Connect with us

កីឡា

ថ្ងៃស្អែក​នេះ លោក ស សុខា នឹង​អញ្ជើញ​ប្រគល់​ប្រាក់​រង្វាន់​របស់​រាជរ​ដ្ឋា​ភិ​បាល​ដល់​ជ័យលាភី​មេដាយ​កីឡា​៣ ប្រភេទ​

បានផុស

នៅ

​ភ្នំពេញ​៖ លោក ស សុខា រដ្ឋលេខាធិការ តំណាង​លោក​បណ្ឌិត ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃ ទី ២៣ ខែធ្នូ ឆ្នាំ​២០២០​ស្អែក​នេះ នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​ប្រគល់​ប្រាក់​រង្វាន់​ជ័យលាភី​របស់​រាជរដ្ឋាភិបាល ដល់​ម្ចាស់​មេដាយ​អន្តរជាតិ​កីឡា​៣​ប្រភេទ រួម មាន​កីឡា​ប៉េតង់ វ៉ូ​វី​ណា​ម និង​តុង​ហ្គី​ល​ម៉ូ​ដូ នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា។ នេះ​បើ​តាម​លិខិត​អញ្ជើញ​ដែល​ចុះហត្ថលេខា ដោយ​លោក​ហាន ឌី​វីន ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​ក្រសួង​អប់រំ​យុវជន​និង​កីឡា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​បញ្ជាក់​ថា នៅក្នុង​ព្រឹត្តិការណ៍​ការ​ប្រ កួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​អាស៊ី​លើក​ទី​៣​ឆ្នាំ​២០១៩ “The 3rd Asian Pat anque Cham pionships 2019 Hanoi នៅ​ប្រទេស​វៀតណាម​នោះ ក្រុម កីឡាករ​-​កីឡាការិនី​កម្ពុជា​ដណ្តើម​មេដាយ មាស​៤​គ្រឿង មេដាយប្រាក់​១​គ្រឿង និង​មេដាយសំរិទ្ធ​១ គ្រឿង។

ចំណែក​ប្រភេទ​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ទទួល​បាន​មេដាយសំរិទ្ធ​៣ នៃ​ព្រឹត្តិការណ៍​ការ​ប្រ កួត​កីឡា​តុងហ្គីល​ម៉ូ​ដូ​កម្រិត​ពិភពលោក​នៅ​ប្រទេស​កូរ៉េខាងត្បូង​។

ចំពោះ​កីឡា​វ៉ូ​វី​ណា​ម កម្ពុជា​ដណ្តើម​មេ​ដា យ​៣១​គ្រឿង​នៃ​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជើងឯក​ពិភពលោក លើក​ទី​៦ “The 6th WVVF World Vovinam Championships 2019” ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​នោះ ទទួល​មេដាយមាស​៩ គ្រឿង មេដាយប្រាក់​១០​គ្រឿង និង​មេដាយ​សំរិទ្ធ ១២​គ្រឿង​៕
ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម