Connect with us

កីឡា

កីឡាករ Xie Wei ថានឹងបញ្ចប់ ចាន់ រតនា នៅទឹកទី២នាយប់នេះ

បានផុស

នៅ

តារាគុនចម្រុះចិន Xie Wei បានដាក់គោលដៅផ្ដួល ចាន់ រតនា នៅត្រឹមទឹកទី២ យប់នេះ នៅ​ប្រទេស​សិង្ហបុរី។

Xie Wei នឹងជួប រតនា នៅ​ព្រឹត្តិការណ៍​ប្រកួត ONE: COLLISION COURSE ឯកីឡដ្ឋាន Singapore Indoor Stadium នារាត្រីថ្ងៃសុក្រ ទី១៨ ខែធ្នូនេះ ដែលផ្សាយផ្ទាល់ពីផេកហ្វេសប៊ុក និង YiuTube ផ្លូវ​ការ​របស់ ONE Championship ចាប់ពីម៉ោង ៧:៣០ យប់តទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Xie Wei បានឲ្យដឹងថា ៖«ខ្ញុំមានកិត្តិយសខ្លាំងណាស់ក្នុងការប្រកួតនៅសង្វៀនលំដាប់ពិភពលោក និង​ប្រកួតតំណាងឲ្យប្រទេសរបស់ខ្ញុំ។ ខ្ញុំបានឆ្លងកាត់បទពិសោធន៍ដ៏លំបាកមួយក្នុងលោកពីសង្វៀន ONE HERO SERIES នៅចិន និងមានឱកាសធំបំផុតនៅសង្វៀនលំដាប់ពិភពលោក ONE Championship» ។

តារាគុនចម្រុះចិន បានសង្កត់ធ្ងន់ទៀតថា ៖ «ពេលនេះ ខ្ញុំគិតថា ខ្ញុំល្អជាងលើកមុន។ ខ្ញុំបានរៀបចំនិង​ត្រៀម​ខ្លួនប្រកួត ៣ ទឹកឲ្យល្អបំផុតជាមួយគូប្រកួតរបស់ខ្ញុំនាពេលនេះ។ ខ្ញុំហ៊ានទាយថា ខ្ញុំនឹងបញ្ចប់ ចាន់ រតនា ត្រឹមទឹកទី២។ បច្ចុប្បន្ននេះ ក្ដីស្រមៃរបស់ខ្ញុំគឺកើនចំណាត់ថ្នាក់នៅទម្ងន់ flyweight ។ ហើយ​បន្ទាប់​ទៀត ខ្ញុំនឹងចាប់ផ្ដើមក្ដីសុបិនធំទៅថ្ងៃមុខ»។

ជាមួយគ្នានោះ តារាគុនចម្រុះទូត​សុច្ឆន្ទៈ​របស់​ក្រុមហ៊ុន​ សែលកាត ចាន់ រតនា យល់ឃើញថា ការប្រកួត​របស់ខ្លួននាយប់នេះនេះនឹងមិនបាន៣ទឹកពេញទេ ហើយក៏ជាគោលបំណងដែលខ្លួនចង់បានដែរ។

ចាន់ រតនា បញ្ជាក់ ៖««ការប្រកួតនេះនឹងមានម្នាក់សន្លប់។ បើមិនគេទេ គឺយើង។ ខ្ញុំស្គាល់ច្បាស់ហើយ Xie Wei ជាកីឡាករអន្ទះសាម្នាក់។ គ្រាន់តែសំឡេងកណ្តឹងរោទិ៍ឡើងភ្លាម គាត់ច្បាស់ជា​រុលសម្រុក​ចូល​វ៉ៃហើយ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទី មុន

ប្រតិភូក្រុមហ៊ុនកូរ៉េ​ធំៗ​មានទាំង​ក្រុមហ៊ុន​ Samsung ​លើក​គ្នា​​ស្វែងរក​ឱកាសវិនិយោគក្នុងប្រទេស​កម្ពុជា

ព័ត៌មានជាតិ១៨ នាទី មុន

នៅថ្ងៃនេះ ក្រសួងយុត្តិធម៌ បានរៀបចំមហាសន្និបាតវិស័យយុត្តិធម៌ទូទាំងប្រទេស រយៈពេល៣ថ្ងៃ

ព័ត៌មានអន្ដរជាតិ៣៧ នាទី មុន

រុស្ស៊ី ចង្អុលចំមុខ ៣ប្រទេស នៅពីក្រោយការវាយប្រហារភេរវកម្ម ដ៏ឃោរឃៅ

ជីវិតកម្សាន្ដ៣៨ នាទី មុន

Ahreum អតីតក្រុម T-ara កំពុងសម្រាកព្យាបាលនៅពេទ្យ ក្រោយប៉ុនប៉ងធ្វើអត្តឃាត

ព័ត៌មានជាតិ៤១ នាទី មុន

រដ្ឋមន្ត្រីសុខាភិបាល បង្ហាញពីយុទ្ធសាស្ត្រដឹកនាំក្រុមការងារ​តាមអង្គភាព ទទួលបានជោគជ័យ និងប្រសិទ្ធភាព

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម