Connect with us

កីឡា

ចាន់ រតនា បញ្ជាក់​មូលហេតុ​ដែល​ចាញ់ Xie Wei ក្នុង​ទឹក​ទី​៣

បានផុស

នៅ

អ្នកលេង​គុន​ចម្រុះ​កម្ពុជា ចាន់ រតនា បាន​ចាញ់​កីឡាករ​ចិន Xie Wei ក្នុង​ទឹក​ទី​៣​នៅ​ព្រឹត្តិការណ៍​ប្រកួត ONE: COLLISION COURSE កាលពី​ថ្ងៃ​សុក្រ ទី​១៨ ខែធ្នូ កន្លងទៅ​នៅ​កីឡដ្ឋាន Singapore Indoor Stadium នៃ​ប្រទេស​សិង្ហ​បុរី​។

ការប្រកួត​នោះ នៅ​ដើម​ទឹក​ទី​១ ជើង​ខ្លាំង​ចិន Wei បាន​ព្យាយាម​សម្រុក​ដោយ​ប្រើ​កណ្ដាប់ដៃ​ចូល​មួយ​ពីរ ខណៈ​អ្នកលេង​គុន​ចម្រុះ​កម្ពុជា​ព្យាយាម​ការពារ និង​វ៉ៃ​ឆ្មក់​មួយៗ​។​

នៅ​ពាក់កណ្ដាល​ទឹក​ទឹ​១ Xie Wei បាន​កាច់​ផ្តួល ចាន់ រតនា ទៅ​ក្ដារ​រេញ ប៉ុន្តែ​មិនបាន​ប្រើ​ជំនាញ​ក្រោម​អ្វី​គ្រោះថ្នាក់​ឡើយ រហូត​អ្នកលេង​គុន​ខ្មែរ​ដោះខ្លួន​រួច និង​បាន​ឡើង​ជង្គង់​ខ្លះៗ មុន​ផ្ដួល​ទៅ​ក្ដារ​រេញ​ម្ដងទៀត​មុន​បញ្ចប់​ទឹក​នេះ​។ នៅ​ទឹក​ទី​២ រតនា​មានប្រៀប​ឈ្នះ​ពាន​ពិន្ទុ​តាមរយៈ​ការប្រើ​កណ្ដាប់ដៃ និង​ការ​ទាត់​កាត់​ជារឿយៗ​ដែល​ធ្វើ​ឲ្យ​កីឡាករ​ចិន​មិន​ហ៊ាន​កញ្ជ្រោល​ខ្លាំង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​សម្រាប់​តារា​ប្រដាល់​ទូត​សុច្ឆន្ទៈ​សែ​ល​កាត​គឺ​នៅ​ទឹក​ទី​៣​។ រតនា បាន​ប្រើ​ជំនាញ​គុន​ខ្មែរ​របស់ខ្លួន​វ៉ៃ​ចូល​ពីរ​ដៃ​នា​ដើម​ទឹក មុនពេល​កីឡាករ​ចិន​សង​វិញ​។ ទឹក​នេ គេ​ប្រើ​ស្នៀត​ឈរ​វ៉ៃ​ដោយ​ទទួលបាន​ផលចំណេញ​ច្រើន​ទាំង កណ្ដាប់ដៃ​ល្អៗ និង​ទាត់​ផ្កាប់​ចាន​ចំក​បណ្តាល​ឲ្យ​កីឡាករ​ចិន​ដួល​។

ចូល​ទឹក​ទី​៣ អ្វីៗ​ហាក់ដូច​ប្រែប្រួល​នៅពេល ចាន់ រតនា ព្យាយាម​វ៉ៃ​មួយៗ​ដើម្បី​សន្សំ​ពិន្ទុ ខណៈ​កីឡាករ​ចិន​ហាក់ដូចជា​ដឹងខ្លួន​ចាញ់​ប្រៀប​ក៏​ចាប់ផ្តើម​វ៉ៃ​សម្រុក​។ នៅពេល​កីឡាករ​កម្ពុជា​ចន្លោះប្រហោង​ការពារ​ខាងលើ Xie Wei បាន​វ៉ៃ​ចូល​មួយ​ដៃ​ឆ្វេង​ដែល​បណ្តាល​ឲ្យ រតនា ដួល និង​វ៉ៃ​ថែម​ពីលើ​ជាច្រើន​ដៃ​រហូត​អាជ្ញាកណ្តាល​បញ្ឈប់​នៅ​នាទី​ទី​១:៣៩ នៃ​ទឹក​ទី​៣​។

ក្រោយ​ចប់​ការប្រកួត​ម្ចាស់​ក្លឹប​«​សិល្បៈ​»​បាន​ឲ្យ​ដឹងថា រូបគេ​ពិតជា​សោកស្តាយ​ណាស់​ដែល​ធ្វើ​ប្រហែស​បន្តិច​ក៏ត្រូវ​បាន​កីឡាករ​ចិន​វ៉ៃ​ចូល​បណ្តាល​ឲ្យ​ដួល​។

ទូត​សុច្ឆន្ទៈ​សែ​ល​កាត​និយាយ​ថា ៖«​បន្ទាប់ពី​ខ្ញុំ​ស្ទង់​ដឹង​សមត្ថភាព​របស់​ដៃគូ​ពីរ​ទឹក​កន្លងទៅ ខ្ញុំ​អាចយ​ល់ពី​សមត្ថភាពរ​បស់​ដៃគូ​។ ខ្ញុំ​ដូចជា​មើលស្រាល​ដៃគូ​នៅ​ទឹក​៣ ហើយក៏​មិនសូវ​ប្រុងប្រយ័ត្ន​ដែល​ត្រូវ​ដៃគូ​វ៉ៃ​ដៃ​ឆ្វេង​ត្រូវ​។ នេះ​ជា​មេរៀន​មួយ​ដែល​ខ្ញុំ​ត្រូវ​ប្រុងប្រយ័ត្ន​ទៅ​ថ្ងៃក្រោយ​»​។​
​ទោះបីជា​យ៉ាងណា អ្នកគាំទ្រ​ជាច្រើន​នៅតែ​គាំទ្រ និង​លើកទឹកចិត្ត ចាន់ រតនា ទាំង​ផ្នែក​ស្មារតី និង​ថវិកា បើទោះបីជា​ចាញ់​ក៏ដោយ​។

រតនា បាន​និយាយថា ៖«​ខ្ញុំ​មាន​អារម្មណ៍​សប្បាយចិត្ត និង​មាន​កម្លាំងចិត្ត​ដើម្បី​ខិតខំ​ប្រឹងប្រែង​បន្តទៀត​។ ខ្ញុំ​តាំងចិត្ត​ធ្វើ​ឲ្យ​បានល្អ​លើស​មុន ព្រោះ​មិន​ចង់​ឲ្យ​បងប្អូន​ខកបំណង​។ ខ្ញុំ​សូម​អរគុណ​ច្រើន​ដល់​បងប្អូន​ទាំងអស់​ដែល​បាន​ឧបត្ថម្ភ​គាំទ្រ និង​លើកទឹកចិត្ត​។ ខ្ញុំ​ពិតជា​ត្រេកអរ​ដែល​នៅតែ​គាំទ្រ​ខ្ញុំ ទោះជា​ខ្ញុំ​បាន​ចាញ់​»​។

នេះ​ជា​បរាជ័យ​លើក​ទី​៣​របស់ ចាន់ រតនា ទៅ​កីឡាករ​ចិន បន្ទាប់ពី​លើក​ទី​១​ចាញ់​ពិន្ទុ Ma Haobin នៅ​ព្រឹត្តិការណ៍ ONE: Heroes of the World នៅ​ទីកោះ​ម៉ា​កាវ ប្រទេស​ចិន​កាលពី​ឆ្នាំ​២០១៦ និង​លើក​ទី​២​ចាញ់ Xie Bin ដោយ​ចុះចាញ់​ក្នុង​ទឹក​ទី​២​នៅ​ព្រឹត្តិការណ៍ ONE: Kings of Destiny នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​ឆ្នាំ​២០១៧៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម