Connect with us

កីឡា

Dortmund លុបចោលការប្រកួតមិត្តភាពនៅឥណ្ឌូណេស៊ី ដោយសារបញ្ហាសោកនាដកម្ម នាកីឡដ្ឋាន​

បានផុស

នៅ

ក្លិប Borussia Dortmund របស់​លីគ​កំពូល​អាល្លឺម៉ង់ (Bundesliga) បញ្ជាក់​ថា ពួកគេ​បាន​លុបចោល​ដំណើរ​ប្រកួត​មិត្តភាព​របស់​ពួកគេ​ទៅកាន់​ប្រទេស​ឥណ្ឌូណេស៊ី ដោយ​ជំនួស​មកវិញ នឹង​ប្រកួត​ជាមួយ ក្លិប Johor Darul Takzim (JDT) របស់​ម៉ាឡេស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងមក តំណាង​របស់ Dortmund រួម​ជាមួយ​នឹង​អ្នក​ផ្សព្វផ្សាយ​របស់ Nine Sport បាន​ប្រកាស​ដំណើរ​កម្សាន្ត​ទៅកាន់​តំបន់​អាស៊ីអាគ្នេយ៍ គឺ​ទៅ​សិង្ហបុរី វៀតណាម និង​ឥណ្ឌូណេស៊ី ពី​ថ្ងៃ​ទី ២១ ខែ​វិច្ឆិកា ដល់​ខែ​ធ្នូ។

វា​ត្រូវ​បាន​ប្រកាស​ថា Dortmund នឹង​គ្រោង​ប្រកួត​ជាមួយ​ក្លិប​ឥណ្ឌូណេស៊ី​ចំនួន ២ គឺ Persib Bandung និង Persebaya Surabaya ប៉ុន្តែ​វា​នឹង​មិន​កើតឡើង​ទេ ក្រោយ​ការ​ពិចារណា​ថា​បាល់ទាត់​ឥណ្ឌូណេស៊ី ស្ថិត​ក្នុង​ភាព​ខ្វះ​ចន្លោះ បន្ទាប់ពី​សោកនាដកម្ម​អ្នកគាំទ្រ​រត់​ជាន់គ្នា​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​នៅ​កីឡដ្ឋាន Kanjuruhan កាលពី​ពេល​ថ្មីៗ​នេះ។ បច្ចុប្បន្ន អាជ្ញាធរ​បាល់ទាត់ និង​រដ្ឋាភិបាល កំពុង​បញ្ចប់​ប្រព័ន្ធ​សន្តិសុខ​បាល់ទាត់​ឥណ្ឌូណេស៊ី និង​ការ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ។

នៅ​ក្នុង​ស្ថានភាព​នេះ ទីបំផុត Dortmund បាន​លុបចោល​ការ​មក​ប្រទេស​ឥណ្ឌូណេស៊ី​។ ក្លិប​ក៏បាន​បញ្ជាក់​ពី​ការ​លុបចោល​របស់​ពួកគេ​ទៅកាន់​ប្រទេស​ឥណ្ឌូណេស៊ី ទាក់ទង​នឹង​ស្ថានភាព​បាល់ទាត់​នា​ពេល​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស។

ទន្ទឹម​នឹង​នេះ Dortmund ក៏បាន​បង្ហាញ​គូប្រកួត​របស់​ខ្លួន​មកពី​សិង្ហបុរី និង​វៀតណាម​ផង​ដែរ។ Dortmund នឹង​ត្រូវ​ជួប​ជាមួយ​ក្លិប Lion City Sailors របស់​ប្រទេស​សិង្ហបុរី នៅ​ថ្ងៃ​ទី ២៤ ខែ​វិច្ឆិកា បន្ទាប់​មក ក្រុម​ជម្រើស​ជាតិ​វៀតណាម នៅ​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា។

ដំណើរ​ទេសចរណ៍​អាស៊ីអាគ្នេយ៍​នេះ ត្រូវ​បាន​ជ្រើសរើស​ដោយ Dortmund ដើម្បី​ជំនួស​ក្នុង​កាលវិភាគ​នៅ​ពាក់កណ្ដាល​ទី នៃ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក ឆ្នាំ ២០២២ នៅ​កាតា។ ការ​ប្រកួត​បាល់ទាត់​ដ៏​ធំ​បំផុត​របស់​ពិភពលោក នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២០ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី ១៨ ខែ​ធ្នូ៕

ប្រភព ៖ goal.com/id

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម