Connect with us

កីឡា

បាយ័ន​បើក​សង្វៀន​ថ្មី​១​កម្មវិធី​ទៀត​”​អ្នក​ប្រយុទ្ធ​កំពូល​ថាមពល​ឆេ​ម​ពាន​”

បានផុស

នៅ

ស្ថានីយទូរទស្សន៍​បាយ័ន បាន​បើក​សង្វៀន​ប្រកួត​ប្រដាល់​គុន​ខ្មែរ​លក្ខណៈ​មិត្តភាព​ជាតិ​ថ្មី​១​កម្មវិធី​ទៀត ដែល​ប្រសិទ្ធិ​នាម​ថា «​អ្នក​ប្រយុទ្ធ​កំពូល​ថាមពល​ឆេ​ម​ពាន​” ” CHAMPION” ដែល​ប្រកួត​រៀង​រាល់​ព្រឹក​ថ្ងៃ​សៅរ៍​ ចាប់ពី​ម៉ោង ០៨:០០​ព្រឹក រហូតដល់​ម៉ោង១០:០០ ។​

លោក នាង ស៊ី​វុត្ថា ប្រធាន​គ្រប់គ្រង​កម្មវិធី​ប្រដាល់​ប្រចាំ​ស្ថានីយទូរទស្សន៍​បាយ័ន បាន​ឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​​នា​ព្រឹក​ថ្ងៃ​ទី​០២​ ខែមករា​ ឆ្នាំ២០២១​នេះ​ថា សម្រាប់​កម្មវិធី​ប្រដាល់​ថ្មី​នេះ នឹង​បំពេញតម្រូវការ​អ្នកគាំទ្រ​កីឡាប្រដាល់​គុន​ខ្មែរ​បន្ថែមទៀត ដើម្បី​ជាការ​កម្សាន្ត​សប្បាយ​ចុង​សប្ដាហ៍​។​

sdr
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​សំណូមពរ​ដល់​កីឡាករ​ដែល​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​នេះ កុំ​មាន​សន្តិភាព​ចំពោះ​ជំងឺឆ្លង​កូ​វីដ​១៩​ឲ្យ​សោះ គឺ​ត្រូវតែ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ការពារ​តាម​វិធាន​របសក្រសួង​សុខា​ភិ​បាល​ ហើយ​លោក​ក៏បាន​បញ្ជាក់ដែរថា កម្មវិធី​នេះ​ នៅពេលដែល​មេរោគ​ឆ្លង​កូ​វីដ​១៩ ត្រូវ​បរាជ័យ​អស់ពី​លើទឹក​ដី​យើង​នោះ យើង​នឹង​រៀបចំ​ឲ្យ​មានការ​ប្រកួត​អន្តរជាតិ និង​អនុញ្ញាត​ឲ្យ​បងប្អូន​ប្រជា​ពលរដ្ឋ​ចូល​ទស្សនា​ដូច​មុន​មិន​ខាន​។​

លោក​ នាង ​ស៊ីវ​ត្ថា ​មិន​ភ្លេច​ក្រើនរំលឹក​ដល់​កីឡាករ​ប្រកួត ត្រូវ​បញ្ចេញ​អស់​សមត្ថភាព ​កុំ​ប្រកួត​លំៗ យកតែ​លុយ​ពី​កម្មវិធី​នោះ ​ព្រោះថា​មួយរយៈ​កន្លងមកនេះ កីឡាករ​ប្រកួត​មិន​អស់ពី​សមត្ថភាព​នោះ​ឡើយ​។​

លោក​ឧត្ដមសេនីយ៍ ​តែម ម៉ឺន ប្រធាន​សហ​ព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ក្នុង​សន្និសីទ​សារព័ត៌មាន ក៏​បាន​ផ្ញើ​ដល់​មន្ត្រី​បច្ចេកទេស និង​កីឡាករ​ប្រដាល់​គ្រប់ៗ​រូប​ត្រូវតែ​រៀបចំខ្លួន​ឲ្យ​បានល្អ ។ បើជា​មន្ត្រី​បច្ចេកទេស ​ត្រូវតែ​ខិតខំ​បំពេញការងារ​ឲ្យ​អស់ពី​សមត្ថភាព ទាំង​អាជ្ញាកណ្ដាល​-​ចៅក្រម ត្រូវតែមាន​ភាព​សុច្ចរឹត​ក្នុង​ការងារ ។ ចំពោះ​កីឡាករ ក៏​ត្រូវតែ​ព្យាយាម​ហ្វឹកហាត់ និង​ធ្វើខ្លួន​អោយ​សក្ដិសម​ជា​កីឡាករ​ដែលមាន​ក្រមសីលធម៌ ហើយក៏​ត្រូវ​ប្រកួត​អោយ​អស់ពី​សមត្ថភាព​ផង​ដែរ​។​

ការប្រកួត​ថ្ងៃ​បើកឆាក​សង្វៀន​ថ្មី​អ្នក​ប្រយុទ្ធ​កំពូល​ថាមពល​ឆេ​ម​ពាន​ប្រដាល់​គុន​ខ្មែរ​លក្ខ​​ណៈ​មិត្ត​ភាព​ជាតិ​” CHAMPION” សម្រាប់​ការប្រកួត​ថ្ងៃ​បើកឆាក​សង្វៀន​ថ្មី នា​ព្រឹក​ថ្ងៃ​សៅរ៍​ ទី​០២ ខែមករា​ឆ្នាំ ២០២១ នោះ រួមមាន៤​គូ ដែល​សុទ្ធ​ជា​គូ​មិត្តភាព​ជាតិ​ល្បីៗ​។ ​ក្នុងនោះ គូ​ឯក ចាន់ ប៊ុន​ហឿន ក្លិប​និរោធ​មានជ័យ ប្រកួត​ស្មើ​ពិន្ទុ​ជាមួយ ម៉ន ព្រហ្ម​ម៉ាញ ក្លិប​កងចក្រ​រាជសីហ៍​មាន​រិ​ទ្ធ ខណៈ​គូ​ខ្លាំង​១​គូ​ទៀត​នោះ ស៊ឹម វណ្ណ​ដេ​ត ក្លិប​អាណាចក្រ​គុន​ខ្មែរ ចាញ់​កីឡាករ សេក ចៅ​ជូត ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប​ ដោយ​ពិន្ទុ​។ ​ចំពោះ​ពីរ​គូ​ទៀត​នោះ អេ​លី​ត ផានិត​ ក្លិប​នាយកដ្ឋានអង្គរក្ស​ ចាញ់​ពិន្ទុ នូវ សុខ​ទី ក្លិប​រាជសីហ៍ ​ខេត្តរតនគិរី ហើយ ចាន់ ហាវ ក្លិប​និរោធ​មានជ័យ ឈ្នះ សំណាង ឌី​ណា ក្លិប​កងចក្រ​រាជសីហ៍​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ ៕​

អត្ថបទ ៖ វិ​សិទ្ធ​

sdr
dav
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម