Connect with us

កីឡា

ក្លឹប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ តែងតាំង​ជំនួយការ​គ្រូ​បង្វឹក​ជា​ជនជាតិ​អេ​ស្ប៉ា​ញ​

បានផុស

នៅ

​ក្លឹបបាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ (Angkor Tiger FC) សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា Metfone Cambodian League ដែលមាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប បានប្រកាស​តែងតាំង​ក្រុមការងារ​គ្រូបង្វឹក​ថ្មី នៅ​ថ្ងៃ​សុក្រ ទី ១៨ ខែធ្នូ ឆ្នាំ​២០២០ ថា​ក្លឹបសម្រេច​គ្រូ​ជំនួយការ​គ្រូ​បង្វឹក​ថ្មី​ជា​ជនជាតិ​អេ​ស្ប៉ា​ញ គឺ​លោក Marc Vigili Soler​។​

​ប្រភព​មកពី​ក្លឹប​បាល់ទាត់​ ដែល​មាន​ថៅកែ​ជា​ជនជាតិ​ជប៉ុន មួយ​នេះ​បាន​បញ្ជាក់​ថា​លោក Marc Virgili កើត​នៅ​ថ្ងៃទី ២២ ខែមេសា ឆ្នាំ១៩៩៤ (​អាយុ ២៦​ឆ្នាំ​) កាន់​អាជ្ញាប័ណ្ណ​គ្រូ UEFA ‘A’ License ។ លោក Marc បានចាប់ផ្ដើម​អាជីព​របស់ខ្លួន​នៅ​ក្នុង​ឆ្នាំ​២០១០ ជា​មួយនឹង​ក្លឹប​ពាក់កណ្ដាល​អាជីព​មួយ​របស់​អេ​ស្ប៉ា​ញ​ គឺ​ក្លឹប Atlètic Roda de Barà ក្នុងនាម​ជា​គ្រូបង្វឹក​យុវជន​ជាច្រើន​កម្រិត​មាន​ដូចជា U10, U11, U14, U16, និង U19 រហូតដល់​ឆ្នាំ ២០១៦​។ ក្រោយមក​លោក​បាន​ផ្លាស់​ទៅ​ក្លឹប​នៅ​លី​គ​លំដាប់​ទី​២ របស់​អេ​ស្ប៉ា​ញ​ គឺ Gimnàstic de Tarragona ពី​ឆ្នាំ ២០១៦ ដល់ ២០១៩ ក្នុងនាម​ជា​គ្រូ​ជំនួយ​ឈុត U11, U12, U14 និង​ជា​គ្រូ​បង្គោល U16​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក Marc Vigili Soler ត្រូវ​ជួយ​កិច្ចការ​ដល់​លោក Oriol Mohedano ដែល​ជា​គ្រូ​បង្វឹក​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ដើម្បី​ត្រៀមខ្លួន​ប្រកួត​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​រដូវ​កាល​ឆ្នាំ​២០២១ ដែល​នឹង​ចាប់​ផ្តើម​ពី​ខែមីនា ឆ្នាំ​២០២១ តទៅ​។ នេះ​ជា​ឱកាស​ការងារ​លើកដំបូង​នៅ​កម្ពុជា​របស់​លោក Marc Vigili Soler ខណៈ​ក្លឹប​ក៏​សង្ឃឹម​យ៉ាង​មុតមាំ​ថា​លោក នឹង​រួមចំណែក​ជួយ​ក្រុម​ឲ្យ​ទទួល​បាន​ជោគជ័យ​ សម្រាប់​រដូវ​កាល​ថ្មី ​ផង​ដែរ​។​

​ទន្ទឹម​នឹង​សមាជិក​ថ្មី​នេះ ​ក្លឹប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ ទើបតែ​បាន​ប្រកាស​តែងតាំង​លោក Naotake Hanyu អតីត​កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​ជប៉ុន ជាទី​ប្រឹក្សា​ក្លឹប​ចាប់ពី​ឆ្នាំ​២០២១ តទៅ កាលពីពេល​ថ្មីៗ ខណៈ​តួនាទី​នេះ ​លោក​នឹង​ជួយ​ជ្រោមជ្រែង​ក្លឹប​លើ​ការ​ផ្ដល់​យោបល់​ផ្នែក​បច្ចេកទេស​, ស្វែងរក​កីឡាករ និង​ជួយ​ផ្សព្វផ្សាយ​ពី​ក្លឹប​ដល់​អ្នកគាំទ្រ​នៅ​ប្រទេស​ជប៉ុន​។​

​ក្លឹប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ បាន​បញ្ចប់​បេសកកម្ម​ក្នុង​ឆ្នាំ​២០២០ ដោយ​ឈរ​ចំណាត់ថ្នាក់​លេខ​៧ ប្រចាំ​តារាង​រួម ដែល​មាន​សមាជិក​១៣​ក្រុម នៃ​លី​គ​កំពូល​កម្ពុជា ក្រោយ​ប្រកួត​បាន​១៨​លើក​ឈ្នះ​បាន​១១​លើក ស្មើគ្នា​៣​លើក​និង​ចាញ់​៤​លើក ខណៈ​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​ក្រុម​នេះ​បាន​ចាញ់​ក្រុម​ខេត្ត​ព្រៃវែង នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ទាំង​២​ជើង​ដោយ​លទ្ធផល​៥​ទល់​៤៕

អត្ថបទ៖ ម៉េង ហួរ

សូមចុចអាន៖ ​ឆ្លើយពីបេះដូងមក Ronaldo និង Messi នរណាល្អជាង?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម