Connect with us

កីឡា

មិន​អនុញ្ញាត​ឲ្យ​ជនបរទេស​មកពី​ក្រៅប្រទេស​ចូលរួម​ទិវា​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អង្គរវត្ត​នៅ​ខេត្តសៀមរាបទេ

បានផុស

នៅ

ភ្នំពេញ​ ៖​ ទិវា​រត់ប្រណាំង​អន្តរជាតិ​ពាក់​កណ្តាល​ម៉ា​រ៉ា​តុង​នៅ​អង្គរវត្ត​នៅ​ខេត្តសៀមរាប ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ការប្រកួត ប្រកាស​ជា​ផ្លូវការ​រៀបចំ​ឡើងវិញ នា​ចុងខែ មករា ឆ្នាំ​២០២១ បន្ទាប់ពី​ពន្យារ​ពេលដែល​គ្រោង​រៀបចំ​ការប្រកួត​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០២០ ដោយសារ​កូ​វីដ​-១៩ ព្រឹត្តិការណ៍​សហគមន៍​២៨ វិច្ឆិកា ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​មានប្រសាសន៍ថា គណៈកម្មការ​បាន​នឹង​រៀបចំ​ទិវា​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អង្គរវត្ត លើក​ទី​២៥ នៅ​ខេត្តសៀមរាប នា​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២១​ខាងមុខ ។ សម្រាប់​ទិវា​រត់ប្រណាំង​នេះ យើង​មិន​អនុញ្ញាត​ឲ្យ​ជនបរទេស​ដែល​មកពី​ក្រៅប្រទេស​ចូលរួម​ឡើយ ដោយ​អនុញ្ញាត​ឲ្យ​ជនបរទេស​ដែល​រស់នៅ​ក្នុងប្រទេស​តែប៉ុណ្ណោះ​។

លោក​បាន​បន្ត​ថា ចំពោះ​ជនបរទេស​ក្នុងប្រទេស​រួមមាន​សមាជិក​ទូត និង​អង្គការ​នានា ព្រមទាំង​ប្រជាជន​កម្ពុជា​យើង​។ គ្រោងការ​នេះ អាចមាន​ការប្រែប្រួល​ប្រសិនបើ​មានការ​ណែនាំ​របស់​រាជ​រដ្ឋាភិបាល និង ក្រសួងសុខាភិបាល នោះ​យើង​អាច​មិន​ធ្វើតាម​ផែនការ​ឡើយ​។ ចំណែក​អ្នកចូលរួម​យើង​មិនអាច​កំណត់​ចំនួន​បានឡើយ ដូច្នេះ​គណៈកម្មការ​រង់​ចាំំ​ការសម្រេចចិត្ត​របស់​ក្រសួងសុខាភិបាល​ជា​អ្នកកំណត់ ដើម្បី​ប្រយុទ្ធប្រឆាំង​មេរោគ​ឆ្លង COVID-19៕

ដោយ ៖ វិ​សិទ្ធ

សូមចុចអាន ៖ Page ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​កីឡាករ​អេ​ស្ប៉ា​ញ ១​រូប ត្រូវគេ​យកមក Live លក់​អន​ឡាញ​នៅ​ខ្មែរ​

សូមចុចអាន ៖ កីឡាករ ទៀង ទី​នី ទំនង​បន្តការងារ​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង ក្រោយ​ប្រកាស​ចូលនិវត្តន៍​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម