Connect with us

កីឡា

ស្ងាត់​ៗ Djokovic កំពុង​ក្តោប​​ភាគ​ហ៊ុន​ធំ​បំផុត​នៅ​ក្រុមហ៊ុន​ផលិត​ថ្នាំ​ព្យាបាល​​កូវីដ

បានផុស

នៅ

តារាវាយកូនបាល់ Novak Djokovic បានកំពុងគ្រប់គ្រងភាគហ៊ុនធំ​បំផុត​នៅ​ក្រុមហ៊ុនដាណឺម៉ាកមួយដែលមានគោលបំណងផលិតថ្នាំព្យាបាលជំងឺកូវីដ-១៩ ប៉ុន្តែមិនពាក់ព័ន្ធវ៉ាក់សាំងបានលេចជារូបរាងហើយ។

ជើងខ្លាំងលើទីលានវាយកូនបាល់លេខ១លើលោក ដែលទើបត្រូវបាននិរទេសចេញពីប្រទេសអូស្ត្រាលី បន្ទាប់ពីរដ្ឋាភិបាលបានលុបចោលទិដ្ឋាការរបស់គេជុំវិញគោលការណ៍វេជ្ជសាស្ត្រដែលរូបគេមិនចាក់វ៉ាក់សាំងបង្ការកូវីដបានទិញភាគហ៊ុនដល់ទៅ៨០%នៅក្រុមហ៊ុន QuantBioRes កាលពីឆ្នាំ២០២០។

លោក Ivan Loncarevic នាយកប្រតិបត្តិក្រុមហ៊ុនបានបញ្ជាក់ពីការវិនិយោគនេះដល់ទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្រោយមក លោកបានប្រាប់កាសែត Financial Times ថា លោកមិនបាននិយាយជាមួយកីឡាករ Djokovic ដែលបានឈ្នះប្រាក់រង្វាន់១៥០លានដុល្លារ ចាប់តាំងពីខែវិច្ឆិការមក និងថា តារាវាយកូនបាល់រូបនេះមិនប្រឆាំងនឹងការចាក់វ៉ាក់សាំងឡើយ។

តារាវាយកូនបាល់ Novak Djokovic
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាឆ្នើមសញ្ជាតិស៊ែប៊ី Djokovic បានហោះហើរចេញពីអូស្ត្រាលីកាលពីថ្ងៃអាទិត្យ បន្ទាប់ពីតតាំងរឿងក្តីផ្លូវច្បាប់ជាមួយរដ្ឋាភិបាលអូស្ត្រាលីជុំវិញការលុបចោលទិដ្ឋាការរបស់ខ្លួនដោយរដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ Alex Hawke ដែលបាននិយាយថា វត្តមានរបស់ Djokovic នៅអូស្ត្រាលី​អាច​​មាន​ហានិភ័យចលាចលស៊ីវិល ដោយសារតែកីឡាករដ៏មានទេពកោសល្យរូបនេះប្រឆាំងនឹងការចាក់វ៉ាក់សាំង។

តាមការឲ្យដឹងពីលោក Loncarevic ថា ក្រុមហ៊ុន QuantBioRes មានអ្នកស្រាវជ្រាវប្រហែលជា១១នាក់កំពុងធ្វើការនៅប្រទេសដាណឺម៉ាក អូស្ត្រាលី និងស្លូវេនី។ លោកបានសង្កត់ធ្ងន់ថា ក្រុមហ៊ុន​បានកំពុងផ្តោតលើថ្នាំព្យបាល ប៉ុន្តែមិនមែនវ៉ាក់សាំងនោះទេ។

តាមវេបសាយរបស់ក្រុមហ៊ុនបាននិយាយថា ក្រុមហ៊ុនបានចាប់ផ្តើមអភិវឌ្ឍថ្នាំព្យាបាលកូវីដតាំងពីខែកក្កដា ឆ្នាំ២០២០។
Djokovic ដែលត្រូវបានហាមចូលរួមប្រកួតការពារពានរង្វាន់ French Open នៅទីលាន Roland Garros នាខែឧសភាខាងមុខ​ បន្ទាប់ពីរដ្ឋាភិបាលបារាំងបានសម្រេចឲ្យគ្រប់អត្តពលិកទាំងអស់ត្រូវចាក់វ៉ាក់សាំងបង្ការកូវីដទើបអាចចូល​ប្រកួតបានបានទិញភាគហ៊ុនកាលពីខែមិថុនា ឆ្នាំ២០២០។

តាមលោក Loncarevic បាននិយាយថា ក្រុមហ៊ុនកំពុងផលិតថ្នាំដែលការពារមិនឲ្យវីរុសកូវីដឆ្លងទៅកោសិកាមនុស្ស និងរំពឹងថា ការធ្វើតេស្តពិសោធចាប់ផ្តើមនៅអង់គ្លេសនារដូវក្តៅខាងមុខ៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម