Connect with us

កីឡា

ប្រដាល់​គុន​ខ្មែរ​ជើងឯក​ថ្នាក់ជាតិ​ប្រចាំ ឆ្នាំ២០២០ នឹង​រៀបចំ​ប្រកួត​នៅ​ចុងខែ​នេះ​

បានផុស

នៅ

​​ក្រោយពី​ពន្យារពេល​នៃ​ការប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១៤​ដល់​ថ្ងៃ​ទី​១៨ ​ខែធ្នូ ឆ្នាំ​២០២០ នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​កង​យោធពល​ខេមរភូមិន្ទ​(​ស្តា​ត​ចាស់​)។

ដោយសារ​COVID-19 ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​នោះ ពេលនេះ​សហព័ន្ធ​ប្រដាល់​បាន​ប្រកាស​កំណត់​ថ្ងៃ​ការប្រកួត​វិញ​ហើយ ដោយ​គ្រោង​ធ្វើឡើង​នៅ​ចុងខែ​មករា​ខាង មុខ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹងថា បន្ទាប់ពី​បិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​២៨ វិច្ឆិកា​នៃ​មេរោគ​ឆ្លង COVID-19 សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ សហការ​ជាមួយ​នាយកដ្ឋាន​អប់រំ​កាយ​និង​កីឡា នៃ​អគ្គនាយកដ្ឋាន​កីឡា ក្រោម​គម្រោង​គាំទ្រ​ថវិកា​ដោយ​ក្រសួង​អប់រំ យុវជន​និង​កីឡា ក៏បាន​ប្រកាស​រៀបចំ​កា​រ​ប្រកួត​ជើងឯក​ប្រចាំ​ឆ្នាំ​ឡើងវិញ ដោយ​គ្រោង​ធ្វើ​នៅ​ចុង​មករា​ខាងមុខនេះ។​

លោក​ប្រធាន​សហព័ន្ធ​បាន​បញ្ជាក់​ថា ជាមួយ នឹង​ការ​បើក​ប្រកួត​ជើងឯក​ឡើងវិញ​នេះ ក៏​ត្រូវ​ដំណើរការ​ទៅ​ជា​មួយ​នឹង​ការ​អនុ វត្ត​វិធានការ​ការពារ និង​ទប់ស្កាត់​ប្រឆាំង​ជំងឺឆ្លង COVID-19 ដោយ​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​បំផុត តាម​សេចក្តីណែនាំ របស់​ក្រសួងសុខាភិបាល​។ ជាមួយនឹង​ការប្រកាស​បើក​ការប្រកួត​នេះ លោក​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ក៏បាន​ធ្វើការ​ណែនាំ នូវ​ខ្លឹមសារ​មួយ​ចំនួន​ដូចជា ហាម​ប្រើប្រាស់​សារជាតិ​ញៀន គ្រប់​ប្រភេទ​ដូចជា៖ ​ថ្នាំ​លើក​កម្លាំង​ជំនួយ​សរីរាង្គ បញ្ចុះ​ទឹកនោម ថ្នាំ​ស្លឹក ថ្នាំ​បំបាត់​ការ ឈឺចាប់ និង​ប្រភេទ ថ្នាំញៀន​ទាំងឡាយណា​បាន​ហាមឃាត់។ កីឡាករ​-​កីឡាការិនី ត្រូវ​មាន​ប្រភេទ​ទម្ងន់​ពិតប្រាកដ (​មិន​លើស មិន​ខ្វះ​) នូវ​ប្រភេទ​ទម្ងន់ កីឡាករ​-​កីឡាការិនី នីមួយៗ​បាន​ដាក់​ពាក្យ​ចូលរួម​ប្រកួត។

កីឡាករ កីឡាការិនី ដែល​បាន​ដាក់​ពាក្យ​ចូលរួម​ប្រកួត ត្រូវ​ធ្វើ​ការហ្វឹកហាត់ ឲ្យ​បាន​ត្រឹមត្រូវ ត្រៀមខ្លួន​មុន​ការប្រកួត ក្នុង​ការ​ប្រកួត និង​រហូត​ចប់​ការប្រកួត។ គ្រប់​សមាគម ត្រូវ​ពិនិត្យ​នូវ​សម ត្ថ​ភាព​កីឡាករ កីឡាការិនី ដោយ​ធ្វើការ​ជ្រើស រើស​ឲ្យ​អស់​នូវ​លទ្ធភាព​សមត្ថ​ភាព បច្ចេកទេស កម្រិត ខ្ពស់​ក្នុង ០១ ប្រភេទ​ទម្ងន់ ០១ នាក់ ដើម្បី​តំណាង​ឲ្យ​សមាគម ក្រសួង រាជធានី​ខេត្ត​ចូល រួម​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ឆ្នាំ​២០២០​។​

បញ្ជាក់​ថា សម្រាប់​ប្រភេទ​ទម្ងន់ ដែល​ត្រូវ​ចូលរួម​ប្រកួត​ជើងឯក​ឆ្នាំនេះ​មាន ៖ ផ្នែក​បុរស ៤៥ គ​.​ក្រ​, ៤៨ គ​.​ក្រ​, ៥១ គ​.​ក្រ​, ៥៤ គ​.​ក្រ​, ៥៧ គ​.​ក្រ​, ៦០ គ​.​ក្រ​,៦៣.៥ គ​.​ក្រ​, ៦៧ គ​.​ក្រ​, ៧១ គ​.​ក្រ ។ ផ្នែក​នារី មាន​ប្រភេទ​ទម្ងន់​៥១ គ​.​ក្រ​, ៥៤ គ​.​ក្រ​, ៥៧ គ​.​ក្រ​, ៦០ គ​.​ក្រ​, ៦៣. ៥ គ​.​ក្រ៕

អត្ថបទ៖ ​វិ​សិទ្ធ

សូមចុចអាន៖ ​សល់​តែ​៣​សប្ដាហ៍​ទៀត លី​គ​បាល់ទាត់​នារី​ នឹង​រក​ឃើញ​ក្រុម​ខ្លាំង​ទាំង​៤​ ប្រចាំ​រដូវ​កាល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម