Connect with us

កីឡា

ក្រុម​កីឡាករ​មន្ទីរ​ស​ង្គ​ម​កិច្ច​ខេត្ត​ព្រៃវែង​ ឈ្នះ​ពានរង្វាន់​កីឡា​ប៉េតង់​មិត្តភាព​ជន​ពិការ​

បានផុស

នៅ

​ក្រុម​កីឡាករ​ជន​ពិការ​ក្លិប​ប៉េតង់​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិ​សម្បទា​ ខេត្ត​ព្រៃវែង បាន​ឈ្នះ​ពានរង្វាន់​នៃ​ការប្រកួត​កីឡា​ប៉េតង់​មិត្តភាព​ជន​ពិការ​លើក​ទី​១ ដើម្បី​អបអរសាទរ​ខួប​៤២​ឆ្នាំ ទិវា​ជ័យជម្នះ ៧​មករា ដែល​រៀបចំ​ដោយ​សមាគម​ប៉េតង់​មិត្តភាព​កម្ពុជា ក្រោម​ការ​សហការ​ជាមួយ​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ​កាលពី​ថ្ងៃទី៧ ខែមករា ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី អ៊ុំ ចន្ទ្រា គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​បាន​ឲ្យ​ដឹងថា ការប្រកួត​លើក​នេះ គណៈកម្មការ​ដាក់​តែ​វិញ្ញាសា​គូ​ចម្រុះ​បុរស​នារី ដូច្នេះ​ក្រុម​ដែល​គ្រង​តំណែង​ជើងឯក​បាន​ទៅលើ​ក្លិប​ប៉េតង់​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​ព្រៃវែង ជើងឯក​រង​បាន​ទៅលើ​ក្លិប​ប៉េតង់​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្តស្វាយរៀង ចំណែក​ចំណាត់ថ្នាក់​លេខ​៣ និង​លេខ​៣​ផ្ទួន​ បាន​ទៅលើ​ក្លិប​ប៉េតង់​កីឡា​ស្រុក​ស្វាយ​អ​ន្ទ​រ​ខេត្តព្រៃវែង ក្លិប​ប៉េតង់​ជន​ពិការ​ភាព​ខេត្ត បាត់ដំបង​។ លោកស្រី​បាន​បន្តថា ការប្រកួត​ខាងលើនេះ​ មាន​ប្រតិភូ​គ្រូបង្វឹក និង​កីឡាករ​-​កីឡា ការិនី​ជន​ពិការ​មកពី​ក្លិប និង​សមាគម​កីឡា​ប៉េតង់​៩​រាជធានី​ខេត្ត​ក្រុង​នៅ​ទូទាំង​ប្រ​ទេស​ចំនួន​៤៦​នាក់ ក្នុង​នោះ​មាន​កីឡាករ​-​កីឡាការិនី​ជន​ពិការ​៣៤​នាក់ កីឡាការិនី​ជនពិការ​៦​នាក់​។​

សមាគម​និង​ក្លិប​កីឡា​ប៉េតង់​ទាំង​៩ រួមមាន ក្លិប​ប៉េតង់​កីឡា​ស្រុក​ស្វាយ​អ​ន្ទ​រ​ខេត្តព្រៃវែង ក្លិប​ប៉េតង់​ជនពិការ​ភាព​ខេត្តបាត់ដំបង ក្លិប​ប៉េតង់​មិត្តភាព​កម្ពុជា​ខេត្តតាកែវ ក្លិប​ប៉េតង់​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា​ខេត្តស្វាយរៀង ក្លិប​ប៉េតង់​មន្ទីរអប់រំយុវជន និង​កីឡា​ខេត្ត​ឧ​ត្ត​រ មានជ័យ ក្លិប​ប៉េតង់​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្តព្រៃវែង ក្លិប​ប៉េតង់​ជនពិការ​ភាព​ខេត្តកំពង់ស្ពឺ ក្លិប​ប៉េតង់​ដំរី​ជាន់ខ្លា​ខេត្តកំពង់ធំ និង​ក្លិប​ប៉េតង់​អង្ក​ការ​ជនពិការ​រាជធានី​ភ្នំពេញ​៕

​អត្ថបទ៖ វិ​សិទ្ធ

សូមចុចអាន៖ ​ក្រុម​រន្ទះ​ជើង​ពិឃាដ ​ប៉ះ​គ្នា​លើ​ទីលាន​ប្រជែង​ជើងឯក​ នៃ​ការប្រកួត​កីឡា​សីដក់​ ជើងឯក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០២០

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម