Connect with us

កីឡា

កប់​ហ្មង់​! សប្តាហ៍​មុន ONE ផ្តល់ប្រាក់​រង្វាន់​១៥​ម៉ឺន​ដុល្លារ​ដល់​កីឡាករ​៣​នាក់​វ៉ៃ​ល្អ

បានផុស

នៅ

ស្ថាប័ន​ប្រដាល់ ONE Championship បានផ្តល់​រង្វាន់​ជា​ប្រាក់​លើកទឹកចិត្ត​៣​រង្វាន់​ដែល​១​រង្វាន់​មាន​ចំនួន​៥​ម៉ឺន​ដុល្លារ សរុប​១៥​ម៉ឺន​ដុល្លារ​អាមេរិក​អត្ត​ព​លិ​ក​ដែល​ប្រកួត​បានល្អ​នៅ​ព្រឹត្តិការណ៍ ONE: HEAVY HITTERS កាលពី​ថ្ងៃ​សុក្រ ទី​១៤ ខែមករា ដែលជា​កម្មវិធី​ប្រកួត​ទី​១​បើកឆាក​ឆ្នាំ​២០២២​។

​ក្រោយពេល​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ប្រចាំ​រាត្រី និង​មាន​គូប្រកួត​ទាក់ទាញ​ជាច្រើន ប៉ុន្តែ​បាន​វាយតម្លៃថា កីឡាករ កីឡាការិនី​៣​នាក់​ដែល​ប្រកួត​ល្អឥតខ្ចោះ និង​ទាក់ចិត្ត​អ្នកគាំទ្រ​ខ្លាំង​ជាង​ដែល​ត្រូវបាន​ជ្រើសរើស​ផ្តល់ប្រាក់​រង្វាន់​លើកទឹកចិត្ត​។

ជើង​ខ្លាំង​ទាំង​៣​នាក់​ដែល​អគ្គនាយក និង​ជានា​យក​ប្រតិបត្តិ ONE លោក Chatri Sityodtong ជ្រើសរើស​គឺ​អ្នកលេង​គុន​ចម្រុះ​រុស្ស៊ី Saygid Izagakhmaev, តារា​ឆ្នើម​ជប៉ុន Senzo Ikeda និង​កីឡាការិនី​បេឡា​រុស្ស Ekaterina “Barbie” Vandaryeva ទទួលបាន​ប្រាក់រង្វាន់​ម្នាក់ៗ​៥​ម៉ឺន​ដុល្លារ​អាមេរិក​ដូចគ្នា​។

អ្នកគាំទ្រ​ប្រហែលជា​ដឹងថា កីឡាករ Izagakhmaev ដែល​ហ្វឹកហាត់​ជាមួយ​កំពូល​អ្នកលេង​គុន​ចម្រុះ Khabib Nurmagomedov បាន​ប្រើ​ជំនាញ​ឃ្លេ​ឥតខ្ចោះ​ដើម្បី​បញ្ឈប់​អតីត​អ្នក​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក James Nakashima ឲ្យ​បោះបង់ចោល​ការប្រកួត​ក្នុង​ទឹក​ទី​២​សម្រាប់​ការប្រកួត​លើកដំបូង​នៅ​សង្វៀន ONE​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក​អ្នកលេង​គុន​ចម្រុះ​ជប៉ុន Ikeda បាន​បញ្ចេញ​សមត្ថភាព​ដ៏​អស្ចារ្យ​ក្នុង​ការប្រើ​កណ្តាប់ដៃ​វ៉ៃ​ពី​ចម្ងាយ​រហូត​ផ្តួល​កីឡាករ Elipitua “The Magician” Siregar ឲ្យ​សន្លប់​។

ចុងក្រោយ​កីឡាការិនី​បេឡា​រុស្ស Vandaryeva ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​អ្នកគាំទ្រ​នៅពេល​នាង​ប្រើ​កណ្តាប់ដៃ​ឆ្វេង​-​ស្តាំ​ដូច​ម៉ាស៊ីនដេរ​សន្ធាប់​លើ​កីឡាការិនី​វ័យក្មេង​ថៃ Supergirl ប៉ុន្តែ​ត្រូវបាន​ចៅក្រម​កាត់សេចក្តី​ឲ្យ​នាង​ចាញ់​ពិន្ទុ​មិន​ឯកច្ឆន្ទ​។ យ៉ាងណា ការប្រកួត​ដ៏​អស្ចារ្យ​របស់​នាង​ត្រូវបាន​មេ​របស់​ស្ថាប័ន​ជ្រើសរើស​ជា​អ្នកទទួលបាន​ប្រាក់រង្វាន់​៥​ម៉ឺន​ដុល្លារ​អាមេរិក​។

សូមបញ្ជាក់ថា កាលពីដើម​ខែមករា​នេះ ស្ថាប័ន​ប្រដាល់ ONE Championship បានប្រកាស​ពី​ការផ្តល់​ប្រាក់រង្វាន់​លើកទឹកចិត្ត​ដល់​អត្ត​ព​លិ​ក​បង្ហាញ​សមត្ថភាព​ល្អឥតខ្ចោះ​នៅលើ​សង្វៀន​រាល់​ព្រឹត្តិការណ៍​ប្រកួត​។

រង្វាន់​ក្នុង​មួយ​ព្រឹត្តិការណ៍​ហោចណាស់​មាន​១ និង​ច្រើន​បំផុត​រហូតដល់​៥​រង្វាន់ ហើយ​អ្នកចាញ់​ក៏​អាច​ទទួលបាន​រង្វាន់​ដែរ​ឲ្យ​តែ​ប្រកួត​ជក់ចិត្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

កសិករ​ភូមិ​ភ្នំ​រីករាយ​ សប្បាយចិត្ត​ប្រមូល​ផល​ម្រះ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃ៖ រដ្ឋផ្ទេរថវិកាជាង៤រយលាន ឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ប្រើសម្រាប់ដំណើរការគ្រឹះស្ថានសិក្សា

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋថាមានការនាំចូលសាច់បង្កកខុសច្បាប់រាប់តោន ពីវៀតណាមចូលមកកម្ពុជាតាមច្រកត្រពាំងផ្លុង​

សន្តិសុខសង្គម៣ ម៉ោង មុន

សិស្សសាលា​៣​នាក់ ​ឆក់​ទូរសព្ទ​ពី​ស្ត្រី​ម្នាក់​បានសម្រេច​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រជាពលរដ្ឋ​ក្រីក្រ​ជាង ៥០០ គ្រួសារ ទទួល​បាន​អំណោយ​ពី​ធនាគារ សា​ខម​ប៊ែ​ង ខេ​ម​បូ​ឌា

សន្តិសុខសង្គម១ ថ្ងៃ មុន

ចាប់បានឃាតករំលោភសម្លាប់ស្ត្រីពោះធំ ៥ ខែ ប្លន់យកម៉ូតូ និងទូរស័ព្ទ រួចដុតសាកសពចោលក្នុងព្រៃ នៅខេត្តកណ្ដាល

បច្ចេកវិទ្យា៤ ថ្ងៃ មុន

វិធីប្លែកៗ ជនអានាមិកប្រើដើម្បីបោកបញ្ឆោត តាមប្រព័ន្ធបច្ចេកវិទ្យា

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

តួកាច Benz ទម្លាយថា នាងធ្លាប់វាយរឹកដាក់អ្នកគាំទ្រ ពេលកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងកាលវ័យជំទង់

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទោះរមណីយដ្ឋានអន្លង់ផ្សោតព្រះរំកិលលែងមានសត្វផ្សោត តែភ្ញៀវទេសចរអាចទៅទស្សនាឆ្អឹងផ្សោតបាន

Sokha Hotels

ព័ត៌មានពេញនិយម