Connect with us

កីឡា

ជើង​ខ្លាំង​ឃី​ក​បុក​សី​ង​ថៃ Sitthichai រំពឹងថា​នឹង​យកឈ្នះ Kiria ម្ដងទៀត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ World Gran Prix

បានផុស

នៅ

Sitthichai “Killer Kid” Sitsongpeenong យល់ថា​ការ​ឈ្នះ​ជើងឯក ONE Featherweight Kickboxing World Grand Prix គឺជា​ស្នាដៃ​ធំ​បំផុត​មួយ​ក្នុង​អាជីព​របស់ខ្លួន​។ បន្ទាប់ពី​ផ្ដួល Tayfun “Turbine” Ozcan ក្នុងការ​ប្រកួត ៣ ទឹក​ដ៏​ល្អមើល កីឡាករ​ថៃ​នឹង​ជួប Davit Kiria ក្នុងការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​ព្រឹត្តិការណ៍ ONE: ONLY THE BRAVE នា​ថ្ងៃ​សុក្រ​ទី ២៨ ខែ មករា នេះ​។

កីឡាករ​លំដាប់​ទី​៣ នឹង​ផ្ដល់​ភាពល្អ​ឥត​ខ្ពោះ​ពេល​ជួប កីឡាករ​អន្តរជាតិ​ហ្ស​ក​ហ្សី ដើម្បី​ឆក់​ឱកាស​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។ បែបណា​ក្ដី កីឡាករ​រហស្សនាម “Killer Kid” បាន​យកឈ្នះ​ជើង​ខ្លាំង Kiria ពីរដង​រួចមកហើយ ហើយ​ឥឡូវនេះ គេ​រំពឹងថា​នឹង​ឈ្នះ​លើក​ទី ៣ ទោះបី​គូប្រជែង​ចាស់​មានការ​អភិ​វ​ឌ្ឃ​ខ្លួន​គួរ​ឲ្យ​កត់សម្គាល់​នៅលើ​សង្វៀន​ក៏ដោយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុន​ឡើង​ជួបគ្នា​នៅ​កីឡដ្ឋាន Singapore Indoor Stadium ក្នុងនាម​គូ​ឯក​រង ឯ​ប្រទេស​សិង្ហ​បុរី Sitthichai បាន​បង្ហើប​អំពី​ការឡើង​ផ្ដួល Kiria នៅ​សង្វៀន World Grand Prix បែបនេះ ៖«​នេះ​ជា​លើក​ទី​៣​ដែល​ជួប Kiria ។ ខ្ញុំ​នៅតែមាន​អារម្មណ៍​ថា​ដូច​កាល​ជួប​លើក​មុន​អីចឹង​ទោះ​រូបគេ​រីកចម្រើន​ប៉ុណ្ណា​ក្ដី​។ ជំនាញ​របស់គេ​ពិតជា​អភិវឌ្ឍ​ខ្លួន​បានល្អ​មែន​។ គេ​ឈ្នះ​ការប្រកួត​ដោយ​សន្លប់​កាល​ប្រកួត​ចុងក្រោយ​។ កណ្ដាប់ដៃ​របស់គេ​ធ្ងន់ និង​រាងកាយ​កាន់តែ​ល្អប្រសើរ​។ ខ្ញុំ​រំភើប​ក្នុង​ការជួប​រូបគេ​ជាថ្មីទៀត​»​។

Sitthichai សង្កត់ធ្ងន់ថា ៖«​ខ្ញុំ​នឹង​ឈ្នះ​លើក​ទី​៣ មិន​ខាន​។ ការលើកទឹកចិត្ត​រប​ស់​ខ្ញុំ គឺ​ចង់​ឈ្នះ​ជើងឯក​។ ខ្ញុំ​ចង់​ក្លាយជា​ជើងឯក World Grand Prix Champion ឆ្នាំនេះ​។ ព្រោះ​វា​ជា​ព្រឹត្តិការណ៍​ធំ​។ វា​ពិតជា​មោទកភាព និង កិត្តិយស​ក្នុង​អាជីព​របស់ខ្ញុំ​។ លើសពីនេះ​ទៀត ខ្ញុំ​កាន់តែ​ចាស់​ហើយ ខ្ញុំ​ចង់​ឈ្នះ​ជើងឯក​លំដាប់​ពិភពលោក​ម្ដង​ក្នុង​អាជីព​។ ខ្ញុំ​គិតថា World Grand Prix គឺ​ធំ​បំផុត​ក្នុង​អាជីព​របស់ខ្ញុំ​»​។

​នៅ​ថ្ងៃ​ជាមួយគ្នា​នោះដែរ ការប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ FEATHERWEIGHT KICKBOXING GRAND PRIX សម្រាប់​គូ​ឯក​គឺ MARAT GRIGORIAN ត្រូវ​តតាំង​នឹង CHINGIZ ALLAZOV​។ តើ​កីឡា​ករពី​រូប​ណា​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​កម្មវិធី​នេះ​?៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៥ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម