Connect with us

កីឡា

បេសកកម្ម​សំខាន់​ចំនួន​៤ ដើម្បី​ឲ្យ​បាល់ទាត់​កម្ពុជា​លើក​ពាន​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

បានផុស

នៅ

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ដាក់​ចេញ​នូវ​បេសកកម្ម​សំខាន់ៗ​ចំនួន​៤ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​លើក​ពាន ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បេសកកម្ម​ចំនួន​៤​នោះ មាន​ទី​១. ​បង្កើន​សមត្ថភាព​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ឲ្យ​មានគុណ​ភាព​និង​វិជ្ជាជីវៈ ក្នុង​ការ​ដឹកនាំ​និង​គ្រប់គ្រង​ក្លឹប​បាល់ទាត់​អាជីព។ ទី​២. រៀបចំ​មូលដ្ឋាន​សម្រាប់​បាល់ទាត់​កម្ពុជា​ឈាន​ទៅ​រក​សមត្ថភាព​និង​បច្ចេកទេស​កម្រិត​ខ្ពស់។ ទី​៣. ​លើកកម្ពស់ និង ប្រើប្រាស់​វិស័យ​កីឡាបាល់ទាត់​ ដើម្បី​ចូលរួម​កសាង​និង​អភិវឌ្ឍន៍​សង្គម និង​ទី​៤. ធានា​លទ្ធផល​ល្អ​ប្រសើរ​ ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣។

ជា​មួយ​នឹង​មហិច្ឆតា​លើក​ពាន​កម្រិត​ស៊ី​ហ្គេម​នេះ ប្រមុខ​សហព័ន្ធ​កីឡាបាល់ទាត់​ជំរុញ​បង្កើត​ឲ្យ​មាន​សាលា​តម្រង់​ទិស​ទូទាំង​២៥​រាជធានី​ខេត្ត ដើម្បី​សម្រិតសម្រាំង​ឲ្យ​បាន​នូវ​ធនធាន​ប្រកបដោយ​គុណភាព ដើម្បី​សម្រេច​នូវ​គោលបំណង​ដែល​សហព័ន្ធ​ចង់បាន។ មូល​ហេតុ​ដែល​សហព័ន្ធ​ហ៊ាន​សម្រេច​នូវ​គោលការណ៍​លើក​ពាន​បែបនេះ គឺ​ដោយសារ​កម្ពុជា​ គឺជា​ម្ចាស់ផ្ទះ។ ពេលនោះ​ការប្រកួត​នៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ គឺ​កំណត់​យកអាយុ​ក្រោម​២២​ឆ្នាំ ហេតុនេះ​កីឡាករ​ត្រូវតែ​កើត​នៅ​ឆ្នាំ​២០០១ ដល់ ឆ្នាំ​២០០៣​ចុះក្រោម​។ ​ពេលនេះ​កម្ពុជា​ បាន​ចាប់ផ្ដើម​ហើយ ហេតុនេះ​កម្ពុជា​ ត្រូវតែ​ដណ្ដើម​បាន​ពាន​នេះ៕

អត្ថបទ៖ ​វិ​សិទ្ធ

សូមចុចអាន៖ ​អត្ត​ព​លិ​ក​ប្រមាណ​ជាង​១០០​នាក់​ត្រៀម​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន ជប៉ុន​និង​កូរ៉េ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម