Connect with us

កីឡា

ក្រុង​ប៉ោយ​ប៉ែត រៀប​ចំ​ការ​ប្រកួត​បាល់ទះ​មិត្តភាព ​ដើម្បី​អបអរសាទរ​ទិវា​ជ័យជំនះ​៧​មករា

បានផុស

នៅ

បន្ទាយមានជ័យ ៖ នៅ​ក្រុង​ប៉ោយប៉ែត​មានការ​ប្រកួត​បាល់ទះ​ជា​មិត្តភាព​ដើម្បី​អម​អរសាទរ​ទិវា​ជ័យជំនះ​៧​មករា ខួប​លើក​ទី​៤២ ៧ មករា ឆ្នាំ​១៩៧៩ និង​៧ មករា ឆ្នាំ​២០២១​កម្មវិធី​នេះ រៀបចំ​ដោយ​លោក​ប៉ាន​ខែម​ប៊ុនថន នាយករង​ខុទ្ទកាល័យ​សម្តេច​តេ​ជោ​ហ៊ុន សែន​ នាយករដ្ឋមន្ត្រី ដែល​មក​បំពេញ​បេសកកម្ម​ការងារ ដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​ចំណុច​បឹង​ជង្រុក និង​៦៧១ ស្រុក​ម៉ាឡៃ និង​មានការ​ឧបត្ថម្ភ​ដោយ​លោក​ឧកញ៉ា​ឡា​ច ប៊ុន​លីម អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ផ្ទះល្វែង និង​បូរី​មានជ័យ និង​ក្រុមអាជីវករ​នៅ​ក្រុង​ប៉ោយប៉ែត​នៅ​ទីលាន​ក្នុង​ភូមិ​បាលី​លេ​យ្យ​១​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួត​វិល​ជុំ​ចំនួន​៣​ប្រកួត និង​ប្រកួត​ផ្តាច់​ព្រ័ត្រ​រវាង​ក្រុម​កីឡាករ​បាល់ទះ​៤​ក្រុម គឺ​ក្រុម​កង​រាជ​អាវុធ​ហត្ថ​ខេត្ត ក្រុម​អាជីវករ​ក្រុង​ប៉ោយប៉ែត ក្រុម​នគរបាល​ខេត្ត និង​ក្រុម​បឹង​ជង្រុក​ស្រុក​ម៉ាឡៃ ជា​លទ្ធផល គឺ​ក្រុមកីឡា​មិត្តភាព​ស្មើគ្នា។

ក្រៅពី​ចងចាំ ដឹងគុណ​ដល់​ស្មារតី​៧​មករា និង​អរគុណ​សន្តិភាព នយោបាយ​ឈ្នះ ឈ្នះ នោះ ការប្រកួត និង​ការ​លេង​កីឡា​នេះ ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​នៃ​សុខភាព មិត្តភាព សាមគ្គីភាព ការ​រាប់អាន កិច្ច​សហការ​គ្នា ម្យ៉ាងទៀត​សព្វថ្ងៃ​នេះ វិស័យ​កីឡា​ត្រូវ​លើកទឹកចិត្ត និង​មាន​ការ​យក​ទុកដាក់​យ៉ាង​ខ្លាំង​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន​យ៉ាង​ខ្លាំង​ផងដែរ​៕

ដោយ ៖ វ៉ាន់ ណា​ង

សូមចុចអាន ៖ លី​គ​២៖ ​ក្រុម​សៀមរាប​អែ​ហ្វ​ស៊ី សម្រេច​ប្តូរ​ទីលាន​ប្រកួត​ពី​វិទ្យាល័យ​អង្គរ ទៅ​កីឡដ្ឋាន​ខេត្តសៀមរាប​

សូមចុចអាន ៖ ការប្រកួត​កីឡា​ឡើង​ភ្នំ​ ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​២០២០ ​នៅ​ខេត្ត​សៀមរាប​ បញ្ចប់​ដោយ​ជោគជ័យ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម