បើក​ដំណើរការ​អាជីវកម្ម​ក្លឹប​ហាត់ប្រាណ និង​លេង​កីឡា​ឡើងវិញ ក្រោយ​បញ្ចប់​ថ្ងៃ​២៨​វិច្ឆិកា​
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

បើក​ដំណើរការ​អាជីវកម្ម​ក្លឹប​ហាត់ប្រាណ និង​លេង​កីឡា​ឡើងវិញ ក្រោយ​បញ្ចប់​ថ្ងៃ​២៨​វិច្ឆិកា​

Published

on

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​ក្រសួង​អប់រំយុវជន និង​កីឡា បើក​ដំណើរការ​ឡើងវិញ​ នៅ​អាជីវកម្ម​ក្លឹប​ហាត់ប្រាណ និង​លេង​កីឡា ដើម្បី​សុខភាព ការប្រកួត​លី​គ និង​ការប្រមូលផ្ដុំ​របស់​ក្រុម​ជម្រើស​ជាតិ​ជា​ជំហានៗ​។​ នេះ​បើ​យោង​តាម​ចំណារ​យល់ព្រម​របស់​ស​ម្ដេច​តេ​ជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ លើ​សំណើ​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា​កាលពី​ថ្ងៃ​ទី​៣០ ​ខែធ្នូ​ ឆ្នាំ​២០២០​។

ឯកឧត្តម បណ្ឌិតសភា​ចា​រ្យ ហង់ ​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំយុវជន និង​កីឡា បាន​ស្នើសុំ​គោលការណ៍​អនុញ្ញាត​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ ដើម្បី​បើក​ដំណើរការ​ឡើងវិញ​នូវ​អាជីវកម្ម​ក្លឹប​ហាត់ប្រាណ និង​លេង​កីឡា ដើម្បី​សុខភាព ការប្រកួត​លី​គ និង​ការ​ប្រមូលផ្ដុំ​របស់​ក្រុម​ជម្រើស​ជាតិ​ជា​ជំហានៗ​ ដើម្បី​លើកកម្ពស់​សុខភាព និង​ការហាត់​ហ្វឹកហ្វឺន​ពង្រឹង​បច្ចេកទេស និង​គុណ​ផល​របស់​កីឡាករ កីឡា​ការិនី​សម្រាប់​ត្រៀមលក្ខណៈ​ឆ្ពោះ​ទៅ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១ ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម និង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី ក្រសួង​អប់រំយុវជន និង​កីឡា​បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា នៅ​ក្នុង​ការ​បើក​ដំណើរការ​ឡើងវិញ​នេះ ក្រសួង​នឹង​បន្ត​ណែនាំ និង​គោរព​តាម​វិធាន​សុវត្ថិភាព​សុខភាព​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ និង​ម៉ឺងម៉ាត់ ដោយ​៖

១. ត្រូវ​ធ្វើ​អនាម័យ​ជាប្រចាំ សម្អាត​ដៃ​នឹង​សាប៊ូ ទឹក​អាល់កុល ដែល​សម្លាប់​មេរោគ ពាក់​ម៉ាស​និង​វាស់​កម្តៅ​។​

២. រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ១.៥​ម៉ែត្រ​

៣. ទីកន្លែង​ហ្វឹកហាត់ ហាត់ប្រាណ និង​កន្លែង​លេង​កីឡា​ត្រូវ​បាញ់ថ្នាំ​សម្លាប់​មេរោគ និង​ធ្វើ​អនាម័យ​ជាប្រចាំ​។​

៤. ទីកន្លែង​ហ្វឹកហាត់ ហាត់​ប្រាណ និង​កន្លែង​លេង​កីឡា ត្រូវ​ណែនាំ​ឲ្យ​អ្នក​ចូល​ហាត់​ប្រាណ និង​លេង​កីឡា​ចុះឈ្មោះ ផ្តល់​លេខ​ទូរសព្ទ និង​អាសយដ្ឋាន​ច្បាស់លាស់​សម្រាប់​ទំនាក់ទំនង និង​៥. ត្រូវ​ធានា​ថា ​កន្លែង​ហ្វឹកហាត់ ហាត់ប្រាណ និង​លេង​កីឡា មិនមែន​ជា​កន្លែង​ឆ្លង​កូ​វីដ​-១៩៕

អត្ថបទ៖​ ​វិ​សិទ្ធ

សូមចុចអាន៖ ​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ17 mins ago

ស្ថានទូត​ខ្មែរ និង​សម្ព័ន្ធ​ហិរញ្ញវត្ថុ DGB កូរ៉េ ចុះ​អនុស្សរណៈ​យោគយល់ ដើម្បី​ជំរុញ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា

ព័ត៌មានជាតិ38 mins ago

អាជ្ញាធរស្រុកកៀនស្វាយទុកពេលឲ្យពលរដ្ឋ៤ថ្ងៃរុះរើសំណង់រំលោភផ្លូវសាធារណៈ

ព័ត៌មានជាតិ42 mins ago

រក​ឃើញ​​​អ្នក​ឆ្លង​កូវីដ១៩ ចំនួន​២​នាក់​ ទៀត​នៅ​ប៉េង​ ហួត ៦០​ម៉ែត្រ​​

ព័ត៌មានជាតិ51 mins ago

គិតមក​ដល់​ល្ងាចនេះ ទីតាំង​ពាក់ព័ន្ធ​ព្រឹ​ត្តិ​ការណ៍​សហគមន៍​២០​កុម្ភៈ ចំនួន​៧៥​ទីតាំង ​ត្រូវ​បាន​អាជ្ញាធរបិទ

ព័ត៌មានជាតិ1 hour ago

ហ្វីលីពីន​អរគុណ​កម្ពុជា​ដែល​បាន​ផ្តល់​ការ​ការពារ​និង​គាំពារ​បាន​យ៉ាង​យ៉ាង​ល្អ​ដល់​ពលរដ្ឋ​ហ្វី​លីន​ធ្វើការ​និង​ស្នាក់នៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services