើម្បី​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ទម្ងន់ featherweight»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម