Connect with us

កីឡា

ចាន់ រតនា បង្ហាញ​គុណសម្បត្តិ​សំខាន់​ពី​ការបង្ហាញ​ខ្លួន​លើ​ឆាក​សកល

បានផុស

នៅ

អ្នក​លេង​គុន​ចម្រុះ​កម្ពុជា ចាន់ រតនា នឹង​ឡើង​សមរភូមិ​ប្រយុទ្ធ​អន្តរជាតិ​ជាថ្មី​ដើម្បី​កសាង​កេរ្តិ៍ឈ្មោះ​របស់ខ្លួន​ឲ្យ​កាន់តែ​ល្បីល្បាញ​ខ្លាំង​ថែមទៀត​។

​តារា​ប្រដាល់​ទូត​សុច្ឆន្ទៈ​សែ​ល​កាត ចាន់ រតនា នឹងត្រូវ​ប្រឈម​ជាមួយនឹង​ជើង​ខ្លាំង​ឃី​ក​បុក​សី​ង​ចិន Xie Wei នៅ​សមរភូមិ​ប្រយុទ្ធ ONE: COLLISION COURSE ដែលជា​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​ផ្សាយ​ផ្ទាល់​ចេញពី​កីឡដ្ឋាន Singapore Indoor Stadium នា​រាត្រី​ថ្ងៃ​សុក្រ ទី​១៨ ខែធ្នូ​នេះ​នៅ​ប្រទេស​សិង្ហ​បុរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មុន​ការប្រកួត​មកដល់ កីឡាករ​សំបូរ​ក្បាច់ ចាន់ រតនា បាន​ប្រាប់​ឲ្យ​ដឹង​ពី​អត្ថប្រយោជន៍​ដែល​រូបគេ​ទទួលបាន​ពី​ការឡើង​សង្វៀន​អន្តរជាតិ ONE Championship​។ អត្ថប្រយោជន៍​នោះ​គឺ​ទទួលបាន​សម្រាប់​ខ្លួនឯង​ផ្ទាល់ និង​សម្រាប់​ប្រទេសជាតិ​ថែមទៀត​ផង​។

​ប្រដាល់​គុន​ចម្រុះ​ដែល​ខ្ញុំ​បាន​វ៉ៃ​នៅ ONE បានផ្តល់​អត្ថប្រយោជន៍​ដល់​ខ្ញុំ​ជាច្រើន​»​។ ចាន់ រតនា បាន បន្តថា ៖«​ពីមុន ខ្ញុំ​កាយសម្បទា​ខ្ញុំ​មិនសូវ​មាំមួន​ខ្លាំង​ដូច​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ទេ​។ ប៉ុន្តែ​នៅពេល​ខ្ញុំ​ចូល​ប្រដាល់​គុន​ចម្រុះ ខ្ញុំ​មានការ​តាំងចិត្ត និង​ប្តេជ្ញា​ច្បាស់លាស់​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​កាន់តែ​ល្អ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ទាំង​ផ្លូវចិត្ត និង​កាយសម្បទា​»​។

«​ខ្ញុំ​មាន​កិត្តិយស និង​កេរ្តិ៍ឈ្មោះ​ទាំង​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស​។ និយាយ​ទៅ ដោយសារ​ប្រដាល់​បានធ្វើ​ឲ្យ​គេ​ស្គាល់​ខ្ញុំ​ច្រើនណាស់​។ កេរ្តិ៍ឈ្មោះ និង​កិត្តិយស​ពិតជា​សំខាន់​ណាស់​»​។ ចាន់ រតនា​បាន​និយាយ​។

ចាន់ រតនា បាន​បន្ត​ឲ្យ​ដឹង​ថា «​ជាពិសេស​ទៀត​នោះ ខ្ញុំ​រកចំណូលបាន​គួរសម​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​របស់ខ្ញុំ​។ ពេល​ខ្ញុំ​ចេញទៅ​ប្រកួត ខ្ញុំ​ទទួលបាន​តម្លៃ​ខ្លួន​។ ម្យ៉ាងទៀត​ដោយសារ ខ្ញុំ​មានកេរ្តិ៍ឈ្មោះ​ល្បី​ទាំង​នៅក្នុង​ប្រទេស និង​អន្តរជាតិ ក្រុមហ៊ុន​ឯកជន​មួយចំនួន​បាន​ទាក់ទង​ខ្ញុំ​ថត​ផ្សាយពាណិជ្ជកម្ម និង​ក្លាយជា​ទូត​សុច្ឆន្ទៈ​សែ​ល​កាត​។ បើ​យើង​មិន​ល្បី គេ​មិន​យក​យើង​ទេ​»​។​
​មិន​ត្រឹមតែ​ទទួលបាន​អត្ថប្រយោជន៍​សម្រាប់​ខ្លួនឯង​ប៉ុណ្ណោះ​ទេ ចាន់ រតនា ក៏​អាច​នាំ​អត្ថប្រយោជន៍​ជូន​ជាតិ​ផងដែរ​។

«​ខ្ញុំ​ពិតជា​មាន​មោទកភាព​ណាស់​ដែល​ខ្ញុំ​បាន​កាន់​ទង់ជាតិ​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​។ មិន​ថា ខ្ញុំ​ទទួលបាន​លទ្ធផល​បរា​ជ័យ ឬក៏​ជ័យជម្នះ​ទេ ប៉ុន្តែ​ខ្ញុំ​នៅតែ​អាច​កាន់​ទង់ជាតិ​កម្ពុជា​ដើម្បី​ឲ្យ​ប្រជាជន​ទូទាំង​ពិភពលោក​បានឃើញ និង​ស្គាល់​ប្រទេស​កម្ពុជា​»​។

«​ជាងនេះទៀត​នោះ ពិភពលោក​បានដឹងថា ប្រទេស​កម្ពុជា​ក៏មាន​កីឡាករ​ខ្លាំងៗ​ដែលមាន​សមត្ថភាព​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ​ដែរ​។ លើសពីនេះ ក៏​ជា​ផ្នែក​មួយ​ដែល​ខ្ញុំ​អាចជួយ​ផ្សព្វផ្សាយ និង​លើក​កម្ពុជា​កីឡា​គុន​ខ្មែរ​ឲ្យ​ពិភពលោក​បាន​ស្គាល់​ដែរ ពីព្រោះ​ប្រភពដើម​របស់ខ្ញុំ​គឺ​កីឡាករ​គុន​ខ្មែរ​»​។​

សូមបញ្ជាក់ថា Xie Wei ជា​កីឡាករ​ចិន​ទី​៣​ដែល​អ្នកលេង​គុន​ខ្មែរ​រូបនេះ​ជួប​ប្រកួត និង​មិនទាន់​ស្គាល់​ជ័យជម្នះ​ឡើយ​រាល់​ការប្រកួត​ជាមួយ​កីឡាករ​ចិន​ទេ បន្ទាប់ពី​ជួប​ពីរ​លើក​កន្លងមក​ចាញ់​ពិន្ទុ Ma Haobin នៅ​ព្រឹត្តិការណ៍ ONE: Heroes of the World នៅ​ទីកោះ​ម៉ា​កាវ កាល​ឆ្នាំ​២០១៦ និង​ចាញ់ Xie Bin ដោយ​ចុះចាញ់​ក្នុង​ទឹក​ទី​២​នៅ​ព្រឹត្តិការណ៍ ONE: Kings of Destiny នៅ​ទីក្រុង​ម៉ានីល កាលពី​ឆ្នាំ​២០១៧៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម