Connect with us

កីឡា

លោក ជា រិ​ទ្ធ រំលឹក​អំពី​ស្ថានភាព​ឆ្នាំ​២០២០ និង ក្ដី​រំពឹង​នៅ​ឆ្នាំ២០២១

បានផុស

នៅ

លោក ជា រិ​ទ្ធ ដែលជា​ប្រធាន​ផ្នែក​ទំនាក់ទំនង​កិច្ចការ​អន្តរជាតិ​នៃ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​បាន​នាំ​កីឡាករ​ចេញទៅ​ប្រកួត​នៅក្រៅ​ស្រុក​ជារឿយៗ បាន​រំលឹក​រឿងរ៉ាវ​មួន​ចំនួន​នៅ​ឆ្នាំ​២០២០ និង​បង្ហាញ​ក្ដី​រំពឹង​ល្អប្រសើរ​មួយឆ្នាំ​២០២១ នេះ​។

កន្លងទៅ​លោក​បាន​ចាប់​ដៃគូ​ជាមួយ​លោក Alan Mccune ដែលជា​គ្រូបង្វឹក​ប្រចាំ​ក្រុម Phnom Penh MMA ក្នុង​គោលដៅ​នាំ​កីឡាករ​ប្រដាល់​គុន​ខ្មែរ​ទៅ​ប្រកួត​លើក​ឆាក​អន្តរជាតិ និង​ជាការ​រួមចំណែក​ដើម្បី​ផ្សព្វផ្សាយ​គុន​ខ្មែរ​ផង​។ ប៉ុន្តែ ឆ្នាំ ២០២០ ជា​ឆ្នាំ​មិន​នឹកស្មាន​ដល់​មួយ​ក្នុង​ពិភពលោក​ដែល​ធ្វើ​ឲ្យ​រាំងស្ទះ​ដំណើរការ​រំលេច​កីឡាករ​ថ្មីៗ​លើ​ឆាក​អន្តរជាតិ ជាពិសេស​នៅ​សង្វៀន ONE Championship តែម្ដង​។

​កាល​ដើមខែ កុម្ភៈ ឆ្នាំមុន លោក ជា រិ​ទ្ធ បាន​ឲ្យ​ដឹង​ថា «​យើង​ចង់​សហការ​ជាមួយ​គាត់​ហ្នឹង​…​យើង​ចង់យក​កីឡាករ​ជួរមុខ​របស់​យើង​ទៅ​ប្រកួត​នៅ​សង្វៀន ONE ,​សង្វៀន​នៅ​ចិន ,​ជប៉ុន និង​សង្វៀន​នៅ​ថៃ​ជាដើម​។ យើង​មើល​អ្នកណា​ខ្លាំង​ខាង​គុន​ចម្រុះ​រុញ​គាត់​ទៅ​គុន​ចម្រុះ ហើយ​អ្នកណា​ខ្លាំង​ខាង ឃី​ក​បុក​សី​ង រុញ​គាត់​ទៅខាង​នោះ​ទៅតាម​តម្រូវ​ការប្រកួត​ជាក់ស្ដែង​។ យើង​បានរៀបចំ​ឯកសារ​សំខាន់ៗ​ដើម្បី​ចុះហត្ថលេខា​ជាមួយគ្នា​ដើម្បី​ជា​សក្ខីភាព​ក្នុងការ​ធ្វើការ​រួមគ្នា​»​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះ​មិនបាន​សម្រេច​ផល​ច្រើន ប៉ុន្តែ​ការ​លៃលក​នាំ ខុន ស៊ី​ចាន់ និង នៅ ស្រី​ពៅ ទៅ​សង្វៀន ONE នា​ឆ្នាំ​២០២០ ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ទំនាក់ទំនង​ដ៏​ជោគជ័យ​ជាមួយ​សង្វៀន ONE​។ នៅ​ឆ្នាំ ២០២១ លោក ជា រិ​ទ្ធ និង​លោក Alan Mccune នឹង​បន្ត​សហការ​ដើម្បី​ឲ្យ​អ្នកលេង​គុន​ខ្មែរ​ចេញទៅ​ប្រកួត​នៅ​សង្វៀនៗ​ផ្សេង​ជាច្រើន​ទៀត​តាមតែ​អាចធ្វើ​បាន​ទៅតាម​ស្ថានភាព​ជាក់ស្ដែង​។

គ្រូបង្វឹក​ឃី​ក​បុក​សី​ង​ជម្រើសជាតិ​បាន​គូសបញ្ជាក់ថា «​ការហ្វឹកហាត់​គ្រប់​កីឡាករ​កីឡាការិនី ដូច​ថ្មី​រហូត​អីចឹង​និង មិន​រក្សា​កម្លាំង​បានល្អ​ឡើយ​ដោយសារ ហាត់​ខាន​ហាត់​ខាន ព្រោះតែ​កូ​វីដ​-១៩ បាន​លុកលុយ​។ ដូច្នេះហើយ​លទ្ធផល​មិន​ថា​ប្រកួត​ក្នុងស្រុក និង​ក្រៅ​ស្រុក​ទេ គឺ កម្លាំង​មិន​ថេរ​ឡើយ​។ ពេលខ្លះទៀត បើ​ឲ្យ​កូនសិស្ស​ហ្វឹកហាត់​នៅផ្ទះ វារឹតតែ​ពិបាក​ក្នុងការ​តាមដាន​កម្លាំង​និង​បច្ចេកទេស​ដែរ​។ ដូច្នេះ​បច្ចេកទេស និង​កម្លាំង​ធ្លាក់ចុះ​»​។

ងាក​ទៅ​មើល​ស្ថានភាព​ជាក់ស្ដែង នៅ ស្រី​ពៅ ត្រៀមខ្លួន​មិនសូវ​បានល្អ​ក្នុង​វិបត្តិ កូ​វីដ​-១៩ និង​សន្លប់​ក្រោម​ថ្វីដៃ​កីឡាការិនី​ឥណ្ឌា Ritu Phogat នៅ​ទឹក​ទី​២ ដែលជា​លទ្ធផល​អន់​បំផុត​មួយ​ក្នុងចំណោម​ការប្រកួត​នៅ​សង្វៀន​អន្តរជាតិ​កន្លងមករ​បស់​ខ្លួន​។ បែបណា​ក្ដី លោក ជា រិ​ទ្ធ រំពឹងថា ការហ្វឹកហាត់​របស់​កីឡាករ​កីឡាការិនី​ដែល​ត្រូវ​ប្រមូលផ្ដុំ​ទៅ​ប្រកួត​ស៊ី​ហ្គេម​នៅ​វៀតណាម​ចុងឆ្នាំ​នេះ និង​អ្នក​មិន​ទៅ​ចូលរួម​នៅ​ស៊ី​ហ្គេម​ក៏​ប្រសើរ​ដូចគ្នា​នៅ​ឆ្នាំ​២០២១​។

ប្រធាន​ផ្នែក​ទំនាក់ទំនង​កិច្ចការ​អន្តរជាតិ​សង្កត់ធ្ងន់​បែបនេះ ៖«​តាម​ទស្សនៈ​របស់ខ្ញុំ ការប្រមូលផ្ដុំ​ឆ្នាំ ២០២១ នឹង​ល្អ​ជាង​មុន​ច្រើន មិន​ដូច​ឆ្នាំ ២០២០​។ ខ្ញុំ​គិតថា បើ​មាន​ផ្ទុះ​កូ​វីដ​-១៩ ទៀត ក៏​ក្រសួង​អាច​នឹង​ទប់​ជាប់ ហើយ​អ្នក​ប្រមូលផ្ដុំ​ហ្វឹកហាត់ គឺ ត្រូវ​នៅតាម​ទីតាំង​ហូបចុក និង​ហាត់​រៀងៗ​ខ្លួន​មិន​ឲ្យ​ចេញទៅ​ក្រៅ ព្រោះ​ជា​ឆ្នាំ​ត្រៀម​ទៅ​ស៊ី​ហ្គេម​។ មួយទៀត បើ​កូ​វីដ ធូរស្រាល​រឹតតែ​ល្អ​បំផុត​»​។

កីឡាករ​-​កីឡាការិនី​ខ្មែរ​ដែល​បង្ហាញខ្លួន​នៅ​សង្វៀន​លំដាប់​ពិភពលោក ONE Championship កាល​ឆ្នាំ​២០២០ មុន និង​ក្នុង​វិបត្តិ​មេរោគ​ឆ្លង​ទូទាំង​សកលលោក​រួមមាន ខុន ស៊ី​ចាន់​, នៅ ស្រី​ពៅ​, សុខ ធី និង ចាន់ រតនា​។ ក្នុងចំណោម ៤ នេះ​មាន ៣ នាក់​ហ្វឹកហាត់​នៅក្នុង​ស្រុក លើកលែងតែ សុខ ធី កំពុង​សំងំ​ហ្វឹកហាត់​នៅ​ក្លិប Paedminburi Gym​នៃ​ប្រទេស​ថ្ងៃ និង​ជា​កីឡាករ​តែ​ម្នាក់​ដែល​ទទួល​ជ័យជម្នះ​ឆ្នាំ​២០២០៕

សូមចុចអាន ៖ សារព័ត៌មាន​ថៃ ចុះផ្សាយ​ព្រោងព្រាត​ថា​មាន​គ្រូបង្វឹក Pro Licence ខ្លួន​មក​ដឹកនាំ​ក្លិប​បាល់ទាត់​មួយ​នៅ​កម្ពុជា

សូមចុចអាន ៖ Page ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​កីឡាករ​អេ​ស្ប៉ា​ញ ១​រូប ត្រូវគេ​យកមក Live លក់​អន​ឡាញ​នៅ​ខ្មែរ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៨ នាទី មុន

ស្វាយរៀងខាប់លើកទី៦រក​ឃើញក្រុមប៉ះគ្នាវគ្គ១៦ក្រុមចុងក្រោយ

ព័ត៌មានអន្ដរជាតិ៥២ នាទី មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

Sokha Hotels

ព័ត៌មានពេញនិយម